សម្រាប់​តួអង្គ​ដែល​មាន​កម្រិត​ចាប់​ពី ៧០ ឡើង​ទៅ អាច​ទទួល​បេសកកម្ម​នេះ​បាន​ដោយ​ទៅ​ជួប​ NPC Ku Zhun នៅ​ក្រុង BianJing ។ បន្ទាប់​មក​គាត់​នឹង​តម្រូវ​ឲ្យ​តួអង្គ​ទៅ​ជួប​ Mr know it all ដើម្បី​ទទួល​សំនុំ​រឿង​មួយ ក្នុង​ការ​ស៊ើប​អង្កេត​ពី​សកម្មភាព​ប្រជាជន​ Xixia ។


រឿងរ៉ាវ​ទាំងអស់​មាន​តែ​ទំនាក់​ទំនង​រវាង​ NPC Ouyang Hua និង Sun Er Lian  ដែល​ជា​គន្លឹះ​មួយ​ សម្រាប់​ដោះ​ស្រាយ​ក្នុង​បញ្ហា​នេះ ដូច្នេះ​តួអង្គ​ត្រូវ​ទៅ​ជួប​ NPC Ouyang hua​ ដើម្បី​ស៊ើប​ព័ត៌មាន​បន្ថែម។

 
Ouyang Hua ជា​មនុស្ស​ចូលចិត្ត​គូរ​គំនូរ​នារី​ប្រទេស Song ប៉ុន្តែ​នារី​ប្រទេស​សុង​មិន​ព្រម​ឈរ​ឲ្យ​គាត់​គូរ​សោះ ដូច្នេះ​កាត់​ចង់​ឲ្យ​តួអង្គ​ទៅ​ស្វែង​រក​សំលៀក​បំពាក់​នារី​ប្រទេស​ Song ​នោះ នៅ North Feng Xiang មក​ឲ្យ​គាត់។ខណៈ​ពេល​ដែល​តួអង្គ​ទៅ​បំពេញ​បេសកកម្ម​នេះ នៅ​ North FengXiang ប្រជាជន​ Xixia ជា​ច្រើន​បាន​ចូល​មក​តំបន់​នោះ​ ដែល​ជា​ហេតុ​មួយ​ធ្វើ​ឲ្យ​ការ​សង្ស័យ​ពី​ទំនាក់​ទំនង​ប្រជាជន​នេះ​ទៅ​នឹង​ ប្រទេស​ Liao ។

 
បញ្ហា​ដដែល​នេះ នឹង​ត្រូវ​ទៅ​ស៊ើប​អង្កេត​បន្ត​ទៀត​ ដោយ​ទៅ​ជួប​ NPC Sun Er lian នៅ​តំបន់ Dragon Gate Town។ តែ​ជា​សំណាង​អាក្រក់​ Sun Er lian ត្រូវ​បាន​ខក​ចិត្ត​ដោយ​សារ​ស្នេហា​ដំបូង​របស់​គាត់ ហើយ​ផឹក​ស្រា​ស្រវឹង​រហូត​ដល់​ភ្លេច​ភ្លាំង​ស្មារតី ព្រោះ​តែ​អ្នក​នាង​ទី ១៣ Chun Maiden មិន​តប​សេចក្ដី​ស្រលាញ់​របស់​គាត់។ តួអង្គ​ត្រូវ​បំពេញ​បេសកកម្ម​តាម​ការ​ណែនាំ​របស់​ NPC Waiter ផង​ដែរ ដើម្បី​ជួយ Sun Er Lian ឲ្យ​មាន​សង្ឃឹម​ឡើង​វិញ ដោយ​យក​អៀម​របស់​អ្នក​នាង​ទី ១៣ មក​ឲ្យ​កាត់​ទើប​គាត់​ស្ងប់​ចិត្ត។

តួអង្គប្រយុទ្ធជាមួយស្រីស្អាត 13th Chun Maiden !

អៀម ដែល​ត្រូវ​យក​ទៅ​ឲ្យ NPC Sun Er Lian

នៅ​ទី​បញ្ចប់​ jade បក្ស level ៦០ គឺ​មាន​នៅ​នឹង​ខ្លួន​ស្រ្ដី​ដែល​ស្អាត​ជាង​គេ​បំផុត​នៅ​ Dragon Gate Town ដូច្នេះ​ដើម្បី​ទទួល​បាន​ Jade នោះ​តួអង្គ​ត្រូវ​ប្រយុទ្ធ​ជាមួយ​ស្រី​ស្អាត​ម្នាក់​នេះ ខណៈ​ពេល​ដែល​នាង​ក៏​មាន​ក្បាច់​គុណ​ខ្លាំង​គួរ​សម​ផង​ដែរ ដូច្នេះ​តួអង្គ​នឹង​ត្រូវ​បញ្ចេញ​ក្បាច់​គុណ​របស់​ខ្លួន​នៅ​ពេល​នោះ​ហើយ។