“ចូលលេងដំបូងខ្ញុំអត់ដឹងថាត្រូវធ្វើអីទេ ហើយមើលទៅដូចជាស្មុគស្មាញបន្តិច ប៉ុន្តែពេលលេងហើយអានតាមការណែនាំនៅក្នុងសេវាកម្សាន្តមួយនេះជាភាសាអង់គ្លេសរួចមក គឺមិនសូវពិបាកទេ”។ ផានិត និស្សិតឆ្នាំទី៣សាកលវិទ្យាល័យជាតិគ្រប់គ្រងនិយាយពីនិស្ស័យស្នេហ៍ដាវទេព។
ផានិតបានបន្តទៀតថា គេចូលចិត្តទៅក្រុង និងព្រោះនៅទីនោះមានតួអង្គដាក់លក់នូវរបស់របរផ្សេងៗជាច្រើនដែលមានដូចជា ថ្នាំ សំលៀកបំពាក់ និងអាវុធផ្សេងទៀត។ ”ខ្ញុំចូលចិត្តដើរចាប់ចោរ ព្រោះវាអាចអោយខ្ញុំទទួលបានត្បូងផ្សេងៗក្រោយពេលដែលខ្ញុំបំពេញបេសកកម្មចប់”។
កុសល ជាអ្នកគាំទ្រនិស្ស័យស្នេហ៍ដាវទេពនិយាយថា គេចាប់អារម្មណ៍ត្រង់សេវាកម្សាន្តនេះមានបក្សច្រើនសម្រាប់ជ្រើសរើស ហើយបក្សនិមួយៗជំនាញខុសៗគ្នាប្រកបទៅដោយភាពខ្លាំងរៀងខ្លួន។ កុសល ក៏បានបន្ថែមទៀតថា គេស្គាល់សេវាកម្សាន្តមួយនេះ តាមរយៈមិត្តរបស់គេ ហើយការចូលកម្សាន្តលើកដំបូងគឺ គេរៀនដោយខ្លួនឯងដោយកម្សាន្តតាមការណែនាំជាភាសាអង់គ្លេសនៅក្នុងហើយសព្វថ្ងៃនេះ តួអង្គរបស់គេមានកម្រិត ៩៣ ហើយ នៅបក្ស ។ ”ខ្ញុំចូលចិត្តទៅកម្សាន្តនៅក្រុងព្រោះខ្ញុំអាចចូលទៅកម្សាន្តព្រឹត្តិការណ៍ ដែលទទួលបាន ច្រើន” នេះជាការលើកឡើងរបស់កុសល។
ដោយឡែក កញ្ញា នីតា ជាសិស្សនៅវិទ្យាល័យវត្តកោះបាននិយាយប្រាប់ថា គេបានស្គាល់សេវាកម្សាន្តនិស្ស័យស្នេហ៍ដាវទេពតាមរយៈមិត្តរបស់គេ ហើយគេចូលចិត្តចូលទៅកម្សាន្ត និងជជែកជាមួយមិត្តភក្ដិរៀងរាល់ពេលដែលគេទំនេរពីការសិក្សា ព្រោះពេលខ្លះអត់ដឹងពីការកម្សាន្តត្រង់ចំណុចណាមួយ គេអាចហៅមិត្តរបស់គេអោយជួយគ្នាបាន។ លើសពីនេះទៅទៀត នីតា ក៏បានបន្ថែមទៀតថា ការចូលទៅជជែកកម្សាន្តនៅក្នុងនោះ អាចអោយគេបង្កើនការប្រើប្រាស់ភាសាអង់គ្លេសមួយកម្រិតដែរ។
ងាកមករក វាសនា ជាអតីតនិស្សិតផ្នែកភាសាអង់គ្លេសនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងវិញ បាននិយាយថា គេមិនសូវមានពេលច្រើនទេក្នុងការចូលទៅកម្សាន្តនិស្ស័យស្នេហ៍ដាវទេពនោះ ដូច្នេះគេប្រើប្រាស់ថ្នាំ និងឧបករណ៍ប្រើប្រាស់មួយចំនួនដែលអាចអោយ តួអង្គរបស់គេឡើងកម្រិតបានឆាប់រហ័ស ព្រោះគេទើបតែចូលកម្សាន្តនៅក្នុងសេវាកម្សាន្តមួយនេះ អស់រយៈពេលជាងបីខែតែប៉ុណ្ណោះ។ វាសនា ក៏បានបន្ថែមទៀតថា សព្វថ្ងៃនេះគេប្រើប្រាស់និងចូលកម្សាន្តព្រឹត្តិការណ៍បុណ្យណូអែលក្នុងការទទួលយកដើម្បីដំឡើងកម្រិតតួអង្គរបស់គេ ហើយជាធម្មតាគេចូលចិត្តចូលទៅជាមួយតួអង្គដ៏ទៃទៀតនៅខាងមុខបក្សជាងគេ ព្រោះអាចអោយគេដឹងពីសមត្ថភាពតួអង្គរបស់គេ ពេលដែលគេប្រយុទ្ធគ្នាជាមួយតួអង្គដ៏ទៃទៀត។
បន្ទាប់ពីបានស្ដាប់ពីកន្លែងដែលមិត្តយុវវ័យទាំង៤ នាក់ ខាងលើចូលចិត្តទៅកម្សាន្តរួចមក តើមិត្តយុវវ័យទាំងអស់ អាចប្រាប់បានទេថា ចូលចិត្តទៅកម្សាន្តនៅកន្លែងណានៅក្នុង JX World ?
សូមផ្ញើមតិមកកាន់៖ srun.mengkiang@cidc.com.kh