ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់  ជា​ថ្ងៃ​មួយ​ដែល​មនុស្ស​គ្រប់​រូប​ អាច​បង្ហាញ​ពី​សេចក្ដី​ស្រលាញ់​ចូលចិត្ត​របស់​ខ្លួន​ទៅ​អ្នក​ដែល​ខ្លួន​ពេញ​ចិត្ត ស្រប​ទៅ​តាម​ពេល​វេលា​ និង​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ ។ ចំណែក​ឯ​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​ក៏​មិន​ភ្លេច Player ដែល​តែង​តែ​និយម​គាំ​ទ្រ​ខ្លួន​ដែរ គឺ​បាន​ពាំ​នាំ​យក​ការ​កម្សាន្ត​រីករាយ​មក​ជូន​ Player ទាំង​អស់​គ្នា​ នៅ​ថ្ងៃ​ Valentine នេះ​ផង​ដែរ។ តើ​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់​នេះ និស្ស័យ​ស្នេហ៍​ដាវ​ទេព​មាន​អ្វី​ប្លែក?

ភាព​ផ្អែម​ល្ហែម និង​ភាព​ស្រស់​ស្អាត ត្រូវ​បាន​បង្ហាញ​ឡើង​ ចាប់​ពី​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ រហូត​ដល់​ថ្ងៃ​២៤ ខែ​កុម្ភៈ​ ខាង​មុខ​នេះ តាម​រយៈ​នំ​សូកូឡា និង​ផ្កា​កូលាប នៅ​ក្នុង JX World ដែល​របស់​ទាំង​នេះ​អាច​ទទួល​បាន​តាម​រយៈ​ការ​ដាំ​ដើម​ឈើ​តាម​លក្ខខណ្ឌ​ដែល​បាន​កំណត់។ តើ​តួអង្គ​មាន​កម្រិត​ណា ទើប​អាច​ចូល​កម្សាន្ត​បាន?

តួអង្គ​ដែល​មាន​កម្រិត​ចាប់​ពី​កម្រិត​ទី ១០ ឡើង​ទៅ​អាច​ចូល​រូម​រីករាយ​នៅ​ក្នុង​ថ្ងៃ​ valentine បាន​ទាំង​អស់​គ្នា​ ដោយ​ដាំ​ដើម​ឈើ ដើម្បី​ទទួល​បាន​ Item ដោយ​ចៃដន្យ​ដែល​មាន​ដូច​ជា នំ​សូកូឡា និង​ផ្កា​កូឡាប​។

ចំពោះ​នំ​សូកូឡា នៅ​ពេល​ដែល​ Player ទទួល​បាន​ហើយ​នោះ Player អាច​ Add Friend ជាមួយ​អ្នក​ដែល​ខ្លួន​ពេញ​ចិត្ត​ ហើយ​ Party ជាមួយ​គ្នា​ដោយ​ញ៉ាំ​នំ​​សូកូឡា​រួម​គ្នា ដើម្បី​បន្ថែម​ភាព​ផ្អែម​ល្ហែម​ ដល់​មិត្ត​ភាព​អ្នក​ទាំង​ពីរ រួម​ជាមួយ​ Point Friend ដែល​ទទួល​បាន​ពី​សូកូឡា។ ចុះ​អ្វី​ទៅ​ជា​ Point Friend ?

Point Friend ជា​ Point ដែល​បង្ហាញ​ពី​មិត្ត​ភាព​រវាង​អ្នក​ និង​អ្នក​ជា​ទី​ស្រលាញ់​របស់​អ្នក​ ដោយSystem នឹង​​បង្ហាញ​សារ​ដល់​អ្នក​នៅ​ពេល​ដែល​អ្នក​ចូល​កម្សាន្ត​ថា​តើ​អ្នក​ជា​ទី​ស្រលាញ់​របស់​អ្នក​កំពុង​តែ​ Online ឬ​ក៏​ Offline។ លើស​ពី​នេះ នៅ​ពេល​ដែល​តួអង្គ​ទាំង​ពីរ​ទទួល Point Friend កាន់​តែ​ច្រើន តួអង្គ​ទាំង​ពីរ​នឹង​ទទួល​បាន​ Experience ទ្វេ​ដង​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​មេ​ បិសាច​ផ្សេងៗ​ស្រប​ពេល​ដែល​តួអង្គ​ទាំង​ពីរ​ត្រូវ​ Party ជាមួយ​គ្នា។ ក្រៅ​ពី​នំ​សូកូឡា និង​ Point Friend ​នៅ​មាន​អ្វី​ខ្លះ​ទៀត?

ផ្កា​កូឡាប​ជា​ច្រើន​ពណ៌​ក៏​មាន​ដែរ​ បន្ទាប់​ពី​តួអង្គ​បាន​ដាំ​ដើម​ឈើ​នៅ​ជាយ​ក្រុង ដែល​​តួអង្គ​ប្រុស​ទាំង​អស់​អាច​យក​​ផ្កា​កូឡាប​ទាំង​នោះ​ទៅ​ជូន​តួអង្គ​ស្រី​​សម្រាប់​​លំអ​លើ​សក់​របស់​គេ ដើម្បី​បន្ថែម​ភាព​ស្រស់​ស្អាត​មួយ​កម្រិត​ទៀត។

ព្រឹត្តិការណ៍​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់ ជា​ព្រឹត្តិការណ៍​មួយ​ដែល​អាច​ឲ្យ​ Player ទាំង​អស់​គ្នា​ បាន​រីករាយ​ទាំង​អស់​គ្នា​នៅ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ស្រលាញ់​ ដើម្បី​បង្កើន​ភាព​ស្និទ្ធ​ស្នាល​រវាង​មិត្ត​ទាំង​អស់​គ្នា​នៅ​ក្នុង​JX World តាម​រយៈ​នំ​សូកូឡា និង​ផ្កា​កូឡាប។