សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព ជា​សេវា​កម្សាន្ត​​កំពុង​ពេញ​និយម​មួយ​ក្នុង​ចំណោម​សេវា​កម្សាន្ត ផ្សេងៗ​ទៀត​ របស់​ក្រុមហ៊ុន Sabay។ សព្វ​ថ្ងៃ​នេះ សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព កំពុង​ទទួល​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​សំណាក់​មិត្ត​យុវវ័យ​ ដែល​ចូល​ចិត្ត​កម្សាន្ត Game Online។ ក្រៅ​ពី​ការ​កម្សាន្ត​អារម្មណ៍​ និស្ស័យ​ស្នេហ៍​ដាវ​ទេព ក៏​មាន​ចំណុច​វិជ្ជមាន​មួយ​ចំនួន​គួរ​អោយ​ចាប់​អារម្មណ​ផង​ដែរ។ ខាង​ក្រោម​នេះ​ជា​ទស្សនៈ​មិត្ត​យុវវ័យ​យើង​ ដែល​បាន​បង្ហាញ​ពី​ចំណុច​វិជ្ជមាន​របស់​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព។

ចាន់ថា និស្សិតឆ្នាំទី ២

ចាន់ថា និស្សិត​ឆ្នាំ​ទី​២ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ផ្នែក​ព័ត៌មាន​វិទ្យា ​បាន​និយាយ​ប្រាប់ Sabay ថា សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព អាច​ធ្វើ​អោយ​គេ​បាន​លំហែ​អារម្មណ៍​ បន្ទាប់ពី​ការ​សម្រាក​ពី​ការ​សិក្សា​ និង​ពេល​ចុង​សប្ដាហ៍​ផង​ដែរ។ និស្សិត​ផ្នែក​ព័ត៌មាន​វិទ្យា​រូប​នេះ បាន​បន្ត​ទៀត​ថា តាំង​ពី​គេ​ចូល​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​រហូត​មក​ដល់​ឥឡូវ​នេះ គេ​មាន​មិត្ត​ជា​ច្រើន​ដែល​បាន​ស្គាល់​តាម​រយៈ និស្ស័យ​ស្នេហ៍​ដាវ​ទេព​ ហើយ​គេ​តែងតែ​ជជែក​គ្នា​ពី​ការ​កម្សាន្ត​សេវា​កម្សាន្ត​ និង​ហៅ​គ្នា​អោយ​ជួយ​ធ្វើ​កិច្ចការ​ផ្សេងៗ​នៅ​ក្នុង JX worldនេះ​រៀងរាល់​ពេល​ដែល​គេ​ចូល​កម្សាន្ត​។

សោម​ សួរ

ដោយឡែក សោម​ សួរ បាន​បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​ បាន​ធ្វើ​អោយ​គេ​រីកចម្រើន​ផ្នែក​ភាសា​អង់គ្លេស​មួយ​កម្រិត​ ព្រោះ​គេ​លេង​ជាមួយ​មិត្ត​របស់​គេ​ ជា​ភាសា​អង់គ្លេស​ ដោយ​ហៅ​គ្នា​អោយ​ជួយ​ធ្វើ​បេសកកម្ម និង​ទិញ​របស់​របរ​ផ្សេងៗ។

ប្រុក

ងាក​មក​ជួប​ ប្រុក បាន​ឲ្យ​ថា​ និស្ស័យ​ស្នេហ៍​ដាវ​ទេព​​ ជា​កន្លែង​មួយ​ដែល​ធ្វើ​អោយ​​គេ​អាច​ បំបាត់​ភាព​អផ្សុក​បាន ពីព្រោះ​នៅ​ក្នុង​នោះ គេ​ស្វែងរក​មិត្ត​ថ្មី ចាស់​ជា​ច្រើន។ ប្រុក ក៏​បាន​បន្ថែម​ទៀត​ថា នៅ​ពេល​ដែល​និស្ស័យ​ស្នេហ៍​ដាវ​ទេព​មាន​កន្លែង​អាច​ជជែក គ្នា​បាន​ដូច្នេះ វា​ប្រៀប​បាន​ដូច​ជា Social Network មួយ​ដែរ ដែល​យើង​អាច​ធ្វើ​ការ​ជជែក​គ្នា​ជា​ភាសា​អង់គ្លេស​ក្នុង​គោល​បំណង​អោយ​មិត្ត​យុវវ័យ​បន្ថែម​ភាព​​រីក​ចម្រើន​មួយ​កម្រិត​ទៀត នៅ​ក្នុង​ចំណេះ​ដឹង​ភាសា​អង់គ្លេស​។ ក្រៅពី​នោះ ប្រុក ក៏​បាន​សរសើរ​ពី​ចំណុច​មួយ​ដែល Sabay ធ្វើ​បាន​សម្រេច​នោះ​គឺ Sabay មិន​អនុញ្ញាត​អោយ​ មិត្ត​យុវវ័យ​យើង​ប្រើ​ពាក្យ​មិន​សមរម្យ​ពេល​ជជែក​កម្សាន្ត ក៏​ដូច​ជា​តួអង្គ​ដ៏​ទៃ​ទៀត​នៅ​ក្នុង​សេវា​កម្សាន្ត​មួយ​នេះ​ឡើយ។

អត្ថបទ៖ វណ្ណរុង្គ