សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​ បាន​ផ្ដល់​បក្ស​ជា​ច្រើន​សម្រាប់​ Player ជ្រើស​រើស​ ដែល​នៅ​ក្នុង​នោះ ជំនាញ​និមួយៗ​មាន​លក្ខណ​ពិសេស​ផ្សេងៗ​ពី​គ្នា​។ ការ​បន្ថែម​អានុភាព​ដល់​ទៅ​តួអង្គ​របស់ Player គឺ​មាន​ច្រើន​បែប​ច្រើន​យ៉ាង អាវុធ​ និង​ឈុត​សំលៀក​​បំពាក់​ជា​កត្តា​មួយ​ដែល​ធ្វើ​អោយ​តួអង្គ​របស់​ Player បង្កើន​អានុភាព​មួយ​កម្រិត។ ក្រៅ​ពី​អាវុធ និង​ឈុត​សំលៀក​បំពាក់ ក៏​មាន​វិធី​មួយ​ទៀត​ដែល​ ធ្វើ​អោយ​អានុភាព​របស់​តួអង្គ​កាន់​តែ​ខ្លាំង​ថែម​មួយ​កម្រិត​ទៀត​នោះ គឺ​ការ​ហាត់​គម្ពីរ​បក្ស។ ដើម្បី​ហាត់​គម្ពីរ​បក្ស​បាន​តើ​តួអង្គ​ត្រូវ​ការ​អ្វី​ខ្លះ? ហើយ​តួអង្គ​ត្រូវ​ហាត់​ដូច​ម្ដេច​ ដើម្បី​អោយ​ការ​ហាត់​បាន​ល្អ?
ការ​ហាត់​គម្ពីរ​បក្ស​មាន​ពីរ​របៀប​សម្រាប់​ Player ទាំងអស់​ជ្រើស​រើស​តាម​ចំណូល​ចិត្ត​គឺ តាម​រយៈ Online និង​ Offline ។ ការ​ហាត់​តាម​រយៈ Online ​មាន​ន័យ​ថា​ Player ទាំងអស់​តម្រូវ​អោយ​ អង្គុយ​អាន​គម្ពីរ​បក្ស​ដើម្បី​ហាត់​វិជ្ជា​គុណ​ដែល​ខ្លួន​ចង់​រៀន​នោះ។ ចំពោះ​ការ​ហាត់​នេះ​ មាន​កន្លែង​មួយ​ចំនួន​ដែល​ Player ​ទាំងអស់​អាច​បង្កើន Appendix Page នៃ​គម្ពីរ​ខ្លួន​ក្នុង​ពេល​កំពុង​ហាត់​គម្ពីរ​ ​ព្រោះ​ បើ​ហាត់​កន្លែង​ធម្មតា​វិញ នឹង​មិន​អាច​កើន Appendix Page បាន​ឆាប់​រហ័ស​នោះ​ទេ។ ចំពោះ​ទីតាំង​ហាត់ ​ដែល​ពេញ​និយម​ជាង​គេ​នោះ​គឺ NPC Grocery Store Keeper នៅ​ក្នុង​ក្រុង QuanZhou ។

បន្ទាប់​ពី​ក្រុង​ QuanZhou ក៏​មាន​កន្លែង​មួយ​ទៀត​ដែល​គេ​ពេញ​និយម​ផង​ដែរ​ នោះ​គឺ​នៅ​ខាង​ក្រោយ​បក្ស Emei។ ទីកន្លែង​ដ៏​ស្ងប់ស្ងាត់​នេះ ស្ថិត​នៅ​ខាង​មុខ​ទឹក​ជ្រោះ។

ការ​ហាត់​គម្ពីរ​ Online គឺ​តម្រូវ​អោយ​តួអង្គ​មាន​ការ​អត់​ធ្មត់​ក្នុង​ការ​ហាត់ ដោយ​អង្គុយ​នៅ​នឹង​មួយ​កន្លែង​ ​មិន​ត្រូវ​ដើរ​ផ្ដេសផ្ដាស​ទេ ព្រោះ​អាច​អាក់​ខាន​នៃ​ការ​ហាត់​តាម​ទំព័រ​គម្ពីរ។ លើស​ពី​នេះ​ទៅ​ទៀត  ប្រសិន​បើ​ចង់​អោយ​ការ​ហាត់​គម្ពីរ​របស់​យើង​កាន់​តែ​លឿន​នោះ​គឺ Player អាច​ប្រើ​វត្ថុ​ខាង​ក្រោម​ដើម្បី​បន្ថែម​ល្បឿន​នៃ​ការហាត់​គម្ពីរ ព្រោះ​បើ​ហាត់​តាម​លក្ខណ​ធម្មតា​គឺ​មាន​លក្ខណ​យូរ​បន្តិច។

ក្រោយ​ពី​ការ​ប្រើប្រាស់​យ៉ិនស៊ិន​ណាមួយ​ក្នុង​ចំណោម​បីខាង​លើ​មក​ Player អាច​ធ្វើ​ការ​ហាត់​គម្ពីរ​បាន​ហើយ ដែល​ល្បឿន​នៃ​ការ​ហាត់​នោះ គឺ​អាស្រ័យ​ទៅ​លើ​ប្រភេទ​ យ៉ិនស៊ិន​ ទាំង​បី​ប្រភេទ​ខាង​លើ ដែល​ Player បាន​ជ្រើសរើស។

កន្លែង​មួយ​ផ្សេង​ទៀត​ដែល Player ទាំងអស់​អាច​នឹង​មាន​ឱកាស​ទទួល​បាន​ការ​កើន​ Appendix page នៃ​គម្ពីរ​បាន​ដែរ​នោះ​គឺ Player អាច​ទៅ​ហាត់​នៅ​ក្នុង​បក្ស​របស់​ខ្លួន​ ដោយ​ចូល​ទៅ​ក្នុង​បន្ទប់​បក្ស​អង្គុយ​ហាត់​គម្ពីរ​យ៉ាង​ស្ងប់​ស្ងាត់។


បញ្ជាក់​ផង​ដែរ​ថា ក្នុង​ការ​ចូល​ទៅ​ហាត់​នៅ​ក្នុង​បក្ស​ម្ដង​គឺ​ Player តម្រូវ​អោយ​ចំណាយ Token បក្ស​មួយ​ទើប​អាច​ចូល​ទៅ​ហាត់​បាន។

ដោយ​ឡែក​ Player ដែល​មិន​សូវ​មាន​ពេល​ទំនេរ​ ​អាច​ជ្រើស​យក​ការ​ហាត់​គម្ពីរ​តាម​រយៈ Offline ផង​ដែរ​ តែ​តម្រូវ​អោយ​ Player ប្រើប្រាស់​ថ្នាំ​ White Horse Pill ដែល​រក​បាន​នូវ Imperial Street។


បន្ទាប់​ពី​បាន​យក​គម្ពីរ​មក​ហាត់​ និង​​ប្រើប្រាស់​ថ្នាំ White Horse Pill ហើយ​នោះ​ Player អាច​ធ្វើ​ការ​ហាត់​បាន​ហើយ​ ដោយ​អង្គុយ​ហាត់​គម្ពីរ​ហើយ​ចុច​ជ្រើស​ Use White Horse Pill ហើយ​ចុច​លើ​ប៊ូតុង​Confirm នៅ​ក្នុង​ផ្ទាំង Offline Management ជា​ការ​ស្រេច។


នៅ​ពេល​ដែល​ Player ហាត់​គម្ពីរ​បាន​ចប់​សព្វ​គ្រប់​ហើយ​នោះ តួអង្គ​នឹង​ទទួល​បាន​ជំនាញ​ទៅ​តាម​គម្ពីរ​ដែល​ខ្លួន​បាន​ហាត់​ទៅ​តាម​ប្រភេទ​គម្ពីរ​បក្ស​របស់​ខ្លួន។

ក្នុង​ការ​ហាត់​គម្ពីរ​ទាំងពីរ​របៀប​នេះ តើ Player ទាំងអស់​ត្រូវ​មាន​លក្ខខណ្ឌ​អ្វី​ខ្លះ ដើម្បី​ហាត់​គម្ពីរ​បក្ស​​បាន? ចំពោះ​ការ​លក្ខខណ្ឌ​នៃ​ការ​ហាត់​គម្ពីរ​បក្ស​មាន​បី​លក្ខខណ្ឌ​ត្រូវ​បាន​កំណត់។ ​លក្ខខណ្ឌ​ទី​មួយ​គឺ ​តួអង្គ​ទាំងអស់​មាន​កម្រិត​ចាប់​ពី ៤៥​ ឡើង​ទៅ។ ចំណែក​ឯ​លក្ខខណ្ឌ​ទី​ពីរ​ គឺ​តួអង្គ​ត្រូវ​មាន​គម្ពីរ​បក្ស​របស់​ខ្លួន ដែល​អាច​រក​បាន​មក​ពី​ការ​ចូល​ទៅ​ប្រកួត​នៅ​ក្នុង​បន្ទប់​សំងាត់​របស់​បក្ស (School Secret Chamber) និង​ព្រឹត្តិការណ៍​ថ្មីៗ នៅ​ក្នុង​ JX world។ លក្ខខណ្ឌ​ចុង​ក្រោយ​គឺ តួអង្គ​ដែល​ចង់​ហាត់​គម្ពីរ​បក្ស​តម្រូវ​អោយ​មាន Practice Point គ្រប់គ្រាន់​ស្រប​ទៅ​នឹង​តម្រូវ​ការ​របស់​គម្ពីរ​បក្ស​នោះ ព្រោះ​គម្ពីរ​បក្ស​និមួយៗ ​មាន​ការ​កំណត់​ Practice Point ទៅ​តាម​ប្រភេទ​របស់​គម្ពីរ​បក្ស​ដែល​តួអង្គ​ជ្រើស​រើស​យក​មក​ហាត់។

ការ​ហាត់​គម្ពីរ​បក្ស​ ​ជា​ការ​ហាត់​បន្ថែម​អានុភាព​ជំនាញ​របស់​តួអង្គ​អោយ​កាន់​តែ​ខ្លាំង​មួយ​ កម្រិត​ទៀត​ក្នុង​ផ្សង​ព្រេង​នៅ​ក្នុង JX World ។ គម្ពីរ​បក្ស​​មាន​ច្រើន​ទៅ​តាម​ជំនាញ​ នៅ​ក្នុង​បក្ស​នៃ​ តួអង្គ​ដែល​បាន​ចុះ​ឈ្មោះ​ចូល​សមាជិក​បក្ស​តាំង​ពី​ចូល​បក្ស​ជា​លើក​ដំបូង។ តាម​រយៈ​ព័ត៌មាន​ខាង​លើ​ហាក់​បី​ដូច​ជា​ស្មុគ​ស្មាញ​បន្តិច ប៉ុន្តែ​ដើម្បី​អោយ​តួអង្គ​របស់​ខ្លួន​ទទួល​អនុភាព​ខ្លាំងក្លា​នោះ ​តម្រូវ​អោយ​ Playerមាន​ការ​ព្យាយាម​ និង​អត់ធ្មត់​ ទើប​ទទួល​ភាព​ជោគជ័យ​ក្នុង​ការ​ហាត់​គម្ពីរ៕

 

អត្ថបទ៖ វណ្ណរង្គ