សាសនាម៉ីងត្រូវបានបង្កើតឡើងដោយសាសនិកមួយក្រុមមកពីPersian។ នៅរជ្ជកាលថាង ពួកគេបានចោលមកដល់ប្រទេសចិន និងបានចាប់ផ្តើមអភិវឌ្ឍន៍ពីពេលនោះតទៅ។ មកដល់រជ្ជកាលសុង សាសនិកមួយក្រុមនេះបានដាក់ឈ្មោះសាសនាគេថា សាសនាម៉ីង។សាសនានេះ បានគោរពយ៉ាងខ្ពង់ខ្ពស់ទៅលើពន្លឺព្រោះពួកគេយល់ថាពន្លឺប្រាកដជាអាចយកឈ្នះភាព ងងឹតបាន។ នៅរជ្ជកាលសុង សាសនានេះមានគោលជំនឿផ្តោតសំខាន់លើ ភាពបរិសុទ្ធ ជ្រះថ្លា ថាមពល និង ប្រាជ្ញា។ សាសនិករបស់សាសនានេះគឺមានមកពីគ្រប់ទិសទី ពួកគេភាគច្រើនស្លៀកពាក់ស បរិភោគអាហារបួស ហើយថែមទាំងមានបក្សសម្ពន័ណ្ធច្រើន និងភាពអាថ៍កំបាំងរបស់ពួកគេបានធ្វើឲ្យរាជការនិងបក្សដទៃច្រណែន ហើយបានហៅសាសនានេះថាជាសាសនាបិសាច។ តាមការពិតសាសនានេះមានគំនិតយ៉ាងមុតមាំក្នុងការសង្គ្រោះពិភពលោក ទីណាមានទុក្ខលំបាក សាសនិករបស់ពូកគេនឹងជួយ ហើយចាប់ផ្តើមសាមគ្គីគ្នាឡើង។ រីឯក្បាច់គុណរបស់សាសនានេះ គឺមានច្រើនសណ្ឋាន និងមានភាពខ្លាំងខ្លា មិនចាញ់បក្សដទៃឡើយ ដូច្នោះហើយក៏ធ្វើឲ្យមានការគំរាមកំហែងដល់រាជកាលផងដែរ។
បក្សម៉ីង Saber [
ក្បាច់គុនបក្សនេះប្រៀប