កាលពីទំព័រមុន Sabay បានបង្ហាញពីបេសកកម្មជាច្រើន ដែល Player ទាំងអស់គ្នាអាចទទួលបាន Item ផ្សេងៗគ្នា ដោយយោងទៅតាមបេសកកម្ម។ នៅទំព័រនេះ Sabay សូមបង្ហាញពីបេសកកម្មមួយ ដែលមាន Player អាចទទួលបានឈុតសំលៀកបំពាក់មួយឈុត ដើម្បីបន្ថែមអានុភាព។ តើបេសកកម្មនោះ តម្រូវឲ្យតួអង្គត្រូវធ្វើអ្វីខ្លះ?
ដើម្បីក្លាយខ្លួនជាគ្រូ (Master) តួអង្គតម្រូវឲ្យមានកម្រិតចាប់ពី ៧៥ ឡើងទៅ បន្ទាប់មកត្រូវទៅជួបជាមួយ NPC មួយដែលមានឈ្មោះថា GouZi Jian Officer ដែលស្ថិតនៅក្រុង BianJing (182/172) ហើយជ្រើសរើសយក I want to be master ពេលនោះតួអង្គអ្នកក្លាយជាគ្រូមួយរូបនៅក្នុង JX World ហើយ។ ជុំវិញបញ្ហានេះ គ្រូម្នាក់អាចមានសិទ្ធិទទួលយកសិស្សបានតែបីនាក់ប៉ុណ្ណោះ ខណៈពេលដែលសិស្ស (Apprentice) តម្រូវអោយមានកម្រិតចាប់ពី ១០ ឡើងទៅ។ ចុះលោកគ្រូវិញ ត្រូវជ្រើសសិស្សតាមរបៀបណា? គ្រូ និងសិស្ស ត្រូវយល់ព្រមទាំងសងខាងក្នុងការទទួលយកគ្នាជាសិស្ស និងគ្រូ ដែលគ្រូត្រូវចុច Mouse ខាងស្ដាំទៅលើសិស្ស ដោយជ្រើសរើសពាក្យថា Take him/hers as apprentice ខណៈពេលដែលកូនសិស្សកំពុងតែរង់ចាំដំណឹងល្អពីលោកគ្រូ។
ស្របពេលដែលសិស្សយល់ព្រមធ្វើជាកូនសិស្សពីលោកគ្រូណាម្នាក់ហើយនោះ គឺតម្រូវឲ្យកូនសិស្សធ្វើការលត់ជង្គង់គោរពលោកគ្រូមួយសិន ទើបតួអង្គនោះក្លាយជាតួអង្គសិស្សពេញសិទ្ធិរបស់ លោកគ្រូម្នាក់នោះ។
Master និង Apprentice ជាបេសកកម្មមួយដែលបើកដំណើរការជាយូរណាស់មកហើយ ដែលបេសកកម្មមួយនេះ Player នឹងទទួលបានឈុតសំលៀកបំពាក់មួយឈុត ដែលសមស្របទៅនឹងបក្សរបស់ខ្លួន ហើយបន្ថែមអានុភាពដល់តួអង្គផងដែរ។ កុំភ្លេចណា! ស្វែងរកគ្រូ និងសិស្សរបស់ខ្លួន ដើម្បីទទួលបានឈុតសំលៀកបំពាក់ទាំងនោះ ។