ប្រិយមិត្តទាំងអស់គ្នាធ្លាប់បានដឹងរួចមកហើយថា បក្សទាំងអស់នៅក្នុងពិភពគុនបានផ្ដល់ក្បាច់គុន ជាច្រើនដល់តួអង្គដែលបានចូលទៅរៀនសូត្រពីបក្សទាំងនោះ។ ក្រៅពីក្បាច់គុន បក្សនីមួយៗក៏មានបន្ទប់សំងាត់ប្រចាំបក្សរបស់ខ្លួនផងដែរ ដែលមានតម្កល់ទុកនូវឈុតសំលៀកបំពាក់ល្អៗ និងគម្ពីរបក្សផ្សេងៗជាច្រើន ក្នុងការបន្ថែមអានុភាពដល់តួអង្គ។ តើតួអង្គត្រូវធ្វើដូចម្ដេច ទើបអាចចូលទៅបន្ទប់សំងាត់បាន? បន្ទាប់ពីចូលបន្ទប់នោះ តួអង្គអាចទទួលបានអ្វីខ្លះ?
ការសាកវិជ្ជាគុននៅក្នុងបន្ទប់សំងាត់នេះ មាន៩ ដំណាក់កាលសម្រាប់តួអង្គដែលបានចូលទៅ ហើយដើម្បីទទួលបានជ័យជំនះនោះ តួអង្គត្រូវតែឆ្លងឲ្យផុតទាំង៩ ដំណាក់កាលនេះ។ ដើម្បីចូលទៅកាន់បន្ទប់សំងាត់នៅក្នុងបក្សទាំង៧ តួអង្គត្រូវទៅជួប NPC តាមបក្សរបស់ខ្លួនដែលមានដូចជា ៖
Shaolin: Xuan Kong (205, 204)
Tang Clan: Tang Su Mi (209, 183)
Emei: Master Hui Yun (214, 190)
Beggar Sect: Peng Lu Wang (191, 200)
Wudang: Xue Yun Zheng (233, 204)
Yang Family: Yang Yan Zhao (192, 183)
Five Poisons Sect: Gou Ce (196, 197)
បន្ទាប់ពីបានទៅជួបជាមួយ NPC តាមបក្សរបស់ខ្លួនហើយនោះ NPC តម្រូវឲ្យតួអង្គមាន Token បក្ស ចំនួនមួយ ហើយត្រូវមានកម្រិតចាប់ពី ៥០ ឡើងទៅ ទើប NPC អនុញ្ញាតឲ្យចូលទៅបន្ទប់សំងាត់ ទាំងនោះ។ ក្រោយពីចូលទៅដល់បន្ទប់សំងាត់នោះ តួអង្គត្រូវប្រើក្បាច់គុនឲ្យអស់ពីសមត្ថភាព សមស្របទៅតាមដំណាក់កាលនីមួយៗ ហើយដំណាក់កាលទាំងនោះ តួអង្គនឹងទទួលបាន School Item តាមកម្រិតនៃដំណាក់ទាំងនោះ ដែលអាចយកទៅប្ដូរយកជាឈុតសំលៀកបំពាក់ និងថ្នាំផ្សេងៗ ដែលមាននៅក្នុងបន្ទប់សំងាត់របស់បក្សនោះ។
ក្រោយពីទទួលបាន School Item ទាំងនោះហើយ ដើម្បីសមស្របជាមួយសមត្ថភាពរបស់ខ្លួននោះ តួអង្គអាចទទួលយកឈុតសំលៀកបំពាក់ពីបន្ទប់សំងាត់នោះ ដោយប្ដូរទៅតាមចំនួន School Item យោងទៅតាមកម្រិតនៃ Item ទាំងនោះផងដែរ។
បន្ទប់សំងាត់របស់បក្សជាបន្ទប់មួយដែលអាចឲ្យកូនសិស្សនៅក្នុងបក្សទាំងអស់ បានសាកវិជ្ជាគុនរបស់ខ្លួនទាំង៩ ដំណាក់កាលជាមុនសិន មុននឹងចេញខ្លួនទៅប្រឡូកក្នុងពិភពគុនខាងក្រៅ នៅក្នុង JX World។ តួអង្គនឹងទទួលបាន School Item បន្ទាប់ពីបានប្រយុទ្ធសាកសមត្ថភាព យ៉ាងសាហាវតាមដំណាក់កាលនិមួយៗនៅក្នុងបន្ទប់សំងាត់ទាំងនោះ ដោយអាចយកទៅប្ដូរជាវត្ថុមានតម្លៃផ្សេងៗ ដែលបក្សបានតម្កល់ទុក។