ថ្មីៗនេះ Sabay ទើប​តែ​បង្ហាញ​ពី​ព័ត៌មាន​មួយ​ចំនួន​ស្ដី​ពី​បក្ស​សៅ​លិញ ហើយ​មិត្ត​យុវវ័យ​យើង​មួយ​ ចំនួន​ក៏​បាន​ដឹង​ពី​អានុភាព​របស់​សៅលិញ​មក​ហើយ​ដែរ ថា​សៅលិញ​មាន​ក្បាច់​គុណ​ខ្លាំង​យ៉ាង​ណា​នោះ​។ តើ​មិត្ត​យុវវ័យ​មាន​ចំណាប់​អារម្មណ៌​យ៉ាងណា​​ចំពោះ Shoalin Martial ? ហើយ​ហេតុ​អ្វី​បាន​ជា Player ចូល​ចិត្ត​ជ្រើស​រើស​យក Shoalin Martial ?

ចំរើន​ និស្សិត​ឆ្នាំ​ទី​មួយ នៃ​មហាវិទ្យាល័យ​ស៊ីតិច បាន​និយាយ​ថា ”ខ្ញុំ​ចូល​ចិត្ត SM ត្រង់​តួអង្គ​មួយ​នេះ មាន​កម្លាំង​ដៃ និង​កម្លាំង​ជើង​ខ្លាំង” ។ ចំរើន​ក៏​បាន​បន្ត​ទៀត​ថា មូលហេតុ​មួយ​ទៀត​ដែល​ខ្ញុំ​ចូលចិត្ត (Shaolin Martial) SM នោះ គឺ​ការ​ប្រមូល​កម្លាំង​ធាតុ​មុន​ពេល​ប្រយុទ្ធ​​នឹង​គូ​សត្រូវ ហើយ​អាច​យក​កម្លាំង​ធាតុ​នោះ ទៅ​ប្រើប្រាស់​តាម​រយៈ​កណ្ដាប់​ដៃ​ក៏​បាន ​កម្លាំង​ជើង​ក៏បាន។

ដោយ​ឡែក​ វិច្ឆិកា និស្សិត​នៅ​សាកល​វិទ្យាល័យ​ន័រតុន បាន​និយាយ​ថា ”Shoalin Martial (SM) មិន​មែន​សុទ្ធ​តែ​ខ្លាំង​នោះ​ទេ ! ការ​ជ្រើស​រើស​យក​តួ​អង្គ​មួយ​នេះ​យក​មក​កម្សាន្ត​ គឺ​តម្រូវ​អោយ Player ។ វិច្ឆិកា​ក៏បាន​បន្ត​ទៀត​ថា ប្រសិន​បើ​យើង​ហាត់​ក្បាច់​គុន​​ពី​លោក​គ្រូ​នៅ​ក្នុង​បក្ស និង​ហាត់​គម្ពីរ​បក្ស​បាន​មួយ​ចំនួន​នោះShoalin Martial ពិត​ជា​ខ្លាំង​តាម​ពាក្យ​មិត្ត​យុវវ័យ​របស់​យើង​មែន ហើយ​សព្វ​ថ្ងៃ​នេះ​តួអង្គ SM របស់​ខ្ញុំ​កំពុង​តែ​ហាត់​គម្ពីរ​បក្ស ដើម្បី​បន្ថែម​អានុភាព​មួយ​កម្រិត​ទៀត។

ងាក​មក​ជួប​ជាមួយ​យុវៈ​សិស្ស រតនៈ វិញ​បាន​សំដែង​មតិ​ផ្ទាល់​ខ្លួន​ថា មុន​ដំបូង​ខ្ញុំ​​មិន​ចាប់​អារម្មណ៍​ទៅ​លើ​តួអង្គ SM ទេ តែ​ក្រោយ​ពេល​ដែល Combat ជាមួយ​តួ​អង្គ​មួយ​នេះ តែង​តែ​​ចាញ់​គេ​រហូត ដូច្នេះ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ប្ដូរ​មក​កម្សាន្ត​ជាមួយ​តួ​អង្គ SM នេះ​វិញ​ ហើយ​សព្វ​ថ្ងៃ​នេះ Combat ជាមួយ​តួ​អង្គ​ដ៏​ទៃ​ទៀត​ មិន​សូវ​ចាញ់​គេ​ទេ។

ដោយ​ឡែក​យុវៈ​សិស្ស​ តុលា វិញ បាន​និយាយ​ថា ”ខ្ញុំ​បាន​ជ្រើស​រើស​តួអង្គ SM បាន​រយៈពេល​ជិត​បួន​ខែ​មក​ហើយ ពេល​នេះ​វិជ្ជា​គុន​តួអង្គ​របស់​ខ្ញុំ​គួរ​​សម​ដែរ”។ តុលា បាន​បញ្ជាក់​ថែម​ទៀត​ថា គេ​ចូល​ចិត្ត​​តួអង្គ SM ត្រង់​តួ​អង្គ​នេះ​ មាន​កម្លាំង​ដៃ និង​កម្លាំង​ជើង​ខ្លាំង អាច​បំពេញ​បេសកកម្ម​ និង​វាយ​ជាមួយ​មេ​បិសាច​ឈ្នះ​បាន​យ៉ាង​រហ័ស​ជាង​តួ​អង្គ​ផ្សេងៗ ដែល​​គេ​ធ្លាប់​ចូល​កម្សាន្ត។

Shaolin Martial (SM) គឺ​ជា​អ្នក​ចម្បាំង​ដែល​មាន​កម្លាំង​ធាតុ​ស្ថិត​នៅ​ខាង​ក្នុង​ខ្លួន​ជាមួយ​អានុភាព​ដ៏​អស្ចារ្យ ដែល​អាច​អោយ​គេ​ប្រមូល​ថាមពល​ បាន​យ៉ាង​ល្អ​មុន​ពេល​ធ្វើ​ការ​ប្រយុទ្ធ​ជា​មួយ​គូ​សត្រូវ ហើយ​វិជ្ជា​គុន​​ដែល​ពួកគេ​ប្រើប្រាស់​គឺ​កម្លាំង​កណ្ដាប់​ដៃ និង​កម្លាំង​ជើង​របស់​ពួកគេ។ បាន​សាក​ល្បង​កម្សាន្ត​តួអង្គ Shoalin Martial (SM) ហើយ​ឬ​នៅ ? បើ​មិន​ទាន់ សូម​សាក​ល្បង​ស្វែង​យល់​ ពី​ក្បាច់​គុន​​របស់​តួអង្គ​នេះ​ម្ដង​មើល !