នៅក្នុងសេវាកម្សាន្តនិស្ស័យស្នេហ៍ដាវទេពមានព្រឹត្តិការណ៍ជាច្រើន ដែលអាចអោយ Player ទាំងអស់ធ្វើសង្គ្រាមជាមួយគ្នាបាន ដែលមានដូចជា Join War និង Sky Door ជាដើម។ ផ្សេងពីនេះ មានព្រឹត្តិការណ៍មួយទៀត ដែលកំពុងតែពេញនិយមពីអ្នកគាំទ្រសេវាកម្សាន្តនិស្ស័យស្នេហ៍ដាវទេព គឺព្រឹត្តិការណ៍វាយដណ្ដើមក្រុង (City War)។ បើឈ្នះPlayer ទាំងអស់នឹងទទួលរង្វាន់ ព្រមទាំងExp។ តើតួអង្គទាំងអស់ធ្វើសង្គ្រាមដើម្បីអ្វី?
ជាធម្មតាការធ្វើសង្គ្រាមគឺ គេធ្វើដើម្បីបង្ហាញពីភាពខ្លាំង និងដណ្ដើមអំណាចដើម្បីគ្រប់គ្រងទឹកដី ។ ទន្ទឹមនឹងនេះដែរ ព្រឹត្តិការណ៍វាយដណ្ដើមក្រុង (City War)គឺជាការធ្វើសង្គ្រាមក្នុងគោលបំណងកាន់កាប់អំណាចនៅក្រុងណាមួយដែលតួអង្គទាំងអស់បានចុះឈ្មោះធ្វើសង្គ្រាម។
តើមានក្រុងប៉ុន្មានក្នុងបញ្ជីសង្គ្រាមនេះ? មានតែពីរគឺក្រុង ChengDu និងក្រុង QuanZhouប៉ុណ្ណោះ។សង្គ្រាមនឹងចាប់ផ្ដើមពីម៉ោង ៩ ដល់ម៉ោង ១១ ព្រឹក ជារៀងរាល់ថ្ងៃសៅរ៍ ហើយ Player ទាំងអស់ត្រូវទៅជួបជាមួយ NPC ChengDu Guild Emissary(217/221) នៅក្រុង ChengDu។
តួនាទីរបស់គូបដិបក្ខក្នុងការបង្ហូរឈាមនេះចែកចេញជាក្រុម Defense(ការពារ) និង ក្រុម Offense។Defense មាននាទីការពារក្រុង និងទង់ពីការឈ្លានពានរបស់សត្រូវ ខណៈដែល Offense ព្យាយាមរិះរកកលល្បិច ដើម្បីលេបយកទីក្រុង និងទង់របស់ភាគីម្ខាងទៀត។
ចុះថ្នាក់ដឹកនាំរបស់ភាគីទាំងសងខាងវិញជានរណា? គឺត្រូវតែជា Guild Leader ទើបអាចដឹកនាំក្រុមបាន។
បន្ទាប់ពីសង្គ្រាមត្រូវបានបញ្ចប់ក្រុមទាំងពីរនឹងទទួលបាន Guild War Win Reward ដែលខុសគ្នាត្រង់ ក្រុម Guild ដែលឈ្នះ គឺទទួលបាន Big Guild War Reward ហើយក្រុមដែលចាញ់នឹងទទួលបាន Small Guild War Reward ដែលរង្វាន់ទាំងអស់នេះទទួលបាន Experience និងរង្វាន់ទៅតាមកម្រិតតួអង្គរបស់ខ្លួន។
Guild Leader នៃក្រុមអ្នកឈ្នះនឹងត្រូវបានធ្វើជាព្រះចៅក្រុង ឯសមាជិក Guild ទាំងអស់នឹងទទួលបានឋានៈទៅតាម ការតែងតាំង។
ព្រឹត្តិការណ៍វាយដណ្ដើមក្រុង (City War) គឺជាព្រឹត្តិការណ៍មួយដែលអាចអោយ Guild Leader ទាំងអស់អាចដឹកនាំសមាជិករបស់ខ្លួនចូលទៅធ្វើសង្គ្រាម ដើម្បីទទួលបានអំណាចដល់ខ្លួន និងសមាជិករបស់ខ្លួនក្នុងកិច្ចការដឹកនាំក្រុងដែលខ្លួនកំពុងរស់នៅ។
តើមិត្ត Player ទាំងអស់គ្នាត្រៀមខ្លួនធ្វើជាព្រះចៅក្រុងហើយឬនៅ? សូមកុំភ្លេចណា៎! ព្យាយាមធ្វើជា Guild Leader និងស្វែងរកបទពិសោធន៍អោយបានច្រើនជាមុនសិន មុននឹងឈោងទៅចាប់យកតំណែងជាចៅហ្វាយក្រុង ។