ដោយ​សារ​មាន​ការសំណូមពរ​​ពី​អ្នក​កម្សាន្ត​ជា​ច្រើន​ក្នុង​នគរ ​KunLun និង KunLun 2 ក្នុង​ការ​​បង្រួប​បង្រួម​នគរ​​​ចូល​គ្នា ​ដើម្បី​អោយ​អ្នក​កម្សាន្ត​ក្នុង​នគរ​មួយផ្សេងគ្នាអាច​ចូល​កម្សាន្ត​​ជា​មួយ​គ្នាបាន​។​ក្រោយ​ពេល​ដែល​ធ្វើ​ការ​សិក្សា​ទៅលើ​បញ្ហា​និង​ស្វែង​រក​ដំណោះ​ស្រាយ​ដែល​ទាក់​ទង​ការ​បង្រួប​បង្រួម​នេះ​អស់​​មួយ​​រយៈ​ពេល​មក​ ឥឡូវ​នេះ​យើង​បាន​រក​ឃើញ​ដំណោះ​ស្រាយ​និង​អាច​ធ្វើ​ការ​បង្រួប​បង្រួម​នគរ​ទាំង​២​បាន​ហើយ​ ដោយក្នុងនោះផងដែលSabay និង​​ចាប់​​ផ្តើម​​ធ្វើ​​ការ​​បង្រួប​​បង្រួម​​នគរ​​ទាំង២​​ចាប់​​ពី​​ថ្ងៃ​​ទី​​២៣​​ ខែមិថុនា ​ឆ្នាំ​២០១៥ខាង​មុខ​នេះ​

I-ការបរិច្ឆេទ

  • ថ្ងៃទី២៥ ​ខែមិថុនា​ខាង​មុខ​​នេះ យើងខ្ញុំនឹងធ្វើការ Maintenance Server នគរទាំង​២​ដើម្បី​ធ្វើ​ការ​បង្រួម។

II-ដំណើរការនៃការបង្រួបបង្រួម

  • ថ្ងៃទី២៥ ​ខែមិថុនា នឹងធ្វើការ Maintenance Server នគរទាំង២។ ក្នុង​កំឡុង​ពេល​នេះ​អ្នក​កម្សាន្ត​មិន​អាច​ធ្វើ​ការ​កម្សាន្ត​ក្នុង​នគរ​ទាំង​២​នេះ​បាន​ទេ​។
  • ការ​​Maintenance អាចនិងរួចរាល់ជាស្ថាពរនៅថ្ងៃ​បន្ទាប់​។
  • បន្ទាប់ពីការបង្រួមត្រូវបានបញ្ចប់យើងខ្ញុំនឹងធ្វើការ​បើក​ដំណើរ​ការឱ្យ​អ្នក​កម្សាន្ត​អាច​ធ្វើ​ការ​កម្សាន្ត​ជា​ធម្មតា​វិញ​។

បញ្ជាក់៖ ចំពោះនគរផ្សេងទៀតអ្នកកម្សាន្តអាចធ្វើការកម្សាន្តជាធម្មតា

III-ក្រោយពេលបង្រួបបង្រួមហើយ

  • តួអង្គដែលមានឈ្មោះដូចគ្នា
    ប្រសិន​​បើ​មានតួអង្គពីរដែលមានឈ្មោះដូចគ្នា System និង​ធ្វើ​ការ​ប្តូរ​ឈ្មោះ​តួអង្គ​មួយ​ដោយ​ធ្វើ​ការ​បន្ថែម​សញ្ញា​ពិសេស​ទៅ​អោយ​តួអង្គ​មួយ​ក្នុង​ចំណោម​តួ​អង្គ​ដែល​មាន​ឈ្មោះ​ដូច​គ្នា​។​ការ​ដូរ​ឈ្មោះ​នេះ​គឺ​និង​ធ្វើ​ទៅ​លើ​តួអង្គ​ដែល​មាន​ កម្រិត​, Reputation , Merit Military point បទ​ពិសោធន៍​តិច​ជាង​។ប្រសិន​បើ នគរ KunLun មានតួអង្គឈ្មោះ​ “Swordman”ដែលមានកម្រិត ៨០ និងនគរ KunLun​ 2 ​ក៏មានតួអង្គឈ្មោះ​ “Swordman”​តែ​មាន​កម្រិត ៥៧។នោះក្រោយពេលដែល Combine ហើយតួអង្គ “Swordman”ដែលមានកម្រិត ៥៧ និងត្រូវបាន System ប្តូរ​ឈ្មោះ ​ថ្មី ឩទាហរណ៍“Swordman#”។
  • Guild ដែលមានឈ្មោះដូចគ្នា
    ចំពោះGuild ដែលមានឈ្មោះដួចគ្នា System និង​ធ្វើ​ការ​ដូរ​ឈ្មោះ​រឺ​ក៏​បន្ថែម​សញ្ញា​ពិសេស​ទៅ​អោយ​Guild មួយក្នុងចំណោម​ Guild ដែលមាន ឈ្មោះ​ដូច​គ្នា​។​ហើយ​ការ​ដូរ​ឈ្មោះ​នេះ​គឺ​ធ្វើការផ្លាស់ប្តូរលើ Guild ដែលមាន Rank , Popularity , Guild Level តិចជាង Guild មួយទៀត។
  • សង្គ្រាមដណ្តើមទីក្រុង City war
    ក្រោយពេល បង្រួម ហើយមិនមាន Guild ណាជាម្ចាស់ក្រុងទេ។
  • Account ដែលមានតួអង្គច្រើនចាប់ពី៤ឡើងទៅអាចប្រើប្រាស់ Functionថ្មី ដើម្បីធ្វើការជ្រើសរើសតួអង្គ។
  • Account ដែលមានតួអង្គ លើសពី៣ឡើងទៅមិនអាចបង្កើតតួអង្គថ្មីទៀតបានទេ។

បញ្ជាក់ៈ

  • អ្នកកម្សាន្តទាំងអស់ដែលបាន​ Transfer Gift ដែលបានមកពីព្រឹត្តិការណ៍បញ្ចូល Jpoint ទទួល​រង្វាន់​ចូល​ក្នុង​នគរ​ទាំង២​ត្រូវ​បើក​យក​រង្វាន់​អោយ​អស់​​ពី NPC Prize Officer អោយ​អស់​មុន​ពេលធ្វើការបង្រួមនគរ។​