ក្រៅពីការចងមិត្តនៅក្នុងសេវាកម្សាន្តនិស្ស័យស្នេហ៍ដាវ ទេព Player ទាំងអស់អាចរៀបការជាមួយមនុស្សដែលខ្លួន ស្រលាញ់បាន ដែលការរៀបការនោះអាចផ្ដល់ប្រយោជន៍ជា ច្រើនដល់កូនកំលោះ និងកូនក្រមុំ។ តើការរៀបការនៅក្នុងសេវាកម្សាន្តនិស្ស័យស្នេហ៍ដាវទេព ទទួលបានអត្ថប្រយោជន៌អ្វីខ្លះ?
កូនកំលោះ និងកូនក្រមុំនឹងទទួលបានជំនាញបីដ៏អស្ចារ្យបន្ទាប់ពីរៀបការរួចមក ដែលជំនាញទាំង អស់នោះ គឹមានសម្រាប់តែអ្នកដែលបានរៀបការតែប៉ុណ្ណោះ ហើយជំនាញទាំងអស់នោះមានដូចជា Missing Skill, Revive Skill និង Loving Skill។
Missing Skill គឺជាជំនាញមួយដែលគូស្នេហ៍ទាំងពីរអាចហាត់បានតាមរយៈ Missing Scroll ផ្សំជាមួយនឹង Missing Page ដោយផ្ដល់លក្ខណៈពិសេសដល់ Player អាចហោះហើរទៅដល់ទីតាំងរបស់គូស្នេហ៍បានយ៉ាងឆាប់រហ័សនៅពេលដែលមានបញ្ហា។
ចំណែកឯជំនាញRevive Skill វិញក៏មានគុណសម្បត្តិមិនអន់ជាង Missing Skill ប៉ុន្មានដែរ ព្រោះវាអាចប្រស់ជីវិតគូស្នេហ៍របស់ Player មិនថាប្រុស ឬស្រីនោះទេ ពេលអស់ជីវិតឲ្យរស់ឡើងវិញបាន។ ដើម្បីទទួលបាន Skill ដ៏អស្ចារ្យនេះ តម្រូវឲ្យគូរស្នេហ៌ទាំងពីរមាន Revive Scroll និង Revive Page។
Player អាចប្រើ Skill ទាំងពីរខាងលើនេះបានលុះត្រាតែមា ន Concentric Value Point ៥០០ ឬតិចជាងនេះ។
ដោយឡែក Skill ទីបី ដែលមានឈ្មោះថា Loving Skill ត្រូវបានបង្កើតឡើងសម្រាប់បង្កើនកម្លាំងធាតុឲ្យដៃគូរបាន ប៉ុន្តែតម្រូវឲ្យតួអង្គនិមួយៗមានPoint យ៉ាងហោចណាស់ក៏ ៥០០០ដែរ។ Loving Scroll ផ្សំនឹង Loving Page ទើបកើតចេញជា Loving Skill។
ម្យ៉ាងវិញទៀតប្រសិនបើគូស្វាមីភរិយាថ្មីនេះ អាចរកចិញ្ចៀនអាពាហ៍ពិពាហ៍បីបញ្ចូលគ្នាគឺ Diamond Ring, Meteor Sand និង Huge Dragon Jadeនោះគូស្នេហ៍ទាំងនោះនឹងជំនួសមកវិញដោយ ចិញ្ចៀនពេជ្រមួយវង់ដែលមានអានុភាពដ៏ខ្លាំងខ្លាក្នុងការបន្ថែមអានុភាពដល់គូស្នេហ៌ទាំងពីរ។ ក្រោយពីបានចិញ្ចៀនមួយវង់នេះហើយ Player ជាគូស្នេហ៍ប្រាកដជាទទួលបានបទពិសោធន៍ និងអានុភាពបន្ថែមយ៉ាងច្រើន៕