អស់​រយៈ​ពេល ២ ថ្ងៃ​មក​ហើយ ដែល​ JX II  ​បាន​បើក​ឆាក​ប្រកួត​ដ៏​កក្រើក​លើ​ទឹក​ដី​បាត់ដំបង ហើយ​នៅ​ទីបំផុត​ពេល​នេះ ជើង​ខ្លាំង JX II ៤ ក្រុម​ប្រចាំ​ខេត្ត​បាត់ដំបង ដែល​មាន​សិទ្ធិ​ប្រកួត​នៅ​CNC ​ វគ្គ​ចុង​ក្រោយ​នោះ បាន​បង្ហាញ​មុខ​ហើយ។ តើ​ក្រុម​តំណាង​ទឹក​ដី​ខេត្ត​បាត់ដំបង​នេះ មាន​ឈ្មោះ​អ្វី​ខ្លះ ?

ផ្តើម​ពី ១៦ ក្រុម​រហូត​សល់​តែ ៤ ក្រុម​ចុង​ក្រោយ ដែល​ត្រូវ​ដឹក​ដៃ​គ្នា​ឆ្លង​ទៅ​កាន់​ឆាក​ប្រកួត​ចុង​ក្រោយ CNC 2012 ។ ក្រុម​ទាំង​ ៤ មាន​ឈ្មោះ​ដូច​ជា​ ៖ RTN004BTNET , Bathambangwinwin , Vampire និង SE7ENCITY ជា​អ្នក​មាន​សិទ្ធិ​ទៅ​ប្រកួត​បន្ត​នៅ​ CNC វគ្គ​​ចុង​ក្រោយ​រាជ​ធានី​ភ្នំពេញ ។

ក្រុម Bathambongwinwin

ក្រុម RTN

ក្រុម Vampire

ក្រុម SE7ENCITY

អម​ដំណើរ​ដោយ​ជ័យ​ជំះ ក្រុម​ដែល​ឈ្នះ​ទាំង​អស់ ទទួល​បាន​ទឹក​ប្រាក់​រង្វាន់​មួយ​ក្រុម ១០០ ដុល្លារ ចំណែក​ឯ​សោហុយ​ធ្វើ​ដំណើរ និង​ការ​ស្នាក់​នៅ​ ពេល​ទៅ​ប្រកួត​នៅ​រាជ​ធានី​ភ្នំពេញ ជា​បន្ទុក​របស់​ក្រុម​ហ៊ុន ៕

អត្ថបទ៖ តុង