កាលពីខែកញ្ញាកន្លងទៅនេះសេវាកម្សាន្តនិស្ស័យស្នេហ៍ដាវទេព បានបើកដំណើរការបេសកកម្មជាច្រើនរួមមាន៖ បេសកកម្មធាតុទាំងប្រាំ , ព្រឹត្តិការណ៍សង្គ្រាមទ្វារមេឃ ,ដំណើរឆ្ពោះទៅកាន់ភ្នំលៀងសាន និងព្រឹត្តិការណ៍ Outer Clothes ។ ក្នុងចំណោមបេសកកម្មទាំងប្រាំនោះ សង្គ្រាមទ្វារមេឃ ជាបេសកកម្មដែលទទួលការពេញនិយមជាងគេ។
លោក ហេង លីហុង ម្ចាស់ហាង Internet នៅខាងត្បូងផ្សារសំណង់១២ ដែលមាន Hero កម្រិត ៩០ បានប្រាប់ Sabay ថា “ចំណុចពិសេសដែលខ្ញុំចាប់អារម្មណ៍ និងគាំទ្របេសកកម្ម សង្គ្រាមទ្វារមេឃនោះគឺ ទទួលបាន Experience ខ្ពស់ ហើយធ្វើការប្រយុទ្ធគ្នាដោយមិនចាំបាច់ Request Combat ទៅតួអង្គដ៏ទៃទៀត”។
លោក លីហុង ក៏បានបន្ថែមទៀតថា ចំណុចពិសេសមួយទៀតគឺ នៅពេលដែល Hero នីមួយៗចូលទៅដល់ Sky Door ពេលនោះនឹងមាន Hero បក្ស Emeiរបស់ Sky Door ចាំជួយ Support Skill របស់យើងជាស្រេច តែទោះជាយ៉ាងណាក៏ដោយក្នុងការវាយដណ្ដើមទង់គ្នាគឺតម្រូវអោយចេះប្រើបច្ចេកទេស និងសហការគ្នាទើបទទួលជោគជ័យ។
ចំណែក មិន សុភា ក៏បានចូលរួមបង្ហាញពីទស្សនៈផ្ទាល់ខ្លួនចំពោះ Sky Door ផងដែរថា ការចូលទៅ Sky Door មានប្រយោជន៍ច្រើនសម្រាប់ Player ដូចជា ទទួលបាន Experience ច្រើន ក្នុងរយៈពេលខ្លី អាចសន្សំ Sky Door Point ដើម្បីប្ដូរយក Item ផ្សេងៗ ហើយផ្សំអោយទៅជាធាតុទាំងប្រាំសម្រាប់បង្កើនអនុភាពរបស់ Hero និយាយរួមគឺប្រើរយៈពេលមួយសមរម្យហើយទទួលបានអត្ថប្រយោជន៍ច្រើន។ “ក្រៅពីនេះអ្វីដែល Sky Door កាន់តែទទួលបានការពេញនិយមនោះគឺ មិនមានកំណត់ម៉ោងចូលដូចជា Join War នោះឡើយ”។ សុភា បន្ថែម។
ជុំវិញព្រឹត្តិការណ៍នេះផងដែរ រ៉ូទីន បានប្រាប់ Sabay ថា គេចូលចិត្តចូលទៅកម្សាន្ត Sky Door ព្រោះ គេអាចUpgrade កម្រិតតួអង្គរបស់គេបានយ៉ាងឆាប់រហ័សដោយ Sky Door បានផ្ដល់ Experience ច្រើន។ “លើសពីនេះប្រសិនបើចង់ទទួល Experience កាន់តែច្រើននោះ គេអាចទិញ Silver Tiger Symbol Box និង Gold Tiger Symbol Box ពី Imperial Street ហើយវត្ថុទាំងពីរនេះគឺអាចគុណ Experience ដែលយើងទទួលបានដល់ទៅ ៣ ទៅ ៥ ដងឯណោះ។ ក្រៅពីទទួលបាន Experience តួអង្គនីមួយៗក៏អាចទទួលបានធាតុមួយចំនួនដែលអាចយកទៅបន្ថែមអនុភាពរបស់តួអង្គយើងផងដែរ”។
គួរបញ្ជាក់ផងដែរថា បេសកកម្មសង្គ្រាមទ្វារមេឃគឺជាបេសកកម្មមួយដែលមានតែនៅក្រុង Xiang Yangតែមួយគត់។ ដោយនៅក្នុងនោះតួអង្គនីមួយៗ អាចទៅជួប NPC Gun Jun Peng (Xiangyang [178,176])ប៉ុន្តែក្នុងករណីដែលតួអង្គនោះមាន Level ចាប់ពី ៧០ឡើងទៅទើបអាចចូលទៅកាន់ Sky Door បាន។ ដោយនៅក្នុងនោះនឹងទទួលជា Random ដោយធ្វើជាទាហាន SONG ឬជាទាហាន Lao ដោយចាប់យកការងារជាក្រុម ពី ៨ ទៅ ១៦នាក់ក្នុងការវាយដណ្ដើមទង់គ្នា៕
ចុះ Player ដែលគាំទ្រសង្គ្រាមទ្វារមេឃផ្សេងទៀតយល់យ៉ាងណាដែរ? សូមផ្ញើមតិរបស់មិត្តយុវវ័យមកកាន់ srun.mengkiang@cidc.com.kh