អស់រយៈពេលរាប់សិបលានឆ្នាំមកហើយ មានទេពធីតាមួយអង្គព្រះនាម ឆាងអឺ គឺជាអ្នកទទួលភារកិច្ចមើលថែរក្សាឋានព្រះច័ន្ទ និងក៏ជាអ្នកទទួលបន្ទុកថែរក្សាប្រជានុរាស្ត្រឲ្យទទួលបានសេចក្ដីសុខផងដែរ។ ក្នុងនាមជាទេពអប្សរមួយអង្គ ឆាងអឺ បានចិញ្ចឹមសត្វទន្សាយជាច្រើនក្បាល ដើម្បីបំបាត់ភាពអផ្សុកនៅលើឋានព្រះច័ន្ទ ដោយថែមទាំងដាំដើមឈើនាំសំណាងទៀតផង។
ជារៀងរាល់ឆ្នាំប្រជាជនចិនតែងតែធ្វើការបន់ស្រន់ផ្សងសុំសេចក្ដីសុខ តាមរយៈការសែននំលោកខែទៅឲ្យ ទេពធីតា ឆាងអឺ ។ ស្របពេលជាមួយគ្នានេះ សត្វទន្សាយដែល ឆាងអឺ បានចិញ្ចឹម បានលួចនាំគ្នាចុះមកលេងនៅឋានកណ្ដាល ហើយសត្វទន្សាយទាំងនោះបានបញ្ចេញយុទ្ធសិល្បផ្សេងៗ ដែលបានធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចជាខ្លាំង។ ដោយហេតុនេះ ឆាងអឺ ក៏ប្រកាសឲ្យអ្នកក្លាហានគ្រប់រូប ធ្វើការបញ្ចេញយុទ្ធសិល្ប និងថ្វីដៃរបស់ខ្លួន ដើម្បីចាប់ទន្សាយទាំងនោះត្រលប់មកវិញ ហើយ ព្រះនាងនឹងផ្ដល់ វត្ថុទិព្វជាច្រើនដល់អ្នកក្លាហានរូបណាដែលមានសមត្ថភាពចាប់ទន្សាយនោះត្រលប់មកវិញបាន។ សាច់រឿងដ៏គួរឲ្យចាប់អារម្មណ៍នេះនឹងបង្ហាញខ្លួននៅក្នុង Version ថ្មីរបស់ JX II នាពេលដ៏ខ្លីខាងមុខនេះហើយ ! លើសពីនេះទៀត ប្រិយមិត្តនឹងបានជួបព្រឹត្តិការណ៍ និង Item ប្លែកៗជាច្រើនទៀតនៅក្នុង Version ថ្មីរបស់និស្ស័យស្នេហ៍ដាវទេពនេះ។
ចង់ដឹងថា តើ ឆាងអឺ ធ្វើឲ្យ JX II មានភាពរំជើបរំជួល ទាក់អារម្មណ៍បែបណាខ្លះ សូមកុំភ្លេចកម្សាន្ត JX II ថ្ងៃស្អែកនេះ !
អត្ថបទ៖ តុង