អ្វី​ដែល​ថ្មី និង ជា​ការ​ផ្តល់ជូន​​ពិសេស​សម្រាប់​អ្នក​កម្សាន្ត​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​ទាំង​អស់​បាន​មក​ដល់​ហើយ​​គឺ ការ​ចាប់​បើក​ឲ្យ​ដំណើរ​ការ​នូវ​ VIP store ដែល​ជា​ store មួយ​សម្រាប់​ឲ្យ​អ្នក​កម្សាន្ត​ទាំង​អស់​អាច​ប្រើ​ប្រាស់​ VIP point របស់​ខ្លួន​ប្តូរ​នូវ​សម្ភារៈ ក៏​ដូច​ជា​កាដូ​ពិសេស​ៗ​ដែល​មាន​នៅ​ក្នុង​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​។​​

 

របៀប​នៃ​ការ​ផ្លាស់​ប្តូរ​កាដូ​នៅ​ក្នុង​ VIP​ Store៖

 

របៀប​នៃ​ការ​គណនាយក​ VIP Point ៖

  • អ្នក​កម្សាន្ត​ទាំង​អស់​គ្រាន់​តែ​ផ្ទេរ​ Sabay Coin របស់​លោក​អ្នក​ទៅជា​ JPoint​ របស់​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព នោះ​លោក​អ្នក​នឹង​ទទួល​បាន​ VIP Point
  • ប្រើប្រាស់ VIP Point របស់លោកអ្នក ដើម្បីផ្តូរយកកាដូដែលអ្នក​ចង់​បាន​នៅ​ក្នុង​ VIP store ដែល​មាន​នៅ​ក្នុង​ Mysabay
  • អ្នក​កម្សាន្ត​ទាំង​អស់​នឹង​ត្រូវ​បាន​បែង​ចែក​ជា​កម្រិត​ VIP ផ្សេងៗគ្នាតាម​រយះ​ការ​បញ្ចូល​ Sabay Coin

កម្រិតនៃ VIP Point                                                 ចំនួន​​នៃ Sabay Coin ដែលត្រូវ​ផ្ទេរយក​ VIP Point

Bronze Level                                                            ចន្លោះពី 0 ទៅ 800 Sabay Coin x 1

Silver Lever                                                              ចន្លោះពី 800 ទៅ 2000 Sabay Coin x 1.2

Gold Level                                                                ចាប់ពី 2000 Sabay Coin ឡើងទៅ x 1.5

 

ឧទាហរណ៍​៖ អ្នក​កម្សាន្ត​ផ្ទេរ​ Sabay Coin ចំនួន​ 2200 Sabay Coin ទៅជា JPoint នោះលោកអ្នកនឹងស្ថិត​នៅ​ក្នុង​​ Gold Level។​ នៅ​ក្នុង​កម្រិត​នេះ​ផង​ដែរ​ system នឹង​ធ្វើការ​គណនា​ចំនួន​នៃ​ Sabay Coin ដែល​លោក​អ្នក​បាន​ផ្ទេរ​គុណ​នឹង​ 1.5 មាន​ន័យ​ថា​លោក​អ្នក​ទទួល​បាន​ 3300 VIP Points។

 

 

បញ្ជាក់៖ កម្រិត VIP គឺគិតរាប់ចាប់ពីថ្ងៃដែលអ្នកកម្សាន្តផ្ទេរ Sabay Coin ចន្លោះ 30 ថ្ងៃ។
ឧទាហរណ៍៖ អ្នក​​កម្សាន្ត​​ផ្ទេ​រ​​ Sabay Coin​ ពី​ថ្ងៃ​ទី​១​ ខែ​សី​ហា​ ដល់​ថ្ងៃ​ទី​៣០​ ខែ​សីហា​ នោះ​ system​​ នឹង​គិត​​កម្រិត​​ VIP​​ របស់​​អ្នក​​កម្សាន្ត​​នៅ​ចន្លោះ​​ពេល​​នោះ​។​ នៅ​​ពេល​​ដល់​​ថ្ងៃ​​បន្ទាប់​​គឺ​​ថ្ងៃ​ទី​៣១​ ខែ​សីហា​ នោះ​ system​ នឹង​ចាប់​រាប់​ពី​ថ្ងៃ​ទី​២​​ ខែ​សីហា​ ដល់​ថ្ងៃ​ទី​៣១​ ខែ​សីហា​វិញ​ម្តង​។

 

របៀប​នៃ​ការ​យក​កាដូ​នៅ​ក្នុង​សេវា​កម្សាន្ត​និស័្យយ​ស្នេហ៍​ដាវ​ទេព​

ក្រោយ​ពី​អ្នក​កម្សាន្ត​បាន​ប្តូរ​យក​កាដូ​ជាមួយ​នឹង​ VIP Point របស់​អស់​លោក​អ្នក​រួច​រាល់​ហើយ​ ជំហាន​បន្ទាប់​គឺ​លោក​អ្នក​អាច​ចូល​ទៅ​ក្នុង​ហ្គេម​ដើម្បី​បើក​នូវ​កាដូ​ទាំង​នោះ​បាន​

  • ដំបូង​ លោកអ្នក​ត្រូវ​ Log in ចូល​ទៅ​ក្នុង​គណនី​របស់​លោក​អ្នក​
  • បន្ទាប់​មក​ លោកអ្នក​អាច​ទៅ​បើក​កាដូ​ទាំង​នេះ​បាន​ពី​ NPC Price Officer (BianJing 185/172)​
  • ចុចលើ​ NPC Price Officer ហើយ​ជ្រើសយក​ពាក្យ​ថា ” VIP store gifts redemption “
  • នោះ​លោក​អ្នក​នឹង​ទទួល​បាន​កាដូ​ដែល​លោក​អ្នក​បាន​ប្តូរ​ពី​ VIP store ជាការ​ស្រេច

 

បញ្ជាក់៖

  • នៅក្នុង​ VIP store អ្នក​កម្សាន្ត​អាច​ប្តូរ​​ Item បាន​ម្តង​១តែ​ប៉ុណ្ណោះ​ មិន​អាច​ប្តូរ​២ក្នុង​ពេល​តែ​មួយ​នោះ​ទេ​ លុះ​ត្រា​តែ​លោក​អ្នក​ធ្វើ​ការបើក​យក​កា​ដូ​ជាមុន​សិន​​​
  • នៅ​ពេល​ដែល​អ្នក​កម្សាន្ត​ប្តូរ​កាដូ​កន្លង់​ពេល​កំពុង​ដំណើរ​ការ​ហ្គេម​របស់​លោក​អ្នក​ លោក​អ្នក​ត្រូវ​ return hero ជា​មុន​សិន​ទើប​អាច​បើក​កាដូ​បាន​