បន្ទាប់​ពី​បើក​ឆាក​ប្រយុទ្ធ​យុទ្ធ​សិល្ប​អស់​រយៈ​ពេល​ ២ ថ្ងៃនៅ​សណ្ឋាគារ Sofitel សៀមរាប​កន្លង​ទៅ​នេះ សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព បាន​រក​ឃើញ​ក្រុម​ជើង​ខ្លាំង ៤ ក្រុម​ប្រចាំ​ខេត្ត​សៀមរាប​ហើយ​ ដោយក្រុម​ទាំង​៤ ​ទទួល​បាន​រង្វាន់​មួយ​ក្រុម​ ១០០ ដុល្លារ ។ តើ​ក្រុម​ទាំង​នោះ​មាន​ឈ្មោះ​អ្វី​ខ្លះ ? តើ​ពួក​គេ​បាន​ប្រយុទ្ធ​ជាមួយ​ក្រុម​ណា​ខ្លះ ?

ឆ្លង​កាត់​ពី​ការ​ប្រកួត​ជម្រុះ​វគ្គ​ទី ១ ដល់​វគ្គ​ចុង​ក្រោយ ក្រុម​អ្នក​ក្លាហាន​ ៨ ក្រុម​ត្រូវ​បញ្ចេញ​ក្បាច់​គុន​ និង​យុទ្ធ​សិល្ប​ដាក់​គ្នា ក្នុង​ការ​ដណ្ដើម​កន្លែង​ដើម្បី​ទៅ​ប្រកួត​វគ្គ​ចុង​ក្រោយ JX II CNC 2012។ ការ​ប្រកួត​វគ្គ​ជម្រុះ​ចុង​ក្រោយ​នេះ ក្រុម​ជើង​ខ្លាំង​ Red House បាន​​ប៉ះ​ជាមួយ break a heart ខណៈ​ពេល​ដែល​ក្រុម​ Tiger បញ្ចេញ​យុទ្ធ​សិល្ប​ឌឺដង​ដាក់​គ្នា​ជាមួយ​នឹង​ក្រុម 4Ever។ នៅ​ទី​បញ្ចប់​សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ចុង​ក្រោយ​ព្រឹក​ថ្ងៃ​ទី ២២ កាល​ពី​ពេល​ថ្មីៗ​នេះ ជ័យជំនះ​បាន​ទៅ​លើ​ក្រុម Break a heart និង​ក្រុម 4Eever។​

ក្រុម 4Ever

ក្រុម Break a heart

បន្ត​មក​ដល់​ការ​ប្រកួត​ពេល​រសៀល​ថ្ងៃ​ដដែល​នេះវិញ ​គូ​ប្រកួត​បើក​ឆាក​ដំបូង​គេ​គឺ Varacious ត្រូវ​ចាប់​គូ​ប្រយុទ្ធ​ជាមួយ​នឹង​ក្រុម​អ្នក​ប្រមាញ់​ទាំង ៥ The Five Hunter ស្រប​ពេល​ដែល​គូ​ប្រកួត​ទី ២ គឺ​ Skyboy ប៉ះ​ជាមួយ KSP។ ចុង​បញ្ចប់​នៃ​ការ​ប្រកួត រួម​ជាមួយ​នឹង​សំឡេង​ហ៊ោកញ្ជ្រៀវ​បាន​ធ្វើ​ឲ្យ​ Varacious និង Skyboy​ បំបាក់​គូ​បដិបក្ខ​របស់​ខ្លួន​ប្រកប​ដោយ​ភាព​ជោគជ័យ។​

ក្រុម SkyBoy

ក្រុម Varacious

ការ​ប្រកួត​ CNC វគ្គ​ជម្រុះ​នៅ​សៀមរាប ជា​ការ​ប្រកួត​ស្វែង​រក​ជើង​ខ្លាំង​ JX II ចំនួន​ ៤ ក្រុម​នៅ​ខេត្ត​សៀមរាប​ ដើម្បី​មក​ប្រកួត​នៅ​រាជធានី​ភ្នំ​ពេញ​ ក្នុង​ការ​ដណ្ដើម​ពាន​ជា​ជើង​ឯក​ JX II ប្រចាំ​ប្រទេស​កម្ពុជា 2012។​ ក្រុម​ប្រកួត​ដែល​បាន​ទទួល​ជ័យជំនះ​នៅ​វគ្គ​នេះ ទទួល​បាន​រង្វាន់​ជា​ទឹក​ប្រាក់​ចំនួន ១០០ ដុល្លារ​ដូច​គ្នា ហើយ​ចំណែក​ឯ​សោហ៊ុយ​ធ្វើ​ដំណើរ និង​ការ​ស្នាក់​នៅ​ពេល​មក​ប្រកួត​នៅ​រាជធានី​ភ្នំពេញ​ Sabay ជា​អ្នក​ទទួល​បន្ទុក។