នៅសល់តែ ២ ថ្ងៃទៀត ប៉ុណ្ណោះ សេវាកម្សាន្ត JX II នឹងបើកដំណើរការឲ្យក្រុមអ្នកក្លាហាន ដែលបានចុះឈ្មោះប្រកួតទាំងអស់ អាចចូលកម្សាន្ត JX2-CNC Client នេះ ដើម្បីទទួលយក Item ផ្សេងៗ សម្រាប់ត្រៀមខ្លួនប្រកួតនៅពេលខាងមុខនេះ។ ចុះបើចង់ទាញយក JX2-CNC Clinet ពីឥឡូវ តើទាញយកបានឬក៏អត់ ?
សម្រាប់ប្រិយមិត្តដែលជាសមាជិកក្រុមប្រកួតក្នុងតារាងខាងក្រោមនេះ អាចធ្វើការទាញយកបានពីពេលនេះ ដោយចុចលើតំណភ្ជាប់នេះ ប៉ុន្តែលុះត្រាតែដល់ថ្ងៃទី១៨ ខែសីហា ទើបអាចចូលកម្សាន្ត និងយក Item ផ្សេងៗដាក់ក្នុងតួអង្គរបស់ខ្លួនបាន។ ក្រុមប្រកួត និងក្រុមបម្រុងទាំងអស់ត្រូវបានបង្ហាញក្នុងតារាងខាងក្រោមនេះ៖
| លេខរៀង | ឈ្មោះរបស់ក្រុម |
| 1 | GGNet |
| 2 | FeverX7 |
| 3 | UnKnowIsBack |
| 4 | Monster |
| 5 | Meet NighT CluB |
| 6 | HP Net |
| 7 | DynastyOfDota |
| 8 | Blood of war |
| 9 | Somlor Khmer |
| 10 | DermAsey |
| 11 | Eclipse |
| 12 | SmartGroup |
| 13 | Spirit |
| 14 | Family476 |
| 15 | STBattleLeague |
| 16 | Legacy Return |
| 17 | Sdach Kranh |
| 18 | MasterSabay |
| 19 | DarkLordZin |
| 20 | TeamRanDom |
| 21 | Yakuza |
| 22 | MoonFlowers |
| 23 | HeartOfPunk |
| 24 | KhmerTheOne |
| 25 | Five Element |
| 26 | NixNix |
| 27 | Sahavkmean2 |
| 28 | FireKing |
| 29 | Bad Evil |
| 30 | AmazingSIII |
| 31 | Five Fox |
| 32 | The LOser |
ខាងក្រោមនេះជាក្រុមដែលជាប់ឈ្មោះជាក្រុមបម្រុង ៖
| លេខរៀង | ឈ្មោះរបស់ក្រុម |
| 1 | Never More |
| 2 | Star Light |
| 3 | KompolLoy9 |
| 4 | Smallboys |
បន្ទាប់ពីបានទាញយក JX2-CNC Client ហើយនោះ ក្រុមប្រកួតទាំងអស់ ត្រូវមកចាប់ឆ្នោតចាប់ដៃគូប្រកួតនៅថ្ងៃទី ២១ ខែសីហា នៅការិយាល័យក្រុមហ៊ុន Sabay ហើយការប្រកួតជម្រុះ នឹងបើកឆាកប្រយុទ្ធនៅថ្ងៃទី ២២ និង ២៣ ខែដដែលនេះ នៅ Enter Cyber។ JX II នឹងជ្រើសយកតែ ៨ ក្រុមប៉ុណ្ណោះ បន្ទាប់ពីបើកឆាកប្រយុទ្ធនៅលើ Enter Cyber ដើម្បីឡើងទៅលើឆាកប្រកួតជំរុះជុំទី ២ នៅមជ្ឈមណ្ឌលកោះពេជ្រ ថ្ងៃទី ២៥ និង ២៦ ខែសីហាខាងមុខនេះ។ ការប្រកួតយុទ្ធសិល្បនៅកោះពេជ្រនេះ ជាការប្រកួតដណ្ដើមកៅអី ឈានទៅរកការឈរឈ្មោះជាជើងឯក JX II ប្រចាំប្រទេស ។

JX2-CNC 2012 ជាការប្រកួតស្វែងរកជើងឯក និស្ស័យស្នេហ៍ដាវទេព ប្រចាំប្រទេស។ ការប្រកួតបង្កើតឡើង ដើម្បីឲ្យក្រុមយុវវ័យនិយម និងចូលចិត្តបច្ចេកវិទ្យាអនឡាញ ធ្វើការប្រកួតប្រជែង និងផ្លាស់ប្ដូរបទពិសោធន៍គ្នា តាមរយៈការប្រកួតជាច្រើនដំណាក់កាល និងគូប្រកួតមកពី ៣ តំបន់ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង៕