នៅទំព័រមុន Sabay បានលើកមកបង្ហាញពីការធ្វើសង្គ្រាមនៅក្នុង JX II World ហើយការធ្វើសង្គ្រាមនេះ ឋានៈនៃតួអង្គត្រូវបានកម្រិតចាប់តាំងពីកម្រិតទាហាន ដល់កម្រិតសេនាប្រមុខនៅក្នុងជួរកងទ័ព។ នៅទំព័រនេះ Sabay នឹងធ្វើការបង្ហាញពីឋានៈ Commander នៅក្នុងជួរកងទ័ពមកបង្ហាញដល់មិត្តយុវវ័យទាំងអស់គ្នា ដើម្បីយល់ពីផលប្រយោជន៍ពីឋានៈ Commander។ ធ្វើម្ដេច ទើបក្លាយជា Commander ? ហើយធ្វើជា Commander ទទួលសារប្រយោជន៍អ្វីខ្លះ?
ការចូលធ្វើសង្គ្រាម តួអង្គទាំងអស់នឹងទទួលបាន Experience រួមផ្សំជាមួយ Merit Point ដែល Merit Point នេះអាចនឹងជួយឲ្យតួអង្គអ្នកកម្សាន្តបានឡើងឋានៈ សមស្របជាមួយស្នាដៃដែលខ្លួនបានសម្រេចនៅក្នុងសមរភូមិ។ នៅពេលដែលតួអង្គអ្នកកម្សាន្តទាំងអស់គ្នា បានទទួល Merit Point ដល់ ៨០០០០ Merit Point ពេលនោះតួអង្គរបស់អ្នក នឹងត្រូវបានតែងតាំងជា Commander មួយរូបនៅក្នុង ខ្សែកងទ័ពនៅនគររបស់ខ្លួន។ ទទួលបានអត្ថប្រយោជន៍អ្វី បន្ទាប់ពីបានក្លាយជា Commander ?
Experience និង Merit Point នឹងត្រូវទទួលបានច្រើនជាងមុន បន្ទាប់ពីបានចូលទៅធ្វើសង្គ្រាមជាមួយប្រទេសបច្ចាមិត្ត។ ចំណែកឯឱកាសនៃការចូលទៅធ្វើសង្គ្រាមនៅក្នុងសមរភូមិ Commander អាចមានលទ្ធភាពចូលបានទៅមុនគេជាមួយ Marshal ខណៈដែល Commander មានលេខរៀងចាប់ ពី ១ ដល់ ១០០ នៅក្នុងបញ្ជី Battle Field ។ លើសពីនេះ ឈុត Commander ដែលតួអង្គបានពាក់នោះ ក៏មានអានុភាពខ្លាំងជាងមុនដែរ ហើយពិសេសជាងនេះទៅទៀត គ្រប់ផ្នែកទាំងអស់នៃឈុតនេះ អាចយកទៅជួសជុលសំលៀកបំពាក់ផ្សេងៗ បានយ៉ាងល្អទៀតផង ដូច្នេះអ្នកកម្សាន្តទាំងអស់គ្នា មិនចាំបាច់ព្រួយបារម្ភពីការខូចខាតឈុតសំលៀកបំពាក់ផ្សេងៗឡើយ។
Commander ជាឋានៈមួយដែលសេវាកម្សាន្តនិស្ស័យស្នេហ៍ដាវទេព បានផ្ដល់ឲ្យដើម្បីលើកទឹកចិត្ត ដល់តួអង្គដែលបានបញ្ចេញសមត្ថភាពរបស់ខ្លួន នៅលើទឹកដីសមរភូមិ ជាមួយប្រទេសដែលជាគូសត្រូវ។
ចាប់ផ្ដើមធ្វើសង្គ្រាមការពារទឹកដីនៃក្រុងរបស់អ្នក ជាមួយនិស្ស័យស្នេហ៍ដាវទេពពីពេលនេះ ! ដើម្បីទទួលបានកិត្តិសព្ទដ៏ល្បីល្បាញពីស្នាដៃក្បាច់គុនរបស់អ្នក !