នៅ​ទំព័រ​មុខ Sabay បាន​បក​ស្រាយ​ពី​ការ​ស្វែង​រក​សិស្ស និង​គ្រូ នៅ​ក្នុង​ JX World ហើយ​នៅ​ទំព័រ​នេះ ប្រិយមិត្ត​ទាំង​អស់​គ្នា​នឹង​បាន​ដឹង​ពី​រង្វាន់​ដែល​សិស្ស(Apprentice)​ ទទួល​បាន​នៅ​ពេល​ដែល​ខ្លួន បាន​សិក្សា​ចប់​សព្វ​គ្រប់​ពី​លោក​គ្រូ​របស់​ខ្លួន។ តើ​រង្វាន់​នោះ មាន​អ្វី​ខ្លះ​ទៅ?

រង្វាន់​ឈុត​សំលៀក​បំពាក់​ ៣ ឈុត ត្រូវ​បាន​ផ្ដល់​ជូន​ដល់​សិស្ស (Apprentice) បន្ទាប់​ពី​បាន​សិក្សា​ពី​ លោក​គ្រូ​របស់​ខ្លួន​។ ឈុត​ទី១ មាន​ឈ្មោះ​ថា Younger pack ដែល​ជា​ឈុត​សំលៀក​បំពាក់​សម្រាប់​តួអង្គ​មាន​កម្រិត​ទី ១០ ដោយ​បន្ថែម Properties +6 ។

 


ចំណែក​ឯ​ឈុត​ទី​២ គឺ​ឈុត​ Good Future Pack ជា​ឈុត​មួយ​សម្រាប់​តួអង្គ​កម្រិត ៤៥ ដោយ​រួម​មាន​បន្ថែម​ជាមួយ​ School Contribution 100 points ផង​ដែរ។

ឈុត​ទី​៣ ជា​ឈុត​មួយ​ដែល​មាន​សំលៀក​បំពាក់​មួយ​ឈុត​ជាមួយ​តួអង្គ​កម្រិត​៦០ រួម​មាន​មួក​បក្ស​កម្រិត​៥៥មួយ និង School Contribution 200 points ផង​ដែរ។

ឈុត​ចុង​ក្រោយ​បង្អស់​ជា​ឈុត​ចំណង​​ដៃ​រវាង​គ្រូ​និង​សិស្ស នៅ​ពេល​ដែល​សិស្ស​សុំ​ចាក​ពេញ​ពី​គ្រូ​ របស់​ខ្លួន​ ក្នុង​ការ​ផ្សង​ព្រេង​នៅ​ក្នុង JX World ។ ដើម្បី​បង្ហាញ​ពី​សមត្ថភាព​ដែល​ខ្លួន​បាន​សិក្សា​ពី​លោក​គ្រូ​របស់​ខ្លួន កូន​សិស្ស​ចាំ​បាច់​ Party ជាមួយ​លោក​គ្រូ ទៅ​វាយ​ Boss​ មួយ នៅ​ជា​ក្រុង​ ។ បន្ទាប់​ពី​វាយ​ Boss ​នោះ​បាន​ហើយ តួអង្គ​នឹង​ទទួល​បាន​ឈុត​សំលៀក​បំពាក់​កម្រិត​ទី​៧៣ មួយ​ឈុត ដែល​គេ​អោយ​ឈ្មោះ​ឈុត​មួយ​នេះ​ថា MA Apprentice Pack ។

បេសកកម្ម​ Master និង Apprentice ជា​បេសកកម្ម​មួយ​ដែល​ស្ដែង​អោយ​ឃើញ​ពី​ការ​សហការ​គ្នា រវាង​គ្រូ​ និង​សិស្ស ព្រម​ទាំង​ការ​គោរព​របស់​សិស្ស​ជាមួយ​នឹង​គុណធម៌​របស់​គ្រូ​ផង​ដែរ។ ឈុត​សំលៀក​ បំពាក់​ដែល​ទទួល​បាន​នោះ ជា​ឈុត​មួយ​ដែល​អាច​ឲ្យ​ Player ទាំង​អស់​គ្នា បន្ថែម​អានុភាព​របស់​ខ្លួន ដើម្បី​ផ្សង​ព្រេង​ក្បាច់​គុន​របស់​ខ្លួន​នៅ​ក្នុង JX World។