Player ជាច្រើននៅក្នុងសេវាកម្សាន្តនិស្ស័យស្នេហ៍ដាវទេព តែងតែចង់បានតួអង្គមួយដែលមានអានុភាពខ្លាំង ហើយអាចធ្វើការបំពេញបេសកកម្មផ្សេងៗបានដោយភាពរហ័សថែមទៀតផង។ ការថែរក្សាតួអង្គអោយមានអនុភាពមួយសមរម្យនោះ តម្រូវអោយ Player យល់ដឹងពីគន្លឹះមួយចំនួន។ ដើម្បីអោយតួអង្គរបស់អ្នកមានអានុភាពខ្លាំងក្លានោះតើ Player ត្រូវធ្វើ ដូចម្ដេច ?
ម្ចាស់តួអង្គដែលមានឈ្មោះថា A_Bee ជាសមាជិកបក្ស សៅលិញ មានកម្រិត៩១ នៅក្នុង JX Worldជានិស្សិតឆ្នាំទី៤ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ផ្នែកគ្រប់គ្រង បានបង្ហាញពីគន្លឹះមួយចំនួនការបង្កើនអានុភាពរបស់តួអង្គថា ដើម្បីទទួលបានកម្រិតតួអង្គបានឆាប់រហ័សនោះគឺ Player ទាំងអស់ត្រូវតាមដានអោយជាប់ជាមួយនឹងព្រឹត្តិការណ៍ថ្មីៗ ព្រោះថាព្រឹត្តិការណ៍ថ្មីៗទាំងនោះ បានផ្ដល់ Experience និង Item ល្អជាច្រើនដល់តួអង្គដែលបានចូលកម្សាន្ត។ បន្ទាប់ពីទទួលបាន Item ល្អៗហើយនោះ តួអង្គគួរតែមាន Gold គ្រប់គ្រាន់ដើម្បីចាយវាយនៅក្នុង JX World ដោយមូលហេតុថា ពេលខ្លះអាវុធមួយចំនួនមិនសាកសមជាមួយនឹងតួអង្គយើងទេ ដូច្នេះយើងត្រូវទិញរបស់របរមួយចំនួនទៀតដូចជា ថ្មបន្ថែមអានុភាពជាដើម។
ជាក់ស្តែងតួអង្គរបស់គាត់បានទិញ ថ្មបន្ថែមអានុភាព និងសំលៀកបំពាក់មួយចំនួន ពី Player ដ៏ទៃទៀតដែលបានដាក់លក់នៅក្នុង JX World ដើម្បីទទួលអានុភាពកាន់តែខ្លាំងជាងមុន ។ ជុំវិញការស្វែងរក Gold នៅក្នុង JX world នេះ ម្ចាស់តួអង្គមួយនេះបានប្រាប់ទៀតថា យើងអាចបំពេញបេសកកម្ម Merchant Guild Boss និងវិធីមួយផ្សេងទៀតអាចរកទិញពី Player ផ្សេងៗដែលប្រកាសលក់ Gold អោយគ្នានៅក្នុងសេវាកម្សាន្តមួយនេះ។
ងាកមកនិយាយពីរឿងក្បាច់គុនវិញ ម្ចាស់តួអង្គនេះបានបកស្រាយបន្ថែមថា តួអង្គត្រូវហាត់គម្ពីរបក្ស និង ចេះជ្រើសរើស Art ណាដែលសមស្របទៅនឹងក្បាច់គុនរបស់តួអង្គខ្លួន ព្រោះការហាត់ក្បាច់គុណពីបក្សរបស់ខ្លួនតែមួយនោះ គឺមិនសូវមានអានុភាពខ្លាំងក្លានោះទេ តែបើ Item ល្អៗ រួមជាមួយគម្ពីរបក្សដែលបានដាក់ Art ចូលទៅក្នុងគម្ពីរទៀតនោះ គឺពិតជាខ្លាំងគួរសមហើយ។
ម្ចាស់តូអង្គ A_Bee បាននិយាយថា សូម Player ទាំងអស់ប្រយ័ត្នជាមួយ Player ណាដែលមានគំនិតខូចខិលប្រើប្រាស់កម្មវិធីលួចយកលេខសំងាត់របស់យើង ព្រោះថា កាលណាគេបានលេខសំងាត់របស់យើងហើយនោះ គឺអាចយកអាវុធរបស់យើងទៅអោយតួអង្គរបស់គេប្រើប្រាស់បានតាមចិត្ត។
ការកម្សាន្តនៅក្នុងសេវាកម្សាន្តនិស្ស័យស្នេហ៍ដាវទេព មានតួអង្គជាច្រើនធ្វើការផ្សេងព្រេងនៅក្នុង JX World ដែលតួអង្គខ្លះមានអានុភាពខ្លាំង ចំណែកឯតួអង្គខ្លះមានអានុភាពខ្សោយ ដូច្នេះការកម្សាន្តមួយនេះតម្រូវអោយ Player យល់ដឹងពីមូលដ្ឋានគ្រឹះ និងដកស្រង់បទពិសោធន៍ក្នុងការកម្សាន្តអោយបានច្បាស់លាស់ទើបតួអង្គមានអានុភាពសមរម្យ។ លើសពីនេះ Player នឹងបានហ្វឹកហាត់បន្ថែមទៀតក្នុងការប្រើប្រាស់ភាពឈ្លាសវៃ និងរហ័សរហួនរបស់ខ្លួន នៅពេលដែលខ្លួនចូលទៅកម្សាន្តនៅក្នុងសេវាកម្សាន្តមួយនេះ៕