សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព ជា​សេវា​កម្សាន្ត​មួយ​ដែល​ទទួល​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ ពី​មិត្ត​យុវវ័យ​យើង​ យោង​ទៅ​តាម​​ចំនួន​អ្នក​ចូល​កម្សាន្ត​បច្ចុប្បន្ន ទាំង​អ្នក​ និង​អ្នក​ចាស់។ ជុំ​វិញ​ការ​កម្សាន្ត​នេះ តួអង្គ​ទាំង​អស់​នឹង​តម្រូវ​ឲ្យ​រៀន Ultimate Skill បន្ទាប់​ពី​ពួក​គេ បាន​ហាត់​ក្បាច់​គុន​ពី​ក្នុង​បក្ស​បាន​ចប់​សព្វ​គ្រប់។ តើ​ធ្វើ​យ៉ាងដូច​ម្ដេច ទើប​អាច​ហាត់​ Ultimate Skill បាន?

តួអង្គ​ទាំង​អស់​តម្រូវ​ឲ្យ​មាន​កម្រិត​ចាប់​ពី ៨០ ឡើង​ទៅ ចូល​បក្ស​រួច​​ ហើយ​ស្រប​ពេល​ដែល​ខ្លួន​បាន​ទទួល​ Reputation ចំនួន 10,000 Point និង​បាន​ហាត់​ក្បាច់​គុន​ពី​បក្ស​របស់​ខ្លួន​រួច​រាល់​ ទើប​អាច​ហាត់​ Ultimate Skill បាន។ Ultimate Skill ត្រូវ​បាន​បែង​ចែក​ជា​ ២០ កម្រិត​ ដែល​កម្រិត​ទី ១ ដល់​កម្រិត​ទី ៥  តួអង្គ​អាច​ហាត់​ពី​លោក​គ្រូ​នៅ​ក្នុង​បក្ស ដោយ​ចំណាយ  Experience និង​ Gold ហើយ​ចំណែក​ឯ កម្រិត​ទី ៦ ដល់​កម្រិត​ទី ១០ តួអង្គ​អាច​សិក្សា​ដោយ​ខ្លួន​ឯង ដោយ​ការ​ប្រើ​ប្រាស់​ Ultimate Skill ដើម្បី​ Upgrade Ultimate Skill របស់​ខ្លួន។ ចំពោះ​ Ultimate Skill ចាប់​ពី​កម្រិត​ទី ១១ ដល់​កម្រិត​ទី ២០ តម្រូវ​ឲ្យ​តួអង្គ​រៀន​ពី​គម្ពីរ​ Ultimate Skill តាម​រយៈ​ការ​ផ្គុំ​គម្ពីរ ៣ ជំពូក​ទៀត ដើម្បី​បង្កើត​បាន​ជា Ultimate Scroll មួយ​បាន។ គម្ពីរ​ទាំង​បី​នោះ​បាន​មក​ពី​ណា? តើ​អ្នក​ណា​ជា​អ្នក​ផ្គុំ​គម្ពីរ​នេះ?

គម្ពីរ​ទាំង​បី​ជំពូក​នេះ តួអង្គ​អាច​ស្វែង​រក​បាន ដោយ​ធ្វើ​ការ​ប្រយុទ្ធ​ជាមួយ​មេ​បិសាច តាម​បក្ស​នីមួយៗ ដែល​ចេញ​តាម​បក្ស​នៅ​រៀង​រាល់​ចុង​សប្ដាហ៍។ គម្ពីរ​ Ultimate Skill នេះ គឺ​តួអង្គ​អាច​ទៅ​ជួប​ជាមួយ លោក​គ្រូ​នៅ​បក្ស​ដែល​ខ្លួន​បាន​សិក្សា​ជាមួយ​កន្លង​មក​  ដោយ​យក​គម្ពីរ​ទាំង​បី​ជំពូក​នោះ ដែល​មាន​ជំពូក​A , B និង​ C ទៅ​ផ្គុំ​គ្នា​ឲ្យ​ទៅ​ជា​ Ultimate Scroll។


Ultimate Skill គឺ​ជា​ក្បាច់​គុន​ចុង​ក្រោយ​សម្រាប់​តួអង្គ​ទាំង​អស់​នៅ​ក្នុង​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព ហើយ​ក្បាច់​គុន​នេះ​បាន​ផ្ដល់​លក្ខខណ្ឌ​ជា​ច្រើន​សម្រាប់​តួអង្គ​ធ្វើ​ការ​ហ្វឹក​ហាត់ ដើម្បី​យក​វិជ្ជា​គុន​របស់​ខ្លួន​ទៅ​ផ្សេង​ព្រេង​នៅ​ក្នុង​ JX II World ។

ចាប់​ផ្ដើម​ហ្វឹក​ហាត់​ Ultimate Skill នៅ​ថ្ងៃ​នេះ ជាមួយ​និស្ស័យ​ស្នេហ៍​ដាវ​ទេព ! ហើយ​អានុភាព​ដ៏​ខ្លាំង​ក្លា​នៃ​តួអង្គ​អ្នក​នឹង​ត្រូវ​បាន​កើន​ឡើង​ បន្ទាប់​ពី​បាន​ហាត់​ Ultimate Skill  នេះ !