ថ្មី ​ៗ​នេះ BB World បាន​សហការ​ជាមួយ Sabay Entertainment ដោយ​ធ្វើ​ការ​ផ្ដល់​ជូន​នូវ​​កាត​ពិសេស​​ដើម្បី​ប្ដូរ​យក​សំបុត្រ​​ទស្សនា​ ខ្សែភាពយន្ត​វាយ​តប់ បាញ់​ប្រហារ​ប្រចាំ​ឆ្នាំ ២០១២ “The Expendable 2” ដោយ​ឥត​គិត​ថ្លៃ។

ខ្សែ ​ភាពយន្ត​​បាញ់​ប្រហារ​កក្រើក​​ប្រចាំ​ឆ្នាំ ២០១២ “The Expendable 2” នេះ​​មាន​ការ​ចូល​រួម​​សម្ដែង​ដោយ​តួអង្គ​ពូកែ​វាយ​តប់​ល្បីល្បាញ​បំផុត​ ប្រចាំ​ហូលីវូដ​រហូត​ដល់​ទៅ ៨ ដួង ដូច្នេះ​ដើម្បី​នាំ​យក​ ផ្ទាំង​ទស្សនីយភាព​ដ៏​អស្ចារ្យ​នេះ​មក​បង្ហាញ​ជូន​ប្រជាជន​កម្ពុជា BB World ក៏​បាន​សហការ​ជាមួយ Sabay Entertainment ក្នុង​ការ​ផ្ដល់​ជូន​នូវ​កាត​ពិសេស​ជូន​ដល់​លោក​អ្នក​ដើម្បី​ប្ដូរ​យក​ សំបុត្រ​ទស្សនា​ “The Expendable 2” ដោយ​ឥត​គិត​ថ្លៃ។ រាល់​ពេល​​​លោក​អ្នក​ជ្រើស​រើស Hamburger ញ៉ាំ​នៅ BB World លោក​អ្នក​នឹង​ទទួល​បាន តែម​មួយ​សន្លឹក មាន​រូបភាព​របស់​តារា​សម្ដែង​ម្នាក់​ក្នុង​ចំណោម ៨ រូប។ នៅ​ពេល​លោក​អ្នក​មាន​តែម​រូប​ភាព​របស់​តារា​សម្ដែង​ទាំង ៨ រូប ​ខុស​ៗ​គ្នា ​លោក​អ្នក​នឹង​ទទួល​បាន​កាត​ពិសេស​មួយ​សន្លឹក​ពី BB World បន្ទាប់​មក​លោក​អ្នក​អាច​យក​កាត​ពិសេស​នោះ​ទៅ​ប្ដូរ​ជា​សំបុត្រ​កុន​ទស្សនា​ ​​រឿង ​ “The Expendable 2” ដោយ​ឥត​គិត​ថ្លៃ​នៅ​ក្នុង​រោង​ភាពយន្ត Legend ឬ រោង​ភាពយន្ត Plantinum Cineplex ផ្សារ​ទំនើប​សូរិយា​ជាន់​ទី ៥​។The Expendable 2 នឹង​ចាក់​បញ្ចាំង​នៅ​ក្នុង​រោងភាពយន្ត​​លំដាប់​អន្តរជាតិ​ទាំង ២ ខាង​លើ​នៅ​ថ្ងៃ​ទី ៣១ ខែ សីហា​ខាង​មុខ​នេះ។

ការ​ផ្ដល់​ជូន​ពិសេស​នេះ ចាប់​ផ្ដើម​ពី​​​ឥឡូវ​នេះ​តទៅ!!!