បេសកកម្ម ធាតុទាំង៥ (Five Elements)

គឺជាបេសកកម្មអាចផ្តល់អោយអ្នកកម្សាន្តនូវសំភារៈ​ថ្មី​មួយ​ទៀត​មិន​ដែល​មាន​ពី​មុន​មក​ដែល​សំភារៈ​ថ្មី​នេះ​អាច​ជួយ​បន្ថែម​ទាំង​កំលាំង​ការពារ​និង​កំលាង​វាយប្រហារ​របស់​តួអង្គ​អ្នក​អោយ​កាន់​តែ​មាន​កំលាំង​ខ្លាំង​ក្លា​ជាង​មុន​​។

I-ដំណើរការនៃបេសកកម្ម

  • តួអង្គត្រូវមានកម្រិតចាប់ពី Level 70 ឡើងទៅទើបអាចទទួលបានបេសកកម្មនេះ។
  • នៅពេលអ្នកចូលក្នុងGameនឹងទទួលបាននូវការណែនាំអំពីរបៀបផលិតធាតុទាំង៥ ដោយទៅជួប NPCKou Zhon(177/174) នៅក្រុងBianJing ។
  • បន្ទាប់ពីជួបគាត់ហើយគាត់នឹងអោយទៅជួប NPC Sima Jin Yuan(180/173) នៅក្រុងXiangYang
  • ដើម្បីរៀនពីរបៀបធ្វើធាតុទាំង៥។លោកអ្នកគ្រាន់ធ្វើតាមការណែនាំអ្នកនឹងទទួលបាននូវមូលដ្ឋានធាតុទាំង៥។
  • របៀបផ្គុំធាតុទាំង៥៖ អ្នកអាចរកវត្ថុធាតុដើមដើម្បីផ្គុំយកធាតុទាំង៥បានពី ដំណើរឆ្ពោះទៅកាន់ភ្នំលៀង(Liang San) និង បេសកកម្មសង្គ្រាមទ្វារមេឃ(Heaven Gate)
  • អ្នកអាចរកទិញបន្ទះធាតុទាំង៥ និងផ្គុំធាតុបាននៅឯ Sima Jin Yaun(180/173) នៅទីក្រុង XiangYang។ ហើយនៅក្នុងផ្ទាំងធាតុទាំង៥អ្នកអាចដាក់បានបន្ទះធាតុចំនួន២។
  • ប្រភេទនៃធាតុទាំង៥៖ ធាតុទាំងអស់មាន៥ខុសៗគ្នាតាមបក្សនីមួយៗដោយ ធាតុទឹក(INT) ដី(VID) ភ្លើង(OBS) លោហៈ(STR) និងឈើ(AGI) ដូច្នេះរាល់បក្សនីមួយៗមានធាតុពិសេសរៀងៗខ្លួន។
  • ថ្មនៃធាតុនីមួយៗមាន៥Level ដោយអ្នកអាចធ្វើការផ្សំថ្មនៃធាតុនីមួយៗដោយគ្រាន់តែទៅជួបSima Jin Yaun(180/170) XiangYang រួចជ្រើសរើសយកពាក្យ “I would like to refine Five Elements Rock”។

បន្ទះធាតុទាំង៥ថ្មីដែលខ្លាំងជាងធម្មតា

  • ក្រៅពីមានបន្ទះធាតុទាំង៥ដែលបូកទៅតាមធាតុនៃបក្សនីមួយៗគឺមាន បន្ទះធាតុ៣ផ្សេងទៀតដែលបន្ទះទាំងនោះមានឈ្មោះ Zhu Que Willow Lodging, Zhu Que Wing Lodging, Zhu Que Carriage Lodging និងមានរហូតដល់ទៅ៦បន្លោះ អាចដាក់ធាតុបានច្រើនជាងមុន។

Skillរបស់បន្ទះធាតុថ្មី

បន្ទះធាតុទាំង៣នេះមានពីរផ្លូវ ៦ប្រអប់ដែលអាចដាក់ថ្មធាតុបានច្រើនជាងមុន។ ដើម្បីឲ្យSkillមានដំណើរការបានត្រូវមាន ថ្មធាតុក្នុងបន្ទះធាតុនីមួយៗសរុប៣០ ទើបអាចដំណើរការបាន។

alt

alt alt