កាល​ពី​ថ្ងៃ​ចូល​ឆ្នាំ​ចិន​កន្លង​ទៅ​នេះ មាន​ប្រិយ​មិត្ត​ជា​ច្រើន​បាន​ចូល​ទៅ​កម្សាន្ត​​នៅ​ក្នុង​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព  ដោយ​បាន​នាំ​គ្នា​ទៅ​វាយ​មុង​សាយ​នៅ​ជាយ​ក្រុង​ទាំង​បី​នៅ​ JX World។ ទាំង​នេះ​បញ្ជាក់​ឲ្យ​​ឃើញ​ថា ព្រឹត្តិការណ៍​វាយ​មុងសាយ​បាន​ទទួល​ការ​គាំ​ទ្រ​ជា​ច្រើន​ពី​មិត្ត​អ្នក​គាំ​ទ្រ​សេវា​កម្សាន្ត​មួយ​នេះ។ ហេតុ​អ្វី​បានជា​មាន​ Player ជា​ច្រើន​នាំ​គ្នា​ទៅ​វាយ​មុង​សាយ?

​មាន​គោល​បំណង​ពីរ​ដែល​ជា​ហេតុ​នាំ​ឲ្យ Player ជា​ច្រើន​នាំ​គ្នា​ទៅ​វាយ​មុងសាយ នា​ឱកាស​ចូល​ឆ្នាំ​ចិន​កន្លង​ទៅ​នេះ។ គោល​បំណង​ទី​មួយ​ គឺ​ដើម្បី​ភាព​សប្បាយ​រីក​រាយ​ ក្នុង​ការ​ទទួល​ Item ក្រោយ​ពី​ការ​កម្ចាត់​មុងសាយ​ទាំង​នោះ ហើយ​ចំណែក​ឯ​គោល​បំណង​ទី​ពីរ​នោះ គឺ​មិត្ត​ទាំង​អស់​គ្នា​មាន​ឱកាស​ក្នុង​ការ​​បំពេញ​បេសកកម្ម​មួយ​ក្នុង​ចំណោម​បេសកកម្ម​ទាំង​៧ ដើម្បី​មាន​សិទ្ធិ​ទទួល​បាន​សំបុត្រ​មួយ​ក្នុង​ការ​ចាប់​ឆ្នោត​យក​រង្វាន់​ជា​ច្រើន​ពី​ Sabay។ ដូច្នេះ​ ព្រឹត្តិការណ៍​នេះ គឺ​ទទួល​អត្ថប្រយោជន៍​ពីរ​ក្នុង​ពេល​តែ​មួយ។ ជុំវិញ​ព្រឹត្តិការណ៍​មួយ​នេះ គឺ​មាន​ន័យ​ថា​មិត្ត​ទាំងអស់​គ្នា​បាន​ជួយ​បណ្ដេញ​ចេញ​នូវ​ភាព​ចង្រៃ​ផ្សេងៗ​ ទៅ​ដល់​ក្រុង​ទាំង​បី​ នៅ​ក្នុង​​ JX World នៅ​ពេល​ដែល​យើង​បាន​នាំ​គ្នា​កម្ចាត់​មុងសាយ​នៅ​ជាយ​ក្រុង​នោះ។ តើ​មិត្ត​ទាំង​អស់​គ្នា​បាន​ទៅ​វាយ​មុងសាយ​គ្រប់​គ្នា​ហើយ​ឬនៅ​? កុំ​ភ្លេច​ណា ! ព្រឹត្តិការណ៍​នឹ​ង​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី ៥ ខែ​កុម្ភៈ​ ខាង​មុខ​នេះ​ហើយ។

ជា​យូរ​លង់​​ណាស់​មក​ហើយ​ក្នុង​រជ្ជ​កាល​ហាន​ គេ​ប្រទះ​ឃើញ​មាន​សត្វ​កំណាច​មួយ​ដែល​មាន​ឈ្មោះ​ថា​ Nian ហើយ​ថ្ងៃ​មួយ​សត្វ​កំណាច​នេះ​បាន​ចូល​មក​ដល់​ភូមិ​តូច​មួយ​របស់​អ្នក​ស្រុក ដែល​បាន​អុក​ឡុក​នឹង​រំខាន​សេចក្ដី​សុខ​របស់​ប្រជាជន​ធ្វើ​ឲ្យ​អ្នក​រាល់​ គ្នា​ភ័យ​ខ្លាច​ជា​ខ្លាំង។ ថ្ងៃ​មួយ​ស្រាប់​តែ​អ្នក​ភូមិ​ទាំង​នោះ​បាន​ដឹង​ថា​សត្វ​កំណាច​នេះ​ខ្លាច​ អ្វី​ដែល​មាន​ពណ៌​ក្រហម​ ក្រោយ​មក​ទើប​គេ​រៀប​ចំ​តុប​តែង​អ្វីៗ​ពណ៌​ក្រហម​សម្រាប់​បណ្ដេញ​សត្វ​កំណាច​នេះ។  ដូច្នេះ​ សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​បាន​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង​ ដើម្បី​ការពារ​ប្រជាជន​ដែល​នៅ​ក្នុង​ក្រុង​ទាំង​អស់​គ្នា​នៅ​ក្នុង​ JX World ។