ប្រិយមិត្តទាំងអស់គ្នាប្រាកដជាធ្លាប់បានចូលកម្សាន្តជាច្រើនដងមក ហើយ ពីព្រឹត្តិការណ៍បន្ទប់ពណ៌ស្វាយ ប៉ុន្តែមានប្រិយមិត្តអ្នកគាំទ្រសេវាកម្សាន្តមួយចំនួនមិនទាន់បាន ដឹងថា តើមូលហេតុអ្វីជាដើមចម បណ្ដាលអោយមានបន្ទប់ពណ៌ស្វាយឡើងទេ?
កាលដើមឡើយ Kirin ត្រូវបានបង្កើតឡើងដោយដី និងមេឃ ដោយហេតុនេះហើយ Kingdom Territory Map នៃអាថ៌កំបាំងធម្មជាតិត្រូវបានបង្ហាញឡើង ទេវតាមានការក្ដៅក្រហាយជាខ្លាំងក៏បានដាក់ទាន់កម្មទៅលើស្ដេចសុង ដោយបំផ្លាញទឹកដីសុងធ្វើអោយប្រជារាស្ត្រជួបទុក្ខលំបាកយ៉ាងខ្លាំងនាពេលនោះ។
ស្របពេលនោះផងដែរ នៅឯទឹកដីបុព្វបុរសមាន Amethyst Hermits ៤ នាក់ ដែលជាក្រុមមនុស្សប្រកបដោយការចេះដឹង និងអំណាចខ្លាំងក្លា ដោយឃើញដូច្នោះស្ដេចសុងបានទៅសុំអង្វរអោយអ្នកទាំងបួននេះជួយតែមិនបានសម្រេច តែក្រោយមកដោយសារការអាណិតស្រលាញ់អ្នកទាំងបួននោះ បានសម្រេចចិត្តជួយ Kingdom Territory ដើម្បីសង្គ្រោះប្រជាជនដែលកំពុងរងទុក្ខវេទនា ក្នុងពេលដែល Kirin មានជីវិតឡើងវិញ ហើយត្រូវបានថែរក្សានៅ Amethyst Pavilionប៉ុន្តែថាមពលរបស់ Kirin កាន់តែកើនឡើងជាលំដាប់ ហើយអ្វីដែលអាចទប់ស្កាត់ថាមពលនេះបាន គឺមានតែការជួយពី martial world តែប៉ុណ្ណោះ។
ដោយហេតុនេះ Amethyst Pavilion ទាំង៤ បានដាក់ការសាកល្បងជាសាធារណៈ សម្រាប់អ្នកគុននិយមណាដែលអាចសម្រេចការប្រយុទ្ធជាមួយ Kirinនេះបាន ហើយនឹងទទួលបានឱកាស suppress Kirinជាមួយរង្វាន់ដែលជាទីគាប់ចិត្ត។ ការប្រកាសនេះ បានធ្វើអោយអ្នកគុននិយមជាច្រើន មកពីគ្រប់តំបន់ មកធ្វើការសាកល្បងប្រយុទ្ធជាមួយ Kirin ទាំងនោះនៅក្នុង JX World។
បន្ទប់សំងាត់ពណ៌ស្វាយ ជាបន្ទប់មួយដែលអាចអោយតួអង្គទាំងអស់ចូលទៅប្រយុទ្ធជាមួយមេបិសាចសាហាវ និង Kirin ដ៏មានថាមពលខ្លាំងក្លា ហើយការប្រយុទ្ធនេះ គឺដើម្បីជួយសង្គ្រោះប្រជា ជនសុង ដែលកំពុងតែរងទុក្ខវេទនានា ដោយសារការដាក់ទន្តកម្មរបស់ទេវតា។ ទន្ទឹមនឹងការប្រយុទ្ធនេះតួអង្គនិមួយៗនឹងទទួលបានឈុតសំលៀកបំពាក់ល្អៗ ដែលអាចបន្ថែមអានុភាពផងដែរ ក្រោយពេលដែលប្រយុទ្ធជាមួយមេ (Boss) តាម Stage និមួយៗនោះ។
ចាប់ផ្ដើមត្រៀមសហការគ្នា ដើម្បីទទួលបានឈុតសំលៀកបំពាក់ល្អៗពី Amethyst Pavilion ដោយប្រយុទ្ធជាមួយ Kirin សាហាវទាំងនោះ !