បក្សឃុនលុនរស់នៅលើកំពូលភ្នំឃុនលុន ស្ថិតនៅតំបន់ភាគខាងលិចដែលមានចំងាយរាប់រយយោជន៍ពីភូមិភាគកណ្ដាល ហើយកម្រនឹងមានមនុស្សទៅដល់។ ដូនតាដែលបានបង្កើនបក្សនេះមិនត្រូវបានគេដឹងពីសាវតាច្បាស់ លាស់ឡើយ តែក្រោយមកតាមរយៈក្បាច់គុនដ៏អស្ចារ្យនេះ ឃុនលុនបានលេចចេញនូវមនុស្សជំនាន់ក្រោយប្រកបដោយទេពកោសល្យ ក្បាច់គុនមួយរូបដែលកម្រនឹងជួបប្រទះក្នុងរយៈពេលជាងមួយរយ ឆ្នាំមកនេះ ជាហេតុធ្វើឱ្យឃុនលុនចាប់ផ្ដើមមានឈ្មោះបោះសម្លេងនៅភូមិភាគ កណ្ដាលនិងបន្ដភាពល្បីរន្ទឺពាសពេញពិភពគុនរហូតមកដល់សព្វ ថ្ងៃ។
ដោយសារតែបក្សនេះស្ថិតនៅឆ្ងាយពីភូមិភាគកណ្ដាល ម្លោះហើយធ្វើឱ្យមនុស្សនៅភូមិភាគកណ្ដាលហាក់ពុំសូវយល់ច្បាស់ ពីក្បាច់គុនរបស់ពួកគេ កត្តានេះបានជំរុញឱ្យអ្នកគុននិយមផ្សេងទៀតបង្កើនភាពប្រុង ប្រយ័ត្នទៅវិញនៅពេលដែលជួបមនុស្សបក្សឃុនលុនម្ដងៗ។ តែតាមពិតទៅបក្សនេះគឺយកការកម្ចាត់ព្រាយបិសាច បង្ក្រាបភាពចលាចលជាភារកិច្ចចម្បងរបស់ពួកគេ ហើយដោយសារតែបក្សដ៏ទៃមិនយល់ច្បាស់ពីក្បាច់គុនទាំងនោះទើប ពួកគេសម្រេចចិត្តមិនចូលរួមក្នុងបក្សសម្ព័នត្រឹមត្រូវណាមួយ ហើយក៏មិនចូលរួមបក្សបិសាចដែរ។
បក្សឃុនលុនប្រកាន់ ខ្ជាប់នូវវិន័យ សច្ចៈធម៍ គុនធម៍ ជួយជ្រុំជ្រែងយុត្តិធម៍ព្រមទាំងគ្មានចិត្តមហិច្ចតា ពួកគេចូលចិត្តធ្វើការតាំងសិល្ប៍នៅកន្លែងស្ងប់ស្ងាត់ ហើយទ្រព្យសម្បត្តិស័ក្ដយសមិនមែនជាអ្វីដែលពួកគេប៉ងប្រាថ្នាចង់ បាននោះឡើយ ប៉ុន្ដែគ្រប់ទីកន្លែងដែលមានបិសាចទីនោះតែងតែមានវត្តមានសិស្ស បក្សឃុនលុនចេញមុខមុនគេជានិច្ច។
ភាគច្រើននៃមនុស្សបក្ស ឃុនលុនគឺសុទ្ធសឹងតែជាអ្នកមានចំណេះដឹងខ្ពង់ខ្ពស់តែមើលទៅពួក គេហាក់បីដូចជាឯកោរ ប៉ុន្ដែពួកគេមានសុជីវធម៍ណាស់ ជាពិសេសគឺចំពោះបក្សសុច្ចរិតទាំងបីដូចជាបក្សសៅលិញ អ៊ូតាំង និងអឺម៉ីគឺពោរពេញទៅដោយការគោរព។
បក្សឃុនលុនប្រើប្រាស់ដាវជាអាវុធហើយវិជ្ជាគុនរបស់ ឃុនលុនខ្យល់រន្ទះ បែង ចែកចេញជាវិជ្ជាខ្យល់និងវិជ្ជារន្ទះ វិជ្ជាខ្យល់គឺផ្ដោតសំខាន់ទៅលើការគ្រប់គ្រងនិងការការពារខ្លួន ជាចម្បង ទោះបីជាប្រើកំលាំងធាតុតិចវាយប្រហារប៉ុន្ដែមានការប្រែ ប្រួលច្រើន ធ្វើឱ្យដំណើរខ្យល់មានសកម្មភាពឆាប់រហ័ស ហើយអាចបង្កើតជាខ្យល់ព្យុះដើម្បីវាយប្រហារលើសត្រូវ ចំណែកឯវិជ្ជារន្ទះវិញផ្ដោតសំខាន់ទៅលើការវាយប្រហារទៅលើស ត្រូវជាចម្បង សាច់ស្នៀតភាគច្រើនគឺវាយប្រហារទៅលើសត្រូវដែលមានគ្នាជា ក្រុម ក្លាំងក្លាគ្មានគូប្រៀប ក៏អាចជាស្នៀតសម្រាប់កម្ចាត់បិសាចផងដែរ។ ស្នៀតខ្យល់និងរន្ទះគឺការខ្ចីកំលាំងខ្យល់និងរន្ទះដើម្បីវាយ ប្រហារនិងការពារខ្លួន ដើរគ្រប់ទីកន្លែងធ្វើឱ្យមេឃានិងធរណីក្លាយជាអស្ចារ្យ។
លក្ខណៈពិសេស៖ ស្នៀតដែលវាយប្រហារពីចម្ងាយ បែងចែកជាពីរស្ថានភាពខុសៗគ្នាគឺខ្យល់និងរន្ទះក្នុងស្ថានភាព ខុសៗគ្នាអាចបញ្ចេញសាច់ស្នៀតខុសៗគ្នាមកវាយប្រហារនិងគ្រប់ គ្រងលើសត្រូវ។