ក្នុង​ការ​ចូល​​​កម្សាន្ត​​សេវា​កម្សាន្ត​លើ​អ៊ីនធឺណិត​​និស្ស័យ​ស្នេហ៍​ដាវ​ទេព Players ​មាន​ជម្រើស​ច្រើន​ក្នុង​ការ​ជ្រើសរើស​​បក្ស​ និង​​ជំនាញ (Skill)​ដើម្បី​ហាត់​រៀន ។ តួអង្គ​ត្រូវ​ធ្វើ​ការ​ហាត់​ជំនាញ​ទាំងអស់​នោះ​អោយ​បាន​គ្រប់​កម្រិត​ ប៉ុន្តែ​ដើម្បី​បន្ថែម​អានុភាព​អោយ​កាន់​តែ​ខ្លាំង​ក្លា​នោះ តួអង្គ​​ក៏​ត្រូវ​​មាន​ អាវុធ សំលៀក​បំពាក់​ និង​សម្ភារៈ​ផ្សេងៗ​​ទៀត​យក​​ទៅ​ប្រើ​ប្រាស់​នៅ​ក្នុង​ពិភព​គុន​។

ពេល​នេះ Sabay នឹង​ធ្វើ​ការ​​រំលឹក​ពី Esoteric Bakua Set ដែល​ជា​ឈុត Bakua Set មាស​ ហើយ​អាច​ជ្រើស​រើស​តាម​ចំណូល​ចិត្ត​របស់ Players ​បាន​ផង​ដែរ​។

ដើម្បី​ផ្គុំ Esoteric Bakua Set បាន​ តួអង្គ​ទាំងអស់​ត្រូវ​ទៅ​ជួប NPC ដែល​មាន​ឈ្មោះ​ថា Gong Zi Bing ដែល​មាន​ទី​តាំង​នៅ Xiang Yang (175/187), Yang Zhou (205/196) , Dali (186/190) ។ បញ្ជាក់​ផង​ដែរ​ថា ឈុត​ចុង​ក្រោយ​សម្រាប់​ផ្គុំ Esoteric Bakua Set នោះ គឺ​បាន​មក​ពី​ព្រឹត្តិការណ៍​ថ្មីៗ និង​ការ​បំពេញ​បេសកកម្ម​ផ្សេងៗ​ដូចជា​ ដំណើរ​ឆ្ពោះ​ទៅ​កាន់​ភ្នំ​លៀងសាន​ជាដើម។ ចំពោះ​ការ​ដាក់​ត្បូង​ទៅ​​លើ​ឈុត​សំលៀក​បំពាក់ Players អាច​ដាក់​ដោយ​ខ្លួនឯង​ដែល​ត្បូង​ទាំងអស់​នោះ គឺ​បាន​មក​ពី​ការ​​វាយ​ចោរ និង​បំពេញ​បេសកកម្ម​ផ្សេងៗ។

ជ្រើសរើស​យក I want to fuse Bakua Set​។

បន្ទាប់​ពី​បាន​ជួប GongZi Bing រួច​មក​នោះ Players អាច​ជ្រើស​រើស​ប្រភេទ​ឈុត​សំលៀក​​បំពាក់​ដែល​ខ្លួន​ពេញ​ចិត្ត​​ដើម្បី​ធ្វើ​ការ​ផ្គុំ​។ ចំពោះ​ការ​ដាក់​ថ្ម​ចូល​ទៅ​ក្នុង​សំលៀក​បំពាក់ Players អាច​​មើល​ការ​ណែនាំ​តាម​រយៈ​គម្ពីរ (Bakua Tome) ដែល System បាន​ផ្ដល់​អោយ​។ ខាង​ក្រោយ​នេះ​ជា​ឈុត​ដែល Sabay បាន​ជ្រើសរើស​មក​បង្ហាញ។

ខាង​លើ​នេះ​ជា​ឈុត​ដែល​ផ្គុំ​ត្បូង​រួចរាល់​អស់ហើយ​ នៅ​រង់​ចាំ​តែ​ការ​ផ្គុំ​តែ​ប៉ុណ្ណោះ។ បន្ទាប់​​មក​ចាប់​ផ្ដើម​ធ្វើ​ការ​ផ្គុំ​​ឈុត Esoteric Bakua Set ដោយ​ដាក់​សំលៀក​បំពាក់​ដែល​យើង​ចង់​ផ្គុំ​នោះ​ទៅ​ក្នុង​​ប្រអប់​ដែល​បាន​ផ្ដល់​អោយ។ ចុច​ទៅ​លើ​​ប៊ូតុង Start ដើម្បី​ផ្គុំ Esoteric Bakua Set ។

ខាង​ក្រោម​នេះ​ជា​រូបភាព​ដែល​កំពុង​តែ​ផ្គុំ។

 

បន្ទាប់ពី ​បាន​ផ្គុំ​​ឈុត​សំលៀក​បំពាក់​រួច​មក​ហើយ​នោះ Players ទាំងអស់​អាច​ពាក់​ឈុត​សំលៀក​បំពាក់​ឈុត ​នេះ​បាន​ហើយ ពេល​នោះ​នឹង​ដឹង​ថា​អានុភាពEsoteric Bakua Set របស់​អ្នក​ខ្លាំង យ៉ាងណា​ហើយ។

Esoteric Bakua Set គឺជា​ព្រឹត្តិការណ៍​មួយ ដែល​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព បាន​ដាក់​ដំណើរ​ការ​កាល​ពី Version 3.01 ​នា​​ខែ​តុលា​កន្លង​ទៅ​នេះ។Esoteric Bakua Set បាន​បង្កើន​ អានុភាព​របស់​តួអង្គ​មួយ​កម្រិត​ថែម​ទៀត​ ក្នុង​ការ​ផ្សងព្រេង ក៏​ដូច​ជា​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង JX world ផង​ដែរ។

មាន​ Players ណា​ដែល​ដឹង​អាថ៌​កំបាំង​បាន​ស៊ី​ជម្រៅ​ជាង​នេះ​ទេ? សូម​ផ្ញើ​គន្លឹះ​របស់​អ្នក​មក​កាន់ srun.mengkiang@cidc.com.kh