ការប្រកួតជម្រុះ​ប្រចាំខែលើកទីមួយរបស់​​ JX2 National Championship 2012​និង​​ធ្វើ​ឡើង​នៅ​ខេត្ត​​សៀម​រាប​។​ដែល​និង​ធ្វើ​​ការ​​​ជម្រុះ​​មាន​​​ទាំងអស់១៦ក្រុម​ដើម្បី​យក​៤​ក្រុម​(ក្រុមនិមួយៗ​​មាន​​សមាជិក​ចំនួន​៥​នាក់​)​ ​។ការ​​​​ចុះ​​​ឈ្មោះ​​និង​បើក​​​​នៅ​​ថ្ងៃ​​​​ទី​៥​​​​​ខែ​​​​កក្តដា​​​​ឆ្នាំ​​២០១២​​​នេះ​​​ហើយ​​​តើ​​លោក​​អ្នក​​បាន​​រៀបចំ​​ក្រុម​​របស់​​អ្នក​​សំរាប់​​ចូល​​រួម​ប្រកួត​​នេះ​​​ហើយ​​ឬ​នៅ?​

ចុះឈ្មោះនិងទទួលបានតួអង្គកម្រិត 90​​ និងសម្ភារៈដ៏អស្ចារ្យសំរាប់ការប្រកួតនេះ

តារាងការប្រកួត

ការបរិច្ឆេទ

  • ការចុះឈ្មោះនិងចាប់ផ្តើមបើកចាប់ពីថ្ងៃទី៥​ខែកក្ដដា​រហូតដល់ថ្ងៃទី១៥ ១៨ខែកក្តដា​តាមរយៈគេហទំព័រ MYSABAY.COM ។
  • ​ការ​ប្រ​កួតនិងចាប់ផ្តើមនៅថ្ងៃទី២១ដល់ថ្ងៃទី២២​ខែកក្តដាឆ្នាំ២០១២។
  • ការចាប់ឆ្នោតនិងធ្វើឡើងនៅថ្ងៃទី២០​ខែកក្ដដាឆ្នាំ២០១២​​នៅ​ខេត្ត​សៀម​រាប។ប្រធាន​ក្រុម​និង​ចាប់​យក​លេខ​តំណាង​ក្រុម​និង​ទីតាំង​ក្នុង​តារាង​សម្រាប់​ការ​ប្រកួត​។
  • ជុំទីមួយ​ ប្រកួតជម្រុះ១៦ក្រុមយក៨ក្រុមដែលនិងប្រព្រឹត្តទៅនៅ……
  • ជុំទីពី​រ ប្រកួតជម្រុះ៨ក្រុមយក៤ក្រុមដែលនិងប្រព្រឹត្តទៅនៅ……

ការចុះឈ្មោះប្រកួត​(ចុះឈ្មោះឥឡូវនេះ!)

  • ការចុះឈ្មោះប្រកួតនិងចាប់ផ្តើមពីថ្ងៃទី​៥ ​ខែកក្តដារហូតដល់ថ្ងៃទី​១៥ ១៨ខែ កក្ដដា ឆ្នាំ២០១២
  • ប្រធាន​ក្រុម​ត្រូវ​ធ្វើ​ការ​ចុះ​ឈ្មោះ​តាម​រយៈ​ Website ដោយប្រើប្រាស់​ ​Sabay account និង​បំពេញ​រាល់​ព័ត៌​មាន​ទាំង​អស់​ដូច​ជា​​ឈ្មោះ​ក្រុម​និង​លេខ​ទូរស័ព្ទ។
  • ​ប្រធាន​ក្រុម​ត្រូវ​ចំណាយ​ ២០០ Sabay Coins ​​សម្រាប់ការ​ចុះ​ឈ្មោះនេះ ។
  • បន្ទាប់​ពី​ប្រធាន​ក្រុម​បាន​ធ្វើ​ការ​ចុះ​ឈ្មោះ​ហើយ​អាច​ អញ្ជើញសមាជិកដោយប្រើប្រាស់​ Sabay account របស់​សមា​ជិក​​ហើយ​​ធ្វើ​​ការ​​រង់​​ចាំ​​សមា​ជិក​​យ​ល់ព្រម​។​ទាល់​​តែ​​ សមា​ជិក​​ទាំង​អស់​យល់​​ព្រម​​​ទាំង​​អស់​​គ្នា​​ទើប​ការ​ចុះ​ឈ្មោះ​នេះ​ចប់ ​សព្វ​គ្រប់​។
  • អ្នក​ប្រកួត​ទាំង​អស់​ត្រូវ​តែ​ប្រើ​ប្រាស់​​ Sabay account​​ ដែល​បាន​ចុះ​ឈ្មោះ​សំរាប់​ធ្វើ​ការ​ប្រកួត​នៅ​ពេល​ដែល​ប្រកួត​។
  • ក្រោយពេលការចុះឈ្មោះត្រូវបានបញ្ជាប់គឺនៅថ្ងៃទី១៦ដល់ថ្ងៃទី២០ក្រុមដែលជាប់ឈ្មោះជាក្រុមប្រកួត​និង​ក្រុម​ដែល​ជាប់​ជា​ក្រុម​បម្រុង​អាច​ប្រើ​​ Sabay Account ដែល​​បាន​​ចុះ​​ឈ្មោះ​​ចូល​​ទៅ​កម្សាន្ត​ជា​មួយ​ New World (JX2​ National CHAMPIONSHIPS)​​របស់​​និស្ស័យ​ស្នេហ៍​ដាវ​ទេព​បាន។

    (ពត៌មានលំអិតពីរបៀបចុះឈ្មោះ)​​

របៀបប្រកួត

  • ការប្រកួតរវាងក្រុមនិង​ក្រុម​(៥នាក់ទល់និង៥នាក់)។
  • ការប្រកួតនៅក្នុង​combat stage( Arena to Heaven) ក្នុងក្រុងChengdu​ ឬ​ ក៏ QuanZhou​ រវាង​ពីរ​ក្រុម​ផ្សេង​គ្នា​។
  • ក្រុមដែលបានវាយសម្លាប់សមាជិកទាំងអស់របស់កក្រុមម្ខាងទៀតអស់និងទទួលបានជ័យជំនៈ(ក្នុងរយៈពេល១៥នាទី)
  • ប្រសិន​បើម៉ោងនៃការប្រកួតត្រូវបញ្ចប់ក្រុមដែលនៅសល់សមាជិកច្រើនជាងជាអ្នកឈ្នះ។
  • តែ​បើ​សិន​ចំនួន​សមា​ជិក​របស់​ក្រុម​និមួយ​ៗ​ស្មើ​គ្នា​នៅ​ពេល​ម៉ោង​នៃ​ ការ​ប្រកួត​បាន​បញ្ចប់​។​ក្រុម​ទាំង​ពីរ​និង​ធ្វើ​ការ​ប្រកួត​ម្តង​ទៀត​ ។ការប្រកួតលើកទី២នេះអ្នក​ប្រកួត​និមួយៗអាច​​ប្រើ​​ប្រាស់​​ក្បាច់​​គុន​​ចុង​​ក្រោយ​​របស់​​តួ​ អង្គ​​របស់​ ​ខ្លួន​​បាន​​១​​ដង​​។​បើ​មាន​អ្នក​ប្រើ​ប្រាស់​២​ដង​ក្រុម​នោះ ​និង​ចាញ់​ក្នុង​ការ​ប្រកួត​។
  • ការជម្រុះជុំទី១ ការប្រកួតមានចំនួន១ដងអ្នកឈ្នះនឹងទទួលបានជ័យជំនៈ
  • ការជម្រុះជុំទី២ ការប្រកួតមានចំនួន៣ដងអ្នកឈ្នះ២នឹងទទួលបានជ័យជំនៈ
  • ​ក្រុម​ដែល​ទទួលបានជ័យជំនៈនិង​រងចាំ​ការ​ប្រកួត​ជាបន្តទៀត។

ទីតាំងនែការប្រកួត(និងមកដល់ក្នុងពេលឆាប់ៗនេះ)

សព្វាវុធនិងសម្ភារៈប្រើសំរាប់ការប្រកួត

  • អ្នកកម្សាន្តដែលបានចូលរួមការប្រកួតនឹងអាចប្រើ​ Sabay Account ដែល​បាន​ចុះ​ឈ្មោះ​ចូល​ទៅ​កាន់​ New World (JX2 National CHAMPIONSHIPS)​របស់​និស្ស័យ​ស្នេហ៍​ដាវ​ទេព​។ដែល​អាច​ទទួល​បាន​តួ​អង្គ​ដែល ​មាន​កម្រិត​​៩០​​និង​សម្ភារៈ​ជា​ច្រើន​ទៀត​សម្រាប់​ការ​ប្រកួត​នេះ។​

លក្ខ័ណនៅពេលប្រកួត

  • ប្រសិន​បើ​អវត្តមានសមាជិក​ឬប្រធានក្រុម​នៅ​​ពេលដល់ម៉ោង​ប្រកួត​​យើង​និង​ទុក​ពេល​១០នាទី​អោយ​ក្រុម​នោះ​សំរាប់​ការ​ហៅ​សមា​ជិក​មក។
  • ​ប្រសិនបើ​ការ​ប្រកួតជាការប្រកួត​ដំបូង​ក្រុមដែលមានបញ្ហាសមាជិកអាច​ធ្វើ​ការ​ប្តូរ​សមា​ជិក​របស់ក្រុមបាន​។
  • អ្នក​ប្រកួតពុំអាចធ្វើការតម្លើងកម្រិត​ levelរបស់តួអង្ត នៅពេលដែលកំពុងប្រកួតបានទេ។
  • ក្នុង​ការ​ប្រកួត​អ្នក​ប្រកួត​មិន​អាច​ប្រើ​ប្រាស់​ក្បាច់​គុន​ចុង​ ក្រោយ​បាន​ទេ​បើ​ក្រុម​ណា​បាន​ប្រើ​ប្រាស់​និង​ទទួល​បរាជ័យ​ក្នុង​ការ​ ប្រកួត​។
  • តួ​អង្គទាំងអស់មិនអាច​ Buff ពីខាងក្រៅ​ combat stage បានទេ។
  • នៅ​ពេល​កំពុងប្រកួតក្រុមនិមួយៗមិនអាចនិយាយជាមួយក្រុមផ្សេងបានទេ។
  • ​ពេល​​​ដែល​តួ​អង្គ​ត្រូវ​បាន​ស្លាប់​ម្ចាស់​តួ​អង្គ​ត្រូវ​រក្សា​ កន្លែង​អង្គុយ​របស់​ខ្លួន​មិន​អាច​ទៅ​ជួយ​ក្រុម​របស់​​​ខ្លួន​​ឬ​​ទៅ​​បញ្ជា ​រតួ​អង្គ​របស់​សមាជិក​របស់​ក្រុម​ខ្លួន​ទេ​។
  • សមាជិក​របស់​ក្រុម​មួយ​មិន​អាច​ចូល​រួម​ជា​សមាជិក​របស់​ក្រុម​ផ្សេង​ទៀត​បាន​ទេ។
  • ក្រុមនិមួយៗមិនអាចជ្រើសយកតួអង្គដែលស្ថិតក្នុងសាខាដូចគ្នាក្នុងបក្សតែមួយបានទេ។
  • ចំពោះការប្រើប្រាស់​ hacks រឺក៏ crack software ត្រូវ​បាន​ហាម​ឃាត់​និង​ត្រូវ​ចាញ់​ដោយ​ស្វ័យ​ប្រវត្តិ​​។អ្នក​ប្រកួត​អាច​ យក​សម្ភារៈដែល​ចាំ​បាច់​របស់​ខ្លួន​មក​ជា​មួយ​ដូច​ជា​Mouse​ ក៏ Keyboard​ ជាដើម។
  • ក្នុង​ករណី​នៅ​ពេល​កំពុង​ប្រកួត​មាន​បញ្ហា​រអាក់​រអួល​ផ្នែក​បច្ចេក​ទេស ​ដោយ​ពុំ​បាន​ព្រៀង​នោះ​នឹង​តម្រូវ​ឲ្យ​ធ្វើ​ការ​ប្រកួត​សា​ជា​ថ្មី​។ ប៉ុន្ដែ​ក្នុង​ករណី​ដែល​បញ្ហា​នេះ​បង្ក​ដោយ​បេក្ខ​ជន​ផ្ទាល់​នោះ​ការ​ប្រកួត ​និង​ប្រព្រឹត្ត​ទៅ​ជា​បន្ត​។
  • អ្នកប្រកួតមិនអាចផ្លាស់ប្តូរតួអង្គបានទេ។

រង្វាន់សំរាប់ក្រុមអ្នកឈ្នះ

៤​​ក្រុម​​ខ្លាំងចុង​​ក្រោយនិងទទួលបាន ​ទឹក​​ប្រាក់​​ចំនួន ១០០​ដុល្លា ​ក្នុង​​មួយ​​ក្រុម​ៗ និង​​សំបុត្រ​ពិ​សេស​ចូល​រួម​ប្រកួត​ផ្តាច់​ព្រ័ត្រ​។

បញ្ជាក់៖​ Sabay នឹងទទួលរាប់រងលើថ្លៃធ្វើដំណើរទៅមក​ ស្នាក់នៅ​ និងម្ហូបអាហារក្នុងកំឡុងពេល​ប្រកួត​ផ្តាច់​ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ​។

សម្រាប់ពត៌មានលំអិតសូមទំនាក់ទំនងមកកាន់លេខ​ 023 22 8000 រៀងរាល់ម៉ោងធ្វើការ!

JXII Team