ទំព័រ​មុនៗ​ Sabay បាន​ធ្វើ​ការ​បង្ហាញ​ពី​ឈុត​ផ្សេងៗ​ តាម​លំដាប់​ថ្នាក់​តំណែង​របស់​តួអង្គ​ដែល​បាន​មក​ពី​ការ​ធ្វើ​សង្គ្រាម​ជា​រៀង​រាល់​សប្ដាហ៍។ ទំព័រ​នេះ Sabay សូម​ធ្វើ​ការ​បង្ហាញ​ពី​ឈុត​លំដាប់​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព។ តើ​ធ្វើ​ដូចម្ដេច​ទើប​អាច​ពាក់​ឈុត​នេះ​បាន ? ហើយ​ឈុត​ទាំង​នោះ​មាន​អនុភាព​ខ្លាំង​បែប​ណា​ទៅ ?

សម្រាប់​តួអង្គ​ដែល​តែង​តែ​ចូល​ទៅ​ធ្វើ​សង្គ្រាម​នោះ នៅ​ពេល​ដែល​បាន​ Merit Point ចំនួន ៦០ ០០០០ points គឺ​អាច​មាន​សិទ្ធិ​ប្ដូរ​យក​ឈុត​មួយ​បាន​ហើយ ។ ដើម្បី​ទទួល​បាន​ឈុត​នេះ តួអង្គ​ត្រូវ​ទៅ​ជួប​ជាមួយ NPC នៅ​ក្រុង​ BianJing ​ដែល​មាន​ឈ្មោះ​ថា Xiao Yuan Luo សម្រាប់​តួអង្គ​ដែល​បាន​ចុះ​ឈ្មោះ​ជា​ទាហាន Liao ហើយ​ចំណែក​ឯ​ទាហាន​ Song វិញ​គឺ​ត្រូវ​ជួប​ជាមួយ​ NPC Zhoa Yan Nian ។ តើ​ឈុត​ Marshal នេះ​មាន​អានុភាព​ខ្លាំង​ប៉ុណ្ណា ?

សម្រាប់​តួអង្គ​ដែល​ពាក់​ឈុត​នេះ នឹង​ត្រូវ​បាន​បន្ថែម​អានុភាព​ដ៏​អស្ចារ្យ​ដូច​ជា បន្ថែម​ឈាមអោយតួអង្គ​ចំនួន​ ២០០០ បន្ថែម​លើ​អ្វី​ដែល​ខ្លួន​មាន បន្ថែម​កម្លាំង​ធាតុ​ការពារ​​ទាំង​ខាង​ក្នុង និង​ខាង​ក្រៅនិងអនុភាពផ្សេងៗជាច្រើនទៀតដែលធ្វើអោយតួអង្គរឹតតែខ្លាំងនិងរឹងមាំថែម​ទៀត។ មិន​ត្រឹម​តែ​បន្ថែម​អានុភាព​របស់​ខ្លួន​​នោះ​ទេ ចំណែក​ឯ​មិត្តភ័ក្ដិ​ដែល​នៅ​ជុំវិញ​តួអង្គ​ដែល​ពាក់​ឈុត​ Marshal នេះ​ ក៏​ត្រូវ​បាន​ទទួល​អានុភាពដ៏ខ្លាំងក្លានិងអស្ចារ្យ​ផ្សេងៗផង​ដែរ ខណៈ​ពេល​ដែល​អ្នក​ជុំវិញ​នៅ​ក្បែរ​ខ្លួន​តួអង្គ​ដែល​មាន​ឈុត​ Marshalនេះ។

ឈុត​ Marshal នេះ​គឺ​មាន​ មួក​ អាវ ខោ ផ្លាក​បញ្ជា ( Tally ) Charm និង sign ។ ក្នុង​មួយ​ផ្នែក​ៗ​នៃ​ឈុត​នេះ តម្រូវ​ឲ្យ​តួអង្គ​នោះត្រូវ​ ​មាន​ Player point​​ ក្នុង Battlefield ចំនួន ១០០ ០០០ point ៤០០០ Gold ផ្សំ​ជាមួយ​នឹង ២០ Hejades ដើម្បី​ប្ដូរ​បាន​ផ្នែក​និមួយៗ​នៃ​ឈុត​ Marshal នេះ។

ឈុត​ Marshal ជា​ឈុត​លំដាប់​ទី​មួយ​ក្នុង​ JX II World ហើយ​ដើម្បី​មាន​សិទ្ធិ​ពាក់​ឈុត​នេះ តួអង្គ​ត្រូវ​បញ្ចេញ​ថ្វី​ដៃ​របស់​ខ្លួន​តាម​រយៈ​ការ​ធ្វើ​សង្គ្រាម​នៅ​ JX II World រហូត​ដល់​កម្រិត​មួយ​ខ្ពស់​ជាង​គេ តាម​ការ​រៀប​រាប់​ខាង​លើ​ទើប​អាច​ទទួល​ឈុត​នេះ​បាន៕

អត្ថបទ៖ តុង