ថ្វី​ត្បិត​តែ​ព្រឹត្តិការណ៍​សង្គ្រាម​ទ្វារ​មេឃ បាន​បើក​ដំណើរ​ការ​អស់​រយៈពេល​ បី​ខែ​មក​ហើយ​ក៏ដោយ​ ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​នៅ​តែ​ទទួល​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​បណ្ដា​ អ្នក​គាំ​ទ្រ​របស់​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍ ដាវ​ទេព​នៅ​ឡើយ។ ទំព័រ​នេះ​ Sabay សូម​ធ្វើ​ការ​រំលឹក​ឡើង​វិញ​ពី​បេសកកម្ម​មួយ​នេះ ដោយ​ភ្ជាប់​ជាមួយ​ រូបភាព​ និង​របៀប​ចូល​កម្សាន្ត​របស់​សង្គ្រាម​ទ្វារ​មេឃ​នេះ​។

ដើម្បី​ចូល​កម្សាន្ត​ព្រឹត្តិការណ៍​សង្គ្រាម​ទ្វារ​មេឃ​បាន តួអង្គ​នីមួយៗ​តម្រូវ​អោយ​មាន​កម្រិត​ចាប់​ពី​ ៧០  ឡើង​ទៅ​​ទើប​អាច​ចូល​លេង​បាន។ គេ​អាច​លេង​តែ​ឯង ឬ​បង្កើត​ជា​ក្រុម​បាន​៣នាក់ ដោយ​គ្រាន់​តែ​ Player ទៅ​ជួបNPC Gun Jun Peng (Xiangyang [178,176]) ។ បញ្ជាក់​ផង​ដែរ​ ថា​ Sky Door (សង្គ្រាម​ទ្វារ​មេឃ) មាន​តែ​នៅ​ក្នុង​ក្រុង​ Xiang Yang តែ​មួយ​គត់​ ដោយ​បើក​ដំណើរ​ការ​ជា​រៀង​រាល់​ថ្ងៃ​គ្រប់​នគរ​ទាំង​អស់​នៅ​ក្នុង​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព។

បន្ទាប់​ពី​បាន​ទៅ​ជួប​ NPC ដែល​មាន​ឈ្មោះ​ខាង​លើ​រួច​ហើយ​នោះ តួអង្គ​នឹង​ចូល​ទៅ​កាន់ Sky Door ដូច​រូប​ខាង​ក្រោម​នេះ។

ការ​ចាប់​ផ្ដើម​៖ នៅ​ពេល​ដែល​​តួអង្គ​ចូល​ទៅ​ដល់​ទី​កន្លែង​ហើយ Sky Door មាន NPC Emei រង់ចាំ​ជួយ​ Support​ Skill របស់​តួអង្គ​ទាំង​អស់​ក្នុង​ការ​ធ្វើ​សង្គ្រាម។ ក្រៅ​ពី​នេះ ក៏​​មាន​តួអង្គ​ផ្សេងៗ​ទៀត​កំពុង​រង់​ចាំ​ដើម្បី​ចូល​ប្រយុទ្ធ​នៅ​ទី​លាន​ទាំង​ពីរ។ លក្ខខណ្ឌ​សម្រាប់​Player ម្ខាងយ៉ាង​ហោចចន្លោះ​ពី​​៨​-១៦នាក់ ច្រើន​បំផុត​អាច​លេង​បាន ៣២នាក់បើ​គិត​ទាំង​ពីរ​ក្រុម។ ការ​ប្រយុទ្ធ​អាច​ចាប់​ផ្ដើម​បាន​ហើយ​ ដោយ​ទទួល​ជា​លក្ខណៈ Random ក្នុង​​ការ​ចូល​ជា​ទាហាន​ SONG ឬក៏ Liao ដើម្បី​វាយ​ដណ្ដើម​ទង់​គ្នា។


នៅ​ក្នុង​សមរភូមិ​៖
 តួអង្គ​ទាំង​សង​ខាង​អាច​វាយ​ដណ្ដើម​យក​ទង់​នៅ​ខាង​មុខ​បន្ទាយ​ ដើម្បី​យក ពិន្ទុ​រៀង​ៗ​ខ្លួន បន្ទាប់​មក​តួអង្គ​ទាំងអស់​អាច​ទៅ​វាយ​ដណ្ដើម​យក​ទង់​សត្រូវ​ដើម្បី​បង្កើន​ពិន្ទុ។ ប៉ុន្តែ​តួអង្គ​ត្រូវ​ការពារ​ទង់​របស់​ខ្លួន​ពី​សត្រូវ​ និង​ចោរ​ដែល​អាច​លួច​ឆ្មក់​វាយ​ដណ្ដើមទង់​របស់​អ្នក​គ្រប់ពេលវេលា។ ក្រៅពី​ការ​ពារ​ និង​វាយ​​បក​សត្រូវ​​ តួ​អង្គ​នីមួយ​ៗ​ អាច​ដាក់​អង្គប់ ដោយ​បោះ​សម្បក​ចេក​ចោល​ទៅ​លើ​ដី​ ដើម្បី​អោយ​សត្រូវ​ជាន់​ហើយ​រអិល​ដួល​ ដើម្បី​បង្កើន​ឱកាស​ឈ្នះ។


លទ្ធផល​សង្គ្រាម​ដណ្ដើម​ទង់​នេះ ដឹង​ឈ្នះ​ចាញ់​ដោយ​សារ​ពិន្ទុ។ ប្រសិន​បើ​ពិន្ទុ​សរុប​របស់​ភាគី​ណា​បាន ១០០០​ពិន្ទុ​មុន ជា​អ្នក​ឈ្នះ។ ក្រៅ​​ពី​នេះ​ អ្នក​ចូលរួម​ទាំងអស់​អាច​ជ្រើសរើស​យក​ការ​សម្លាប់​សត្វ​នៅ​ក្នុង​ទីលាន​ប្រយុទ្ធ ដើម្បី​យក​សម្ភារៈ​ខ្លះៗ​​សម្រាប់​ជំនួយ​ដល់​ការ​ប្រយុទ្ធ។


ការ​កកើត​នៃ​ទង់​ធំ៖ នៅ​ខណៈ​ពេល​ដែល​ការ​ប្រយុទ្ធ​របស់​អ្នក​ទាំង​សង​ខាង​កើន​ដល់​៥០០ពិន្ទុ ហើយ​នោះ  ទង់​ធំ​របស់​បន្ទាយ​ទាំង​សងខាង​នឹង​កើត​ឡើង។ អ្នក​ទាំង​អស់​អាច​ទៅ​កម្ទេច​ទង់​របស់​សត្រូវ​ដើម្បី​ទទួល​បាន​ពិន្ទុ​កាន់​តែ​ច្រើន។


ការ​បញ្ចប់​សមរភូមិ​៖
 ការ​ប្រយុទ្ធ​មាន​រយៈពេល​៤០​នាទី នៅ​ពេល​មាន​ករណី​ស្មើ​គ្នា គ្មាន​ឈ្នះ​គ្មាន​ចាញ់​ទេ​នោះ ប្រព័ន្ធ​នឹង​គិត​លើ​ការ​សម្លាប់​គ្នា​ទាំង​សងខាង។ បើ​មាន​ខាង​ណា​មួយ​យក​បាន​ពិន្ទុ​១០០០​ហើយ នោះ​ សមរភូមិ​នឹង​បញ្ចប់​ភ្លាម។

បន្ទាប់ពី​ធ្វើ​សង្គ្រាម​រួច​រាល់​មក​ហើយ​នោះ​ Player ទាំងអស់​ត្រូវ​ត្រលប់​ទៅ​កាន់​ ​NPC Gun Jun Peng (Xiangyang [178,176]) វិញ​ដើម្បី​មើល​ពិន្ទុ​ និង​ Experience របស់​ខ្លួន​ដែល​ត្រូវ​ទទួល​បាន។
អ្នក​ដែល​ចូលរួម​ព្រឹត្តិការណ៍​សង្គ្រាម​ទ្វារ​មេឃ​នឹង​ទទួល​បានExperience ,Skydoor point និង SkyDoor military package ដែលSky point អាច​ទៅ​ប្ដូរ​យក​វត្ថុ​ធាតុ​ដើម​នៃ​​ធាតុ​ទាំង​៥ ដើម្បី​បន្ថែម​អនុភាព​របស់​តួអង្គ​ថែម​មួយ​កម្រិត​ទៀត។

បេសកកម្ម​សង្គ្រាម​ទ្វារ​មេឃ ជា​បេសកកម្ម​មួយ​ដែល​មាន​តែ​នៅ​ក្រុង​ Xiang Yang ប៉ុណ្ណោះ។ តួអង្គ​នីមួយៗ​ តម្រូវ​ឲ្យ​ទៅ​ជួប NPC Gun Jun Peng (Xiangyang [178,176])។ លក្ខខណ្ឌ​សំខាន់​តែ​មួយ​គត់​ដែល​អាច​ឲ្យ​តួអង្គ​នោះ​ចូល​លេង​Sky Doorបាន គឺ​តម្រូវ​ឲ្យ​​មាន​Level ចាប់ពី ៧០ឡើង។ ក្រោយ​ពេល​ធ្វើ​តាម​ការ​ណែនាំ​អស់​ហើយ​System នឹង​Random អ្នក​ឲ្យ​ចូល​​ធ្វើ​ជា​ទា​ហាន​ សុង(SONG) ឬ​លាង( Liao)  ដោយ​ចាប់​យក​ការងារ​ជា​ក្រុម ពី ៨ ទៅ​ ១៦នាក់​ក្នុង​ការ​វាយ​ដណ្ដើម​ទង់​គ្នា។ ចំពោះ​លទ្ធផល​ឈ្នះ​ចាញ់​គឺ​ក្រុម​ណា​ដែល​ទទួល​បាន​ពិន្ទុ ១០០០មុន​ជា​អ្នក​កាត់​សេចក្ដី​ថា​ចាញ់​ឬ​ឈ្នះ។ ក្រោយ​ពី​ចាប់​ការ​ប្រកួត Player ត្រូវ​ត្រឡប់​ទៅ​ជួប​NPC វិញ​ដើម្បី​ពិនិត្យ​មើល​ពី​ពិន្ទុ និង​Exp ដែល​ខ្លួន​ទទួល​បាន៕

អត្ថបទ៖ វណ្ណរុង្គ
កែសម្រួល៖ ជីព ចិត្ត