ប្រិយមិត្តគាំទ្រសេវាកម្សាន្តនិស្ស័យស្នេហ៍ដាវទេពបានដឹងរួចមកហើយថា ក្រៅពីជំនាញហាត់ក្បាច់គុនតាមបក្សរបស់ខ្លួន សេវាកម្សាន្តមួយនេះក៏បានផ្ដល់ជំនាញមួយផ្សេងទៀតដល់តួអង្គទាំងអស់គ្នាដែរ ជំនាញនោះគឺ Living Skill ។ Living Skill របស់អ្នកទាំងអស់គ្នា គឺមានត្រឹមតែ កម្រិត ៧៩ ប៉ុណ្ណោះ ចុះធ្វើដូចម្ដេច ទើបអាច Upgrade Living Skill របស់អ្នកទាំងអស់គ្នាឲ្យដល់កម្រិតទី ៩៩បាន? ការ Upgrade នេះចាំបាច់ត្រូវមានអ្វីខ្លះ?
ដើម្បី Upgrade Living Skill Player ទាំងអស់ចាំបាច់ ត្រូវមាន Living Skill រហូតដល់កម្រិតទី ៧៩ ជាមុនសិនទើបអាចធ្វើបាន។ Living Skill ពីកម្រិតទី១ ដល់ ៧៩ Player ទាំងអស់អាចដើរប្រមូលរបស់របរដែលនៅតាមជាយក្រុង និងតាមរូងភ្នំផ្សេងៗ នៅក្នុង JX World ហើយក៏តម្រូវអោយមាន ShenNong Secret ផងដែរ។ អត្ថប្រយោជន៍នៃដំណើរការប្រមែប្រមូលរបស់ Player ទាំងអស់គ្នាអាចយកទៅផលិតជាសម្ភារៈផ្សេងៗ យោងទៅតាមជំនាញដែល Player ដែលបានជ្រើសរើស។ ស្របពេលជាមួយគ្នានេះ ព្រឹត្តិការណ៍បុណ្យចូលឆ្នាំចិន បានផ្ដល់ភាពរីករាយ ជាមួយរង្វាន់ជាច្រើន ហើយនៅក្នុងនោះក៏មាន គម្ពីរមួយចំនួនដែលអាចឲ្យ Player ធ្វើការ Upgrade Living Skill ទាំងនោះបាន ដោយគ្រាន់តែចុច Mouse ខាងស្ដាំទៅលើសៀវភៅនោះជាការស្រេច។
ចំពោះការ Upgrade Producing Skill គឺតម្រូវមាន Producing Skill កម្រិតទី៧៩ហើយ និងមាន God Artisma Secret ដែលការបើកវត្ថុមួយនេះ មានលក្ខណៈ Random សៀវភៅចំនួន១ក្បាលក្នុងចំណោម៦ក្បាលសម្រាប់ Upgrade Producing Skill ៦មុខផ្សេងគ្នា។
ចំណែកឯជំនាញផលិតអាវុធលើកម្រិត៨០ក៏មានការ Update ផងដែរ គឺ Player ត្រូវមាន Producing Skill កម្រិតទី៨០និងមាន God Weapon Secret ហើយការបើកវត្ថុមួយនេះ និង Random បានគម្ពីរ១ក្បាលក្នុងចំណោមគម្ពីរទាំងបី គឺApe Weeps Book (Unique-Weapon, Lou Jing Book (Short-Weapon) និងNine-Dragon Book(Long-Weapon) ចំពោះការផលិត Short-Weapon អាចផលិតបានអាវុធ៤មុខដូចនេះលោកអ្នកក៏ត្រូវការប្រើ Lou Jing Book ចំនួន៤ក្បាលដែរក្នុងការ Update ការផលិតនេះ។Long-Weapon និង Unique-Weapon ក៏ដូចគ្នាដែរ។
ដោយឡែកការ Update ជំនាញផលិត Equipment set ដើម្បីផលិត Equipment set កម្រិតលើ៨០ ត្រូវការមាន God Amor Secret ដើម្បីបើក និងស្វែងរកគម្ពីរ សម្រាប់ Update ជំនាញផលិត Equipment set ដែល Player បានរៀន ក្នុងការ Update ជំនាញមួយនេះតែត្រូវមាន Producing Skill កម្រិតទី៨០សិន។
Living Skill គឺជាជំនាញមួយដែលតួអង្គទាំងអស់ អាចមានគ្រប់ៗគ្នា ហើយ Living Skill នេះ មុនដំបូង Player អាចដើរប្រមូលរបស់របរផ្សេងៗបានតាមជាយក្រុង និងតាមរូងភ្នំផ្សេងៗ។ បន្ទាប់មកប្រសិនបើ Player ទាំងអស់គ្នាចង់បានកម្រិតកាន់តែខ្ពស់ថែមទៀតនោះ គឺ Player ទាំងអស់អាចធ្វើការ Upgrade បន្ថែមទៀត ដើម្បីអោយការផលិតរបស់ Playerទាំងអស់គ្នាបានទទួលបានលទ្ធផលសម្រាប់តួអង្គកម្រិតខ្ពស់៕