ជួប​ជា​មួយ Sabay ក្នុង​ទំព័រ​នេះ​ដើម្បី​ស្វែង​យល់​ពី វិធី​ក្នុង ការ Upgrade Accessory Taixu អោយ​កាន់​តែ​មាន​អានុភាព​ខ្លាំងក្លា​​ថែម​​មួយ​កម្រិត​ទៀត។ តើ​ការ​បន្ថែម​អានុភាព​នេះ តួអង្គ​ត្រូវ​ធ្វើ​អ្វី​ខ្លះ?

ដើម្បី​ធ្វើ​ការ Upgrade Taixu Accessory តួអង្គ​ត្រូវ​យក​ Taixu Accessory ដែលចង់ធ្វើការ​ Upgrade ទៅ​ជួប​ជាមួយ NPC Taoist Priest Shen You ដែល​មាន​ទី​តាំង​នៅ​ក្រុង​ទាំង​បី​​​ដូច​ជា QuanZhou (172/178) BianJing (246/221) និងChengDu (143/178) ដោយ​ជ្រើស​រើស​យក​ ” I want to enhance Taixu Accessory”។

បន្ទាប់​មក​តួអង្គ​ត្រូវ​ទៅ​ជួប​ជាមួយ NPC Mo Third បន្ត​ទៀត​ដែល​មាន​ទី​តាំង​​​នៅ​ក្រុង XiangYang (168,182) គាត់​ជា​មនុស្ស​ម្នាក់​គត់​ដែល​យល់​ដឹង​ពី​ការUpgrade នេះ។ ជួប​ជាមួយ NPC Mo Third តួអង្គ​ទាំងអស់​ត្រូវ​ជ្រើសយក ”I want to upgrade Taixu Accessory” ដើម្បី​បំបែក Taixu Accessory ចេញ​បាន​ តួអង្គ​ចាំបាច់​ត្រូវ​រៀប​ចំ Enriched Fine Gold សម្រាប់ Mo Third ហើយ​ Enriched Fine Gold គឺ​បាន​មក​ពី​ការ​ផ្គុំ Fine Goldhorn ,Gold និង Meteoric Iron​។

Enriched Fine Gold នៅ​ក្នុង​នោះ​គឺ​តម្រូវ​អោយ​មាន Fine Goldhorn មួយ លុយ​ចំនួន ២៥០០ Gold និង Meteoric Iron ចំនួន​១០០០។ ក្រោយ​ពី​​​បំពេញ​កិច្ចការ​ទាំងនេះ​បាន​ចប់​សព្វ​គ្រប់​ហើយ​នោះ Mo Third ត្រូវ​ការ Rare Gold ពី NPC Liu the Ironsmith ។ ពេល​នោះ Player អាច​ប្រើប្រាស់​ញញួរ​របស់ Mo Thirdបញ្ឆោត​អោយ Liu the Ironsmith ចេញ​មក​ដើម្បី​វាយ​គ្នានៅ​ភ្នំ Linbao នៅ​ពេល​យប់​ចាប់​ពី​ម៉ោង 21:00 ដល់ 21:30 ហើយ​ប្រសិន​បើ​អ្នក​ប្រយុទ្ធ​ចាញ់ Liu the Ironsmith អ្នក​អាច​ទៅ​យក​ញញួរ​ពី Mo Third ម្ដង​ទៀត។

ត្រលប់​មក NPC Mo Third វិញ​​នៅ​ពេល​ដែល​ឆាក​ប្រយុទ្ធ​របស់​អ្នក​ ជាមួយ Liu the Ironsmithបាន​ចប់​សព្វ​គ្រប់​ហើយ។ ពេល​នោះ NPC Mo Third នឹង​ធ្វើ​ការUpgrade Taixu Accessory អោយ​អ្នក​ហើយ។

ស្ដាប់​ទៅ​​ហាក់​​ដូច​ជា​ស្មុគ​ស្មាញ​បន្តិច ប៉ុន្តែ​​ប្រសិន​បើ​​អ្នក​​បាន Upgrade Taixu Accessory ហើយ​នោះ អានុភាព​តួអង្គ​របស់​អ្នក​រិត​តែ​ខ្លាំង​មួយ​កម្រិត​ថែម​ទៀតជា​មិន​ខាន។

ការ​បន្ថែម​អានុភាព Taixu Accessory គឺ​ជា​ការ​បន្ថែម​អានុភាព​ដែល​បាន​មក​ពី​ការ​ផ្គុំ​របស់​របរ​ផ្សេងៗ​ជា​ច្រើន​ ដែល​តម្រូវ​អោយ​តួអង្គ​របស់​អ្នក​ធ្វើ​ការ​ងារ​ជា​ច្រើន​​ដើម្បី Upgrade Taixu Accessory របស់​ខ្លួន៕