Sabay សូម​​​ប្រកាស​ជូន​ដំណឹង​ដល់​ក្រុម​ប្រកួត និង​អ្នក​គាំ​ទ្រ​សេវា​កម្សាន្ត​ Sabay ទាំង​អស់​ឲ្យ​បាន​ជ្រាប​ថា​ ការ​ប្រកួត​ជើង​ឯក​ប្រចាំ​ឆ្នាំ ក្នុង​​ព្រឹត្តិ​ការណ៍ ICT Expo នៅ​​មជ្ឈម​​ណ្ឌល​​កោះ​​ពេជ្រ​​ ដែល​​នឹង​​ប្រ​ព្រឹត្តិ​​ទៅ​​ថ្ងៃ​​ទី​៦​ ដល់ ៨ ខែមេសា ត្រូវ​​បាន​​ពន្យារ​​ពេល​​ដល់ ខែឧសភា ខាង​មុខ​នេះ​វិញ​។​

មូលហេតុនៃការការពន្យាពេល

ដោយ​មាន​មូល​ហេតុ​មួយ​ចំនួន ដែល​ទាក់​ទង​ទៅ​នឹង​បញ្ហា​បច្ចេក​ទេស និង​បញ្ហា​រៀប​ចំ​ទី​តាំង​ផ្សេង​ៗ ក្នុង​ព្រឹត្តិ​ការណ៍​ ICT Expo មិន​ទាន់​បាន​គ្រប់​គ្រាន់​ ដូច្នេះ​ព្រឹត្តិ​ការណ៍តាំងពិពណ៌ ICT Expo ត្រូវ​ពន្យារ​ពេល​រហូត​ដល់​ទៅ​ខែ ឧសភា ខាងមុខនេះ។ ចំណែក​ឯ​ការប្រកួតជើងឯកប្រចាំឆ្នាំនោះ (JX, AK Online, Dota ) រួមជាមួយកម្មវិធីមួយចំនួនទៀតរបស់ Sabay ដូចជា​កម្ម​វិធី​ផ្ញើសារឆ្លើយ​សំនួរ​ឈ្នះ​រង្វាន់​និង​កម្ម​វិធី​ស្វែង​រក​ម្ចាស់​រង្វាន់​ម៉ូតូ​ Scoopy ក៏​ត្រូវ​ពន្យារ​ពេល​ទៅ​តាម​ព្រឹត្តិការណ៍តាំងពិពណ៌ ICT Expo នេះដែរ។

កាលបរិច្ឆេទនៃការពន្យាពេល

ទាក់​ទង​នឹង​កាលបរិច្ឆេទ​នៃ​ពន្យារ​ពេល​ព្រឹត្តិការណ៍​នេះ Sabay នឹង​ធ្វើ​ការ​ជូន​ដំណឹង​ជា​ក្រោយ​ទៀត​ បន្ទាប់​ពី​ដោះ​ស្រាយ​បញ្ហា​បច្ចេក​ទេស​ទាំង​អស់​នេះ​បាន​រួចរាល់​។ អា​ស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាង​លើ Sabay ​សូម​ធ្វើ​ការ​អភ័យ​ទោស​ ចំពោះ​បញ្ហា​ពន្យារ​ពេល​នេះ​។ ដោយ​ឡែក​សម្រាប់​ក្រុម​ដែល​ត្រូវ​ប្រកួត​ជើង​ឯក​ប្រចាំ​ឆ្នាំ ក្រុម​ការងារ​ Sabay នឹង​ទាក់​ទង​នៅ​ពេល​ក្រោយ​ទៀត ​បន្ទាប់​ពី​បញ្ហា​ផ្សេង​ៗ​ត្រូវ​បាន​ដោះ​ស្រាយ​៕