និស្ស័យ​ស្នេហ៍​ដាវ​ទេព​ជា​សេវា​កម្សាន្ត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​បែប​បច្ចេកវិទ្យា​ទំនើប ដែល​រាល់​មុខងារ​ផ្សេងៗ​ត្រូវ​បាន​សរសេរ​ជា​ភាសា​អង់គ្លេស ដូច្នេះ​ហើយ​ទើប​យុវវ័យ​ដែល​ចូល​កម្សាន្ត​​ភាគ​ច្រើន​ជា​អ្នក​តាម​ទាន់​ពិភព​បច្ចេកវិទ្យា ប៉ុន្តែ​តើ​​​ការ​ចូល​កម្សាន្ត​ជា​លើក​ដំបូង តួអង្គ​និមួយៗ​ត្រូវ​ធ្វើ និង​ត្រូវ​ទៅ​ជួប​អ្នក​ណា​ខ្លះហើយ​​មាន​អ្វី​លំបាក​ខ្លះ​​ចំពោះ Players?

តួអង្គ​របស់​អ្នក​នឹង​ត្រូវ​ទៅ​ជួប NPC Pioneer Counsellor តំបូង​គេ​បង្អស់​នៅ​ក្នុង JX World ដើម្បី​យល់​ដឹង​ពី​ពត៌មាន​មួយ​ចំនួន​ក្នុង​ការ​កម្សាន្ត​និស្ស័យ​ស្នេហ៌​ដាវ​ទេព។ NPC Pioneer Counsellor មាន​នៅ​ទី​តាំង​នៅ​ក្រុង​ធំៗ​ទាំងបី​ដែល​មាន​ដូច​ជា ChengDu (204/221), BianJing (147/176) និង QuanZhou (180/174) ។

បន្ទាប់​ពី​បាន​ទៅ​ជួប​ជាមួយ NPC Pioneer Counsellor រួចមក​ហើយ គាត់​នឹង​អោយ​អ្នក​ទៅ​ជួប​ឈ្មួញ​លក់​អាវុធ​ ដើម្បី​ទទួល​បាន​រង្វាន់​អាវុធ​មួយ​ក្នុង​ការ​យក​ទៅ​ប្រើប្រាស់។

ទទួល​បាន​អាវុធ​ហើយនោះ​ តួអង្គ​អ្នក​នឹង​ត្រូវ ទៅ​ជួប​ឈ្មួញ​លក់​សំលៀក​បំពាក់​តួអង្គប្រុស ប្រសិន​បើ​តួអង្គ​របស់​អ្នក​ជា​តួអង្គ​ប្រុស និង​ទៅជួប​ឈ្មួញ​លក់​សំលៀក​បំពាក់​សម្រាប់​ស្រ្ដី​ ចំពោះ​តួអង្គ​ជា​មនុស្ស​ស្រី។

ជួប​ជាមួយ Accessory Dealer បន្ទាប់​ពី​តួអង្គ​របស់​អ្នក​បាន​ទទួល​សំលៀក​បំពាក់​រួច​រាល់​ហើយ​នោះ តួអង្គ​នឹង​ទទួល​បាន​រង្វាន់​ដូច​គ្នា​ទៅ​នឹង NPC ផ្សេង​ៗ​ដែរ​ បន្ទាប់​ពី​បាន​ជួប​ជាមួយ NPC មួយ​នេះ។

ក្នុង​ជីវិត​នៅ​ក្នុង JX World ក៏​មាន​ការ​រង​របួស ឬ​ឈឺ​ចាប់​ដែរ ដូច្នេះ​បន្ទាប់​ពី​បាន​ទៅ​ជួប Accessory Dealer រួចមក​ហើយ អ្នក​នឹង​ត្រូវ​ទៅ​ជួប​អ្នក​លក់​ថ្នាំ​ដើម្បី​ទទួល​ថ្នាំ​មួយ​ចំនួន​ទុក​ប្រើប្រាស់​ថ្ងៃ​ក្រោយ។

ក្រោយ​ពី​ជួប​អ្នក​លក់​ថ្នាំ​ កិច្ចការ​បន្ទាប់​គឺ តួអង្គ​ត្រូវ​ទៅ​ជួប​ម្ចាស់​ហាង​លក់​គ្រឿងទេស​​​ផ្សេងៗ​គឺ Grocery Store Keeper ។

ក្រោយ​ពេល​ដែល​បាន​ទៅ​ជួប និង​ស្គាល់ NPC ផ្សេងៗ​ហើយ​នោះ តួអង្គ​ត្រូវ​​ទៅ​រាយ​ការណ៍​ពី​អ្វី​ដែល​​បាន​ដឹង​ពី NPC ទាំងនោះ​ ទៅ NPC Pioneer Counselorវិញ។​ ការ​​រាយការណ៍​នេះ គឺ​អ្នក​នឹង​ទទួល​បាន​រង្វាន់ជាមួយ​នឹង​ការ​តំឡើង​កម្រិត​តួអង្គ​របស់​អ្នក​រហូត​ដល់​កម្រិត​ទី​៤។

បន្ទាប់​ពី​ទទួល​បាន​កម្រិត​ទី​៤​ហើយ​គឺ​អ្នក​ត្រូវ ទៅ​ជួប​ទាហាន​យាម​ក្រុង ដើម្បី​អោយ​ដឹង​ពី​កន្លែង​មួយ​ចំនួន​ ដែល​អ្នក​អាច​សាក​ល្បង​សមត្ថភាព​សមស្រប​ទៅ​នឹង​កម្រិត​តួអង្គ​របស់​យើង។

តួអង្គ​អ្នក​នឹង​បាន​យល់​ដឹង​ពី​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​វាយ​សត្រូវ​ ក្រោយ​ពេល​ដែល​អ្នក​ទៅ​ជួប NPC Material Arts Instructor ។

ទៅ​ជួប​ជាមួយ NPC Pioneer Counselor ម្ដង​ទៀត​ បន្ទាប់​ពី​បាន​ដឹង​មូលដ្ឋាន​គ្រឹះ​នៃ​ការ​វាយ​សត្រូវ រួចមក ហើយ​ត្រលប់​មក NPC Material Arts Instructor វិញ​ ដើម្បី​រៀន​ក្បាច់​សម្រាល​ខ្លួន។

តូអង្គ​អ្នក​ត្រូវ​ទៅ​ជួប NPC Pioneer Counselor ទៀត​ហើយ ដើម្បី​សាក​សួរ​ពី​ព៌តមាន​បន្ថែម ក្នុង​ការ​ផ្សង​ព្រេង​នៅ​ក្នុង JX World។ បន្ទាប់​ពី​បាន​វិជ្ជា​សម្រាល​ខ្លួន​រួច​មក អ្នក​នឹង​ត្រូវ​រៀន​យល់​ដឹង​ពី​សង្គម​ម្តងគឺ​ស្វែក​រក​មិត្ត​អោយ​បាន​ម្នាក់​ ហើយ​នាំ​មិត្ត​របស់​អ្នក​ទៅ​ជួប Pioneer Counselor ។ ចំពោះ​មូលដ្ឋាន​គ្រឹះ​ក្នុង​ចង​សម្ព័ន្ធ​មិត្ត គឺ​តួអង្គ​ទាំងអស់​អាច​ដឹង​បាន​ពី Grand Inn Owner។

Player ត្រូវ ទៅ​សិក្សា​ពី​លក្ខណ​ទូទៅ​នៅ​គ្រប់​បក្ស​ទាំងអស់ ហើយ​ឆ្លើយ​សំនួរ​ទៅ Pioneer Counselor តាម​អ្វី​ដែល​អ្នក​បាន​ដឹង​ពី​បក្ស​ដែល​អ្នក​បាន​ចូល​ទៅ​សិក្សា​លក្ខណ​ទូទៅ។ ចំលើយ​ដែល​ត្រូវ​ឆ្លើយ​មាន​ដូចជា ៖

  • Question: How many sects recruiting apprentice?
    Answer : 7

  • Question: Wudang famous in sword, which branch allows learning particular skill?
    Answer: Sword Branch

  • Question: Tang is blood-tied clan, How we call person in charge of Tang with respect?
    Answer: Chief

  • Question: Which weapon used by Emei Zither Branch?
    Answer: Zither

  • Question: Shaolin is famous in 72 skills. How many branches available selections for Shaolin?
    Answer: 3 Branches

  • Question: 2 branches are available in Beggar Sect, what kind of skills learn by Fist branch?
    Answer: Fist

ស្វែង​រក Mr know It all បន្ទាប់ពី​អ្នក​បាន​ឆ្លើយ​សំនួរ​ចប់​សព្វ​គ្រប់​ហើយ​នោះ ។ Mr know It all គឺ ជាមនុស្ស​ម្នាក់​ដែល​ដឹង​រឿង​រ៉ាវ​ជា​ច្រើន​ដែល​ពាក់​ព័ន្ធ​ពី​អាថ៌កំបាំង​ផ្សេងៗ​ នៅ​ក្នុង JX World។

អ្នក​នឹង​បាន​ទទួល​កម្រិត​តួអង្គ​ដល់​កម្រិត​ទី​៩ ក្រោយ​ពេល​ដែល​អ្នក​បាន​ដឹង​ពី​អាថ៌​កំបាំង​ខ្លះ ពី Mr Know It all ហើយ​ទៅ​រាយការណ៍ ជូន Pioneer Counselorដើម្បី​អោយ​គាត់ដឹង​ពត៌មាន​ដែរ។

ខណៈពេល​នេះ អ្នក​អាច​ជួយ Pioneer Counselor ដោយ​យក​សំបុត្រ​របស់​គាត់​ទៅ​អោយ​មនុស្ស​ម្នាក់ ដែល​មាន​ឈ្មោះ​ថា Zhao Yan Nian នៅ​ក្រុង BianJingហើយ​អ្នក​នឹង​ត្រូវធ្វើ​នំប៉័ងមូល​តូច​មួយ​អោយ ទៅ​គាត់​ទើប​គាត់ព្រម​ទទួល​សំបុត្រ​នោះ។ ជុំវិញ​ការ​ធ្វើរ​នំ តូអង្គ​អាច​ចុច​ទៅ​លើ Key F5 ហើយ​ជ្រើសរើស​យកLiving ដើម្បី​ធ្វើ​នំប៉័ង។

យក​សំបុត្រ​ត្រលប់​ទៅ​អោយ Pioneer Counselor វិញ ពេលនោះ​ គាត់​នឹង​អោយ​អ្នក​យក​សំបុត្រ​ទៅ​ជួប​មនុស្ស​បី​នាក់ ដែល​មាន​ឈ្មោះ​ និង​ទីតាំង​ដូច​ខាង​ក្រោម​នេះ​៖

១. Kou Zhou ដែល​មាន​ទីតាំង​នៅ​ក្រុង BianJing (177/174 )។

២. Fan Zhong Yan ដែល​មាន​ទី​តាំង​នៅ​ខាង​ជើង​ក្រុង ChengDu (196/182)។

៣. Wang Ye Wei ដែល​មាន​ទី​តាំង​នៅ​ទិស​ខាង​ជើង​ឈាង​ខាង​កើត​នៃ​ក្រុង QuanZhou(196/185 )។

បន្ទាប់​ពី​បាន​ជួប​អ្នក​ទាំងបី​ខាង​លើនេះ អ្នក​អាច​ចាប់​ផ្តើម​ធ្វើរ​ការផ្សង​ព្រេង​ នៅ​ក្នុង JX World បាន​ហើយ។ សេវាកម្សាន្ត​និស្ស័យ​ស្នេហ៌​ដាវ​ទេព គឺ​ជា​សេវាកម្សាន្ត​មួយ​ដែល​កំពុង​តែ​ពេញ​និយម​ ពី​មិត្ត​យុវវ័យ​ជា ច្រើន ដែល​ចូល​ចិត្ត​កម្សាន្ត​បច្ចេកវិទ្យាអ៊ីនធើណិត ហើយ​ការ​កម្សាន្ត​មួយ​នេះ គឺ​មាន​ស្ទើរ​គ្រប់​បែប ដែល​ ក្នុង​ នោះ មាន​ដូច​ជា​ ការ​រៀប​ការ ស្វែងរក​មិត្ត ​ប្រយុទ្ធគ្នា ធ្វើ​សង្គ្រាម ធ្វើ​ជំនួញ និង​កិច្ចការ​ផ្សេងៗ​ទៀត ដែល​អាច​ធ្វើ​អោយ Player ទាំងអស់​ទទួល​ភាព​រហ័ស​រហួន​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា ផ្សេងៗ​ដែល​កើត​មាន៕