ឈុត​សំលៀក​បំពាក់​ល្អៗ រួម​ជាមួយ​នឹង​បទ​ពិសោធន៍​ដ៏​ច្រើន ​ដែល​បាន​មក​ពី​​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​បន្ទប់​សំងាត់​ពណ៌​ស្វាយ​ ធ្វើ​អោយ​ព្រឹត្តិការណ៍​នៅ​តែ​ទទួល​ការ​ពេញ​និយម​ដដែល​ ពី​សំណាក់​មិត្ត​គាំ​ទ្រ​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព។ តើ​ធ្វើ​ដូច​ម្ដេច​ទើប​បាន​ចូល​ទៅ​ក្នុង​បន្ទប់​សំងាត់​ពណ៌​ស្វាយ​បាន?  បន្ទប់​សំងាត់​មួយ​នេះ មាន​ Boss ខ្លាំងៗ​ដែរ​ឬទេ? ខ្លាំង​ប៉ុណ្ណា?

ដើម្បី​ចូល​ទៅ​ក្នុង​បន្ទប់​សំងាត់​មួយ​នេះ​បាន​តួអង្គ​ទាំងអស់​រួមមាន Guild Leader , Assistance Leader និង​ Elder ត្រូវ​តែ​មាន​កម្រិត​ចាប់​ពី ៧៥​ ឡើង​ទៅ​ទើប​សិទ្ធិ​ក្នុង​ការ​ Party គ្នា​ដើម្បី​ចូល។ រាល់​ការ​ចូល​ទៅ​ក្នុង​បន្ទប់​សម្ងាត់​ជា​លើក​ដំបូង​គឺ​ System កំណត់​ឲ្យ​តួអង្គ​ចូល​បាន​ច្រើន​បំផុត​ត្រឹមតែ ៨នាក់​តំណាង​ឲ្យ​បក្ស​ទាំង៨ ផ្សេង​គ្នា​ប៉ុណ្ណោះ។ ចំណែក​ឯ​លើក​ទី​ពីរ មេ​បក្ស​ដដែល​នេះ​អាច​មាន​សិទ្ធ​នាំ​តួអង្គ​ដទៃ​ទៀត​ចូល​ទៅ​បន្ទប់​ពណ៌ស្វាយ​នេះ ច្រើន​បំផុត​ត្រឹម ៦០នាក់។

ក្រោយ​ពី​ប្រមូល​គ្នីគ្នា​បាន​អស់ហើយ គេ​ត្រូវ​ដឹកនាំ​ក្រុម​ទៅ​ជួប​ NPC ដែល​មាន​ឈ្មោះ​ថា “Amethyst Mysteriousman” នៅ​ឯ​ក្រុង YangZhou (206,198), QuanZhou(178,188), ChengDu(220,224), BianJing(172,182) និង XiangYang(180,188) ដើម្បី​ចូល​ទៅ​កាន់ Amethyst Pavilion field បាន។

ចំពោះ Stage field ត្រូវ​បាន​ចែក​ជា Outer Hall និង Inner Hall ហើយ​នៅ​ក្នុង Hall ទាំង​ពីរ​នេះ​អាច​មាន​ចំនួន​អ្នក​ចូល​កម្សាន្ត​ត្រឹម​តែ 60 នាក់​ប៉ុណ្ណោះ ដោយ​បាន​បែង​ចែក​នៅ​ក្នុង​ Inner Hall (boss area) អនុញ្ញាត​បាន​តែ​១៦​នាក់​ប៉ុណ្ណោះ ហើយ​ក្នុង ​១​បក្ស​ៗ អាច​អោយ​មាន​តែ​៣​តួអង្គ​ប៉ុណ្ណោះ។ ប្រសិន​បើ​ចំនួន​អ្នក​ចូល​កម្សាន្ត​នៅ​ក្នុង Outer និង Inner Hall តិច​ជាង ៨នាក់ក្នុងកំឡុងពេល preparation time end នោះ stage នឹង​បិទ​ដោយ​ស្វ័យប្រវត្តិ។


ជុំវិញ​ការ​ប្រយុទ្ធ​ជាមួយ​មេ ក្នុង​បន្ទប់​មួយ​នេះ មាន​ទាំងអស់​៦ ដំណាក់​កាល ដែល​ដំណាក់​កាល​ទី​៦ តួអង្គ​ទាំង​អស់​ត្រូវ​ធ្វើ​សង្គ្រាម​ជាមួយ​Kirin ។ Shadow របស់​បក្ស​និមួយ​ៗ​តែងតែ​ចូល​ខ្លួន​មក​រំខាន​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ Boss ទាំង​នោះ។ ដូច្នេះ​រាល់​Shadow របស់​បក្ស​ណា សមាជិក ឬ​Guild របស់​បក្ស​នោះ​មាន​កាតព្វកិច្ច​កម្ចាត់។

ក្រោយ​ពី​ឆ្លង​ផុតStageខាង​លើ  តួអង្គ​នឹង​ទទួល​បាន accumulate points​ ដែល​អាច​ប្រើ​សម្រាប់​ប្ដូរ​យក Amethyst Equipment។ លើស​ពី​នេះ​ទៅ​ទៀត​ ប្រសិន​បើPlayer​ទទួល​បានmission itemពី Bossទាំង​នោះ គេ​អាច​ប្រើ​ជាមួយ​ចំនួន accumulated points ដើម្បី​ប្ដូរ​យក Advance Amethyst Equipment។