ដោយទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់អ្នកកម្សាន្តទៅលើបក្សថាងកាំបិតស្នៀត នៅពេលនេះ សេវាកម្សាន្តនិស្ស័យស្នេហ៍ដាវទេពនឹងបើកបក្សថាងកាំបិតស្នៀតឱ្យអ្នកកម្សាន្តគ្រប់នគរអាចចូលរួមទាំងអស់គ្នា ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥នេះតទៅ។
លើសពីនេះ សេវាកម្សាន្តនិស្ស័យស្នេហ៍ដាវទេពក៏បានបង្កើតនូវព្រឹត្តិការណ៍មហារង្វាន់ផងដែរ សម្រាប់អ្នកក្លាហានថាងកាំបិតស្នៀតគ្រប់នគរ (លើកលែងនគរថាង) ដើម្បីឲ្យអ្នកកម្សាន្តទាំងអស់កាន់តែមានភាពរំភើបក្នុងការកម្សាន្ត។
ដើម្បីក្លាយជាម្ចាស់រង្វាន់ Sabay Gold យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងព្រឹត្តិការណ៍នេះ អ្នកកម្សាន្តគ្រាន់តែចូលរួមជាមួយបក្សថាងកាំបិតស្នៀត និង ស្វែងរកកម្រិត Level ឱ្យបានខ្ពស់ជាងគេជាការស្រេច។

I. រយៈពេល
- ព្រឹត្តិការណ៍ចាប់ផ្តើមពីថ្ងៃទី18 ខែសីហា រហូតដល់ថ្ងៃទី17 ខែតុលា ឆ្នាំ2015 វេលាម៉ោង00:00យប់
II. លក្ខ័ណ្ឌដើម្បីចូលរួម
- អ្នកកម្សាន្តនៅនគរចាស់ទាំងអស់(លើកលែងនគរថាង) ត្រូវដែលមានតួអង្គបក្សថាងកាំបិតស្នៀត
- ដើម្បីចូលរួមព្រឹត្តិការណ៍នេះ ដំបូងអ្នកកម្សាន្តត្រូវចូលទៅកាន់គេហទំព័រ Mysabay ហើយធ្វើការ Login
- បន្ទាប់មកអ្នកកម្សាន្តត្រូវជ្រើសយកពាក្យ Promotion ដែលនៅឆ្វេងដៃ ហើយចុចលើរូបភាពរបស់សេវាកម្សាន្តនិស្ស័យស្នេហ៍ដាវទេព
- ជាបន្ត អ្នកកម្សាន្តគ្រាន់តែធ្វើការបំពេញឈ្មោះគណនី ឈ្មោះតួអង្គ និង នគរជាការស្រេច
បញ្ជាក់៖ តួអង្អត្រូវមានកម្រិត Level ចាប់ពី10 ដល់ 50 ហើយស្ថិតក្នុងបក្សថាងកាំបិតស្នៀតទើបអាចចុះឈ្មោះចូលរួមបាន
III-រង្វាន់
នៅពេលដល់ថ្ងៃកំណត់ តួអង្គថាងកាំបិតស្នៀតដែលមានកម្រិត Level ខ្ពស់ជាងគេតាមនគរនីមួយៗដែលមានចំណាត់ថ្នាក់ពីលេខ1 ដល់ លេខ50 នឹងទទួលបានរង្វាន់ដូចខាងក្រោម៖
- តួអង្គដែលមានចំណាត់ថ្នាក់ពីលេខ1 ដល់លេខ50 នឹងទទួលបាន50 Sabay Gold គុណនឹងកម្រិត level របស់តួអង្គ
ឧទាហរណ៍ៈ តួអង្គដែលមានកម្រិតLevel 89 នឹងទទួលបានរង្វាន់ 89 x 50 Sabay Gold =4450 Sabay Gold
- សម្រាប់តួអង្គដែលមានចំណាត់ថ្នាក់ពីលេខ1 ដល់ លេខ10 ហើយមានកម្រិត Level ចាប់ពី 90 ឡើងទៅនឹងទទួលបានរង្វាន់ Sabay Gold ២ដងបន្ថែមទៀត
ឧទាហរណ៍ៈ តួអង្គដែលមានកម្រិតLevel 90 នឹងទទួលបានរង្វាន់ 90 x 50 Sabay Gold x 2 = 9000 Sabay Gold