កន្លងមកព័ត៌មានស្ដីពីការប្រកួតវគ្គជម្រុះជុំទីពីរ ស្វែងរកក្រុមខ្លាំងទាំងAK និងJX ហៅកាត់ថា CNC 2012 ដែលប្រារព្ធឡើងនៅថ្ងៃទី ២១-២២ កក្កដា ២០១២ខាងមុខនេះ នៅសណ្ឋាគារសូហ្វីតែលសៀមរាប Sabay ចេញតែអត្ថបទឲ្យប្រិយមិត្តអាន ដោយភ្ជាប់មកជាមួយរូបភាព ប៉ុន្តែទំព័រនេះSabay TV សម្រេចបានវីដេអូឃ្លិបមួយ បរិយាយសង្ខេបរាល់ព័ត៌មានលំអិតទាំងនោះ។
ការប្រកួតដ៏ក្ដៅគគុក ដែលមានវត្តមានក្រុមខ្លាំង ជាង៣០ក្រុម(AK-JX) វត្តមានកំពូលតារាចម្រៀង មាស សុខសោភា ការផ្ដល់ឱកាសឈ្នះរង្វាន់ជាង ២ពាន់ដុល្លារអាមេរិកដល់បណ្ដាអ្នកចូលទស្សនា ទទួលបានការបញ្ចូលAvatar លើទូរស័ព្ទដៃដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការSymbian និងAndroid ព្រមទាំងការកម្សាន្តម៉ុងហ្គោលដោយឥតគិតថ្លៃ។
សូមចុចទីនេះដើម្បីមើលវីដេអូ!