យុវវ័យ​ដែល​គាំ​ទ្រ JXII ​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ថា សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​មាន Skill ជា​ច្រើន​ទៅ​តាម​បក្ស​នីមួយៗ​ សម្រាប់​ធ្វើ​ការ​ប្រយុទ្ធ​គ្នា និង​ផ្សងព្រេង​នៅ​ក្នុង JX World។ បក្ស​ទាំងអស់​ មាន​ដូចជា​ ៖ Shaolin , Begger Sect , Wudang, Five Posion Sect , Tang Clan , Emei និង Yang’s Family Residence ។

បក្ស​នីមួយៗ​មាន​ជំនាញ និង​បច្ចេកទេស​ប្លែកៗ​គ្នា អាស្រ័យ​ទៅ​លើ​វត្ថុ​ និង​ធាតុ​សំខាន់ របស់​តួអង្គ​មាន។ នៅ​ទំព័រ​នេះ Sabay សូម​បង្ហាញ​ពី Skill ចុង​ក្រោយ និង​អាថ៌កំបាំង​នៃ​ការ​ហាត់​ជំនាញ​តាម​​បក្ស​នីមួយៗ ជូន​យុវវ័យ​ទាំងអស់​គ្នា​ ដើម្បី​ក្លាយ​ជា​តួអង្គ​វីរបុរស​មួយ​រូប នៅ​ក្នុង​សេវា​កម្សាន្ត និស្ស័យ​ស្នេហា​ដាវ​ទេព​។

ក្នុង​ការ​ហាត់​​ជំនាញ (Skill) ចុង​ក្រោយ​ គឺ​តម្រូវ​អោយ​តួអង្គ​ទាំងអស់​មាន​កម្រិត​ចាប់​ពី​ ៨០ ឡើង​ទៅ​ ទើប​អាច​ហាត់​ជំនាញ​ទាំងអស់​នោះ​បាន។ តួអង្គ​និមួយៗ​ តម្រូវ​អោយ​ហាត់​ជំនាញ (Skill) ចុង​ក្រោយ​អោយ​បាន ២០ កម្រិត ដើម្បី​ទទួល​អានុភាព​ដ៏​អស្ចារ្យ​ក្នុង​ការ​ផ្សង​ព្រេង និង​ប្រយុទ្ធ​គ្នា​នៅ​ក្នុង JX World។

៥​កម្រិត​​ដំបូង​នៃ​ការ​ហាត់​ជំនាញ​ចុង​ក្រោយ​គឺ Player ទាំងអស់​អាច​ហាត់​ពី​លោក​គ្រូ របស់​ខ្លួន​នៅ​ក្នុង​បក្ស​ ដែល​ក្នុង​ពេល​ហាត់​ ១ កម្រិត​គឺ​ត្រូវ​​ឱ្យ​មានReputation ចំនួន​ ១០ ០០០ point , មាស (Gold) ចំនួន ១ ០០០ និង ២០.០០០.០០០ Experience។ បន្ទាប់​ពី​ហាត់​បាន​គ្រប់​ ៥ កម្រិត​ពី​លោក​គ្រូ​នៅ​ក្នុង​បក្ស​របស់​ខ្លួន​រួច​មក​​ហើយ​នោះ តួអង្គ​ទាំងអស់​នឹង​ត្រូវ​បាន​ឡើង​មួយ​Level បន្ថែម​ទៀត​(Level 6-10)​រាល់​ពេល​ដែល​ប្រើ​ប្រាស់ Skill ចុង​ក្រោយ​បាន​ ១០០ ដង ។

តួអង្គ​អាច​ធ្វើ​ការ​ផ្សង​ព្រេង ប្រយុទ្ធ​គ្នា​ជាមួយ​តួអង្គ​ដ៏​ទៃ​ទៀត​ និង​វាយ​សត្វ​ចម្លែក​ដោយ​ប្រើប្រាស់​ជំនាញ​ចុងក្រោយ​ រហូត​ទទួល​បាន​ដល់​​កម្រិត​ទី​១០ ។ ក្រោយពី​បាន​ហាត់​ដល់​ជំនាញ​ចុង​ក្រោយ​កម្រិត​ទី​ ១០​ រួច​មក​​នោះ តួអង្គ​ត្រូវ​​​ហាត់​ថែម ១០ កម្រិត​ទៀត​ ដែល​លើក​នេះ​ត្រូវ​ហាត់​ពី​គម្ពីរ​ជំនាញ​ចុង​ក្រោយ​មួយ ដែល​បាន​មក​ពី​ការ​ផ្គុំ​គ្នា​រវាង​គម្ពីរ​ជំនាញ​ចុង​ក្រោយ​ចំនួន​បី​ទៀត ( A , B និង C) ដើម្បី​ហាត់​បង្គ្រប់​អោយ​បាន​២០​កម្រិត។ រាល់​​ការ​ប្រើ​ក្បាច់​គុន​ចុងក្រោយ​​ គឺ​តម្រូវ​អោយ​មានPoint Lethal value ចំនួន​ ១០ ដែល Lethal Value បាន​មក​ពី​ការ​វាយ Monster ដែល​មាន​ឈាម​ជា​ភាគ​រយ​។

បន្ទាប់​ពី​បាន​ហាត់​ជំនាញ​ចុង​ក្រោយ​បាន​គ្រប់​កម្រិត​អស់​ហើយ​នោះ​ តួអង្គ​នឹង​​ ក្លាយ​ជា​វីរបុរស​មួយ​រូប​ហើយ​ ដូច្នេះ​តួអង្គ​អាច​ធ្វើ​ការ​ប្រយុទ្ធ​គ្នា និង​បង្ហាញ​ពី​អានុភាព​របស់​ខ្លួន​នៅ​ក្នុង JX​ World បាន​យ៉ាង​រីក​រាយ។

Ultimate Skill គឺជា​ជំនាញ​ចុង​ក្រោយ​ ដែល​ត្រូវ​បាន​បែងចែក​ទៅ​តាម​បក្ស​នីមួយៗ ក្នុង​ការ​​បង្ហាញ​ពី​វិជ្ជា​គុន​នៃ​បក្ស​របស់​ខ្លួន។ ជំនាញ​ចុង​ក្រោយ​គឺ​តម្រូវ​អោយ​តួអង្គ​នីមួយៗ​មានកម្រិត​ចាប់​ពី​ ៨០ឡើង​ទៅ និង​មាន​បទ​ពិសោធន៍​គ្រប់គ្រាន់​នៅ​ក្នុង​ពិភព​គុណ​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព៕