ក្រៅពីធ្វើការផ្សងព្រេងនៅក្នុងពិភពគុនជាមួយ JX World តួអង្គទាំងអស់ក៏មានសិទ្ធិអាចចុះឈ្មោះ ធ្វើជាទាហានផងដែរ ដោយមានជម្រើសពីរ គឺធ្វើជាទាហាន Song ឬក៏ទាហាន Liao។ តួអង្គអាចចុះឈ្មោះចូលធ្វើសង្គ្រាមបាននៅ NPC មួយណា?
តួអង្គទាំងអស់អាចចុះឈ្មោះចូលធ្វើជាទាហាននៅក្រុង BianJing ជាមួយ NPC Zhou Yan Nian (160/179) សម្រាប់ការចូលជាទាហាន Song ហើយចំណែកឯទាហាន Laio វិញចុះឈ្មោះជាមួយ NPC Xiao Yuan Lou (163/174)។ ហើយតួអង្គដែលត្រូវបានគេកម្ចាត់នោះ នឹងត្រូវ System បញ្ជូនទៅបន្ទាយវិញបន្ទាប់ពីបានបាត់បង់ជីវិតរយៈពេល ១០ វិនាទី។ បន្ថែមពីនេះ តួអង្គនឹងទទួលបាន Experience , military merit រួមជាមួយនឹង Military Point ផងដែរ។
ការធ្វើសង្គ្រាមត្រូវបានចែកជាពីរលំដាប់ ដែលលំដាប់ទីមួយ (Primary War )នោះ គឺសម្រាប់តួអង្គដែលមានកម្រិតចាប់ពី ៤០ ឡើងទៅ ទើបមានសិទ្ធិចូលរួមធ្វើសង្គ្រាមនេះបាន។ សង្គ្រាមមួយនេះ បើកដំណើរការប្រកាសចូលសង្គ្រាមពីរដងក្នុងមួយថ្ងៃ ដោយលើកទីមួយចាប់ពីម៉ោង 2pm ដល់ 3pm ដែលម៉ោងនេះសំរាប់តែតួអង្គដែលមានកម្រិតចាប់ពី៤០ដល់៦០ប៉ុណ្ណោះ។ និងទីពីរចាប់ពីម៉ោង 6:00 pm ដល់ 7:00 pm។
ចំណែកឯលំដាប់សង្គ្រាមមួយទៀតគឺ Advanced War (Yan’s Gate Man Battle) សម្រាប់តួអង្គដែលមានកម្រិតចាប់ពី ៦០ ឡើងទៅ ហើយក៏ប្រកាសសង្គ្រាមចំនួនពីរដងដូច Primary War ផងដែរ ដោយលើកទីមួយចាប់ពីម៉ោង3:00pm ដល់ 4:00pm ល្ងាច និងលើកទីពីរ7:00 pm ដល់ 8:00 pm ។
ដើម្បីបង្ហាញពីភាពខ្លាំងក្លារបស់ខ្លួនប្រទេសធំៗទាំងពីរនៅក្នុង JX World ប្រទេសទាំងពីរនេះ បានធ្វើសង្គ្រាមជាមួយគ្នាដើម្បីពង្រីកទឹកដី និងបង្ហាញអានុភាពខ្លាំងក្លានៃប្រទេសរបស់ខ្លួន តាមរយៈសេនាប្រមុខ , មេទ័ព និងកងទ័ពរបស់ខ្លួន។ ចំពោះតួអង្គដែលមានអានុភាពខ្លាំងក្លា ហើយមានសកម្មភាពជាច្រើននៅក្នុង សង្គ្រាមនោះ System នឹងត្រូវដំឡើងឋានៈជាបន្តបន្ទាប់ ដើម្បីជាការលើកទឹកចិត្តដល់អ្នកដែលបាន សម្រេចកិច្ចការធំៗដល់ប្រទេសខ្លួន។