បន្ទាប់ពីបានធ្វើការបន្ថែមវត្ថុ និងព្រឹត្តិការណ៍ជាច្រើនជំនាន់រួចមក សេវាកម្សាន្តនិស្ស័យស្នេហ៍ដាវទេពបានទទួលការគាំទ្រកាន់តែខ្លាំងឡើងៗ ដែលនៅក្នុងនោះមាន Playersជាច្រើនបានចូលទៅបង្កើតតួអង្គ ដើម្បីចូលលេងកម្សាន្ត។ អានុភាពរបស់តួអង្គ គឺអាស្រ័យទៅលើវត្ថុផ្សេងៗ និងឈុតសំលៀកបំពាក់ដែលមាន ហើយវត្ថុ និងសំលៀកបំពាក់ទាំងនេះ អាចបន្ថែមអានុភាពបានដោយសារ ការផ្គុំត្បូងជាច្រើនបញ្ចូលគ្នាតែមួយ បន្ទាប់មកយកទៅដាក់នៅក្នុងអាវុធ និងសំលៀកបំពាក់ទាំងអស់នោះ។ តើត្បូងទាំងអស់នោះបានមកពីណា? តើត្រូវធ្វើអ្វីខ្លះ ទើបអាចទទួលត្បូងទាំងអស់នោះបាន?
ដើម្បីទទួលបានត្បូងក្នុងការបន្ថែមអានុភាពតួអង្គរបស់អ្នក តួអង្គទាំងអស់អាចទទួលការងារដើម្បីបំពេញបេសកកម្មពីរ គឺ ការចូលទៅធ្វើសង្គ្រាម និងការវាយសម្លាប់ចោរ។ ចំពោះ ការចូលទៅធ្វើសង្គ្រាម តួអង្គនឹងទទួលបាននូវត្បូងមួយចំនួនជាការលើកទឹកចិត្ត បន្ទាប់ពីការធ្វើសង្គ្រាមបានចប់សព្វគ្រប់។ ដើម្បីចូលទៅធ្វើសង្គ្រាមបាន តួអង្គត្រូវទៅជួប NPC Zhao Yan Nian នៅក្រុង BianJing ដើម្បីចុះឈ្មោះចូលទៅធ្វើសង្គ្រាម។ ធ្វើសង្គ្រាមចប់អ្នកនឹងទទួលបាននូវវត្ថុ និងត្បូងផ្សេងៗជារង្វាន់។
បេសកកម្មមួយទៀតដែល Players អាចទទួលបានត្បូងដែរនោះគឺ ការចាប់ចោរដើម្បីជួយដល់សន្តិសុខ ក្រុងទាំងមូល។ បេសកកម្មចាប់ចោរ គឺជាបេសកកម្មមួយដែលទទួលបានអត្ថប្រយោជន៍ជាច្រើនសម្រាប់តួអង្គ ក្នុងនោះមានដូចជា Experience , Practice Point និងរង្វាន់ចុងក្រោយជាពិសេសគឺទទួលបានត្បូងសម្រាប់បន្ថែមអានុភាពរបស់ខ្លួន។ ដើម្បីទៅចាប់ចោរបាន តើតួអង្គត្រូវធ្វើដូចម្ដេច?
ដើម្បីទទួលបានបេសកកម្មទៅចាប់ចោរបាននោះ តួអង្គចាំបាច់ត្រូវទៅជួប NPC Constable ដែលមាននៅគ្រប់ក្រុងទាំងអស់ លើកលែងតែក្រុង Dali មួយប៉ុណ្ណោះ។
បន្ទាប់ពីបានជួបជាមួយ NPC Constable រួចមក តួអង្គនឹងទទួលបានផ្លាកបញ្ជាមួយសម្រាប់ទៅចាប់ចោរ ហើយផ្លាកបញ្ជានោះក៏បង្ហាញពីទីតាំងចោរដែលត្រូវចាប់ផងដែរ ដោយ Players ទាំងអស់ គ្រាន់តែចុច Mouse ខាងស្ដាំទៅលើផ្លាកបញ្ជានោះ។
ក្រោយពីទទួលបានទីតាំងចាប់ចោររួចមកហើយនោះ តួអង្គត្រូវទៅវាយសម្លាប់ចោរអោយបាន ដើម្បីបំពេញបេសកកម្មមួយនេះ។
បេសកកម្មនឹងត្រូវបានបញ្ចប់ ក្រោយពេលដែលចោរបានបាត់បង់ជីវិតក្រោមការវាយសម្លាប់របស់អ្នក ហើយប្រសិនបើតួអង្គអ្នក មានសំណាងនោះ តួអង្គនឹងទទួលបានត្បូងភ្លាមៗ។ បន្ទាប់មកត្រលប់ទៅជួប NPC Constable វិញ ដើម្បីទទួលបាន Experience និង Practice Point។
ក្រៅពីការចូលទៅធ្វើសង្គ្រាម និងចាប់ចោរ តួអង្គក៏អាចមានឱកាសទទួលបានត្បូងផងដែរ តាមរយៈព្រឹត្តិការណ៍ថ្មីៗ របស់សេវាកម្សាន្តនិស្ស័យស្នេហ៍ដាវទេព។
ត្បូងបន្ថែមអានុភាព គឺជាត្បូងសម្រាប់តួអង្គយកទៅផ្គុំចូលគ្នា ដើម្បីបន្ថែមអានុភាពទៅលើអាវុធ និងសំលៀកបំពាក់ផ្សេងៗ ដើម្បីអោយអានុភាពរបស់តួអង្គកាន់តែខ្លាំងក្លាមួយកម្រិតថែមទៀត។ ការផ្គុំត្បូងបន្ថែមអានុភាព គឺផ្គុំទៅតាមក្បួនខ្នាត ដោយធ្វើយ៉ាងណាអោយសមស្របទៅនឹងធាតុតួអង្គរបស់អ្នក ដែលជាជំនួយក្នុងការប្រើប្រាស់វិជ្ជាគុណនៅក្នុង JX World។