បក្សសៅលិញត្រូវបានបែងចែកជាបីសាខាមានដូចជា Shaolin Commoner (SC) Shaolin Martial (SM) និងShaolin Zen (SZ)។Shoalin Commoner (SC) គឺជាសាខាមួយរបស់បក្សសៅលិញ ដែលវិជ្ជាគុណនៃសាខាមួយនេះគឺការប្រយុទ្ធដ៏ស្វិតស្វាញនឹងនាំមកនូវថាមពល និងឥទ្ធិពលនៃការការពារពីថាមពលខាងក្រៅពីគូប្រយុទ្ធ។ ចំពោះជំនាញ Shoalin Commner នៅក្នុងបក្សនេះគឺសំដៅទៅលើការការពារ និងការបង្កើនថាមពល។
ចំណែកឯ Shaolin Martial (SM) គឺជាអ្នកចម្បាំងដែលមានកម្លាំងធាតុស្ថិតនៅខាងក្នុងខ្លួនជាមួយអានុភាពដ៏អស្ចារ្យ ដែលអាចអោយគេប្រមូលថាមពល បានយ៉ាងល្អមុនពេលធ្វើការប្រយុទ្ធជាមួយគូសត្រូវ ហើយវិជ្ជាគុណដែលពួកគេប្រើប្រាស់គឺកម្លាំង កណ្ដាប់ដៃ និងកម្លាំងជើងរបស់ពួកគេ។
ដោយឡែក Shaolin Zen (SZ) ជាព្រះសង្ឃដែលមានសមត្ថភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់កម្លាំងធាតុទាំងប្រាំនៃតោរបស់ព្រះពុទ្ធ។ ជំនាញរបស់ពួកគេគឺបានមកពីការបម្លែងវត្ថុមានធាតុ និងគ្មានធាតុ រួមគ្នាបង្កើតបានជាកំលាងវាយប្រហារដ៏អស្ចារ្យមួយទៅលើគូសត្រូវ។ សៅលិញទាំងបីសាខាខាងលើនេះ គឺសុទ្ធតែមានកម្លាំងធាតុ និងចំណុចវាយប្រហារប្លែកៗគ្នារៀងខ្លួនទៅលើគូប្រយុទ្ធ។ តើមិត្តយុវវ័យទាំងអស់គ្នា ចូលចិត្តសៅលិញមួយណា ក្នុងការជ្រើសរើសជំនាញនៅក្នុងបក្សនេះ?
បក្សសៅលិញ គឺជាបក្សដ៏ធំមួយ ហើយមានគម្ពីរក្បាច់គុណជាច្រើន បើប្រៀបធៀបនឹងបក្សដ៏ទៃទៀតនៅក្នុងពិភពគុន ហើយគម្ពីរទាំងអស់នោះត្រូវបានគេដាក់តម្កល់នៅក្នុងកុដិបុរាណក្នុងបក្សនេះ។បក្សសៅលិញទទួលតែសិស្សប្រុស (សាវកប្រុស) ប៉ុណ្ណោះ ដែលសាវកប្រុសទាំងអស់នៅក្នុងបក្សសៅលិញនេះ ត្រូវបានគេបែងចែកជាព្រះសង្ឃ និងបព្វជិត។ ព្រះសង្ឃជាធម្មតាហ្វឹកហាត់វិជ្ជាគុននៅក្នុងវិហារសៅលិញ ចំណែកឯបព្វជិតត្រូវចេញប្រឡូកនៅពិភពគុនខាងក្រៅ ហើយមានកិត្តិនាមដ៏ល្បីល្បាញជាមួយភាពស្មោះត្រង់ និងសច្ចធម៌របស់ពូកគេ៕