ថ្មីៗនេះ ព្រឹត្តិការណ៍ជាច្រើន ចេញជាហូរហែជូនដល់ Player ទាំងអស់គ្នាចូលកម្សាន្តនៅក្នុងឱកាសចូលឆ្នាំចិននាពេលខាងមុខនេះ។ ក្នុងចំណោមព្រឹត្តិការណ៍ទាំងអស់ ព្រឹត្តិការណ៍អ្នកក្លាហានអុកឡុកតំបន់កៅចៀវ ជាព្រឹត្តិការណ៍មួយដែលបានបើកដំណើរការមុខគេ ហើយឥឡូវនេះ ព្រឹត្តិការណ៍នេះ កំពុងតែទទួលការពេញនិយមយ៉ាងខ្លាំងពី Player ទាំងអស់គ្នា។ តើតំបន់នេះមានអ្វីកើតឡើង? Player ទាំងអស់ទៅទីនោះដើម្បីធ្វើអ្វីដែរ?
បច្ចុប្បន្ននៅក្នុងពិភពគុនមានកំពូល អ្នកគុននិយមជាច្រើនបានធ្វើដំណើរមកពីគ្រប់ទិសទីគ្រប់បក្ស គ្រប់ត្រកូលហើយបានតាំងខ្លួនថាជាអ្នកក្លាហាននៅក្នុងពិភពគុន បន្ទាប់មកអ្នកទាំងនោះបានមកជួបជុំគ្នានៅតំបន់កៅចៀវ ហើយធ្វើការប្រកួតប្រជែងក្បាច់គុនគ្នាដើម្បីកិតិ្តសព្ទរបស់ខ្លួន។ កៅជៀវជាតំបន់មួយស្ថិតនៅភាគខាងជើងនៃក្រុង QuanZhou ដែលនៅក្នុងតំបន់មួយនេះ តួអង្គទាំងអស់ដែលមានកម្រិតចាប់ពី ១០ ឡើងទៅ ធ្វើការចូលបក្សរួច អាចទៅប្រកួតក្បាច់ជាមួយអ្នកគុននិយមផ្សេងៗបានហើយ ដោយ Player ទាំងអស់មិនចាំបាច់ប្តូរទៅជា PK Mode ឡើយ គឺ System នឹងប្តូរដោយស្វ័យប្រវត្តិ។
ទោះជាតួអង្គរបស់អ្នកមាន PK Mode នៅតំបន់មួយនេះក៏ដោយក៏តួអង្គទាំងអស់មិនមានជាប់ PK ឡើយនៅពេលដែល Player សម្លាប់គ្នានៅតំបន់មួយនេះ។ លើសពីនេះទៅទៀត អាវុធ និងសំលៀកបំពាក់របស់តួអង្គនិមួយៗ គឺមិនមានការខូចខាតនោះទេ ក្រោយពេលពេលដែលប្រយុទ្ធគ្នា ដូច្នេះ Player ទាំងអស់អាចប្រកួតវិជ្ជាគុនគ្នាបានតាមចិត្ត។
អ្នកក្លាហានអុកឡុកតំបន់កៅចៀវ គឺជាព្រឹត្តិការណ៍មួយដែលមាននៅក្នុងឱកាសបុណ្យចូលឆ្នាំចិន ដែល Player ទាំងអស់អាចចូលទៅព្រឹត្តិការណ៍មួយនេះ រួមជាមួយព្រឹត្តិការណ៍ផ្សេងទៀត ដើម្បីទទួលបានសន្លឹកឆ្នោត សម្រាប់ឱកាសចូលចិនឆ្នាំនេះ។