ភាពក្លាហានរបស់អ្នកនៅក្នុងសមរភូមិជាមួយសេវាកម្សាន្តនិស្ស័យស្នេហ៍ដាវទេព នឹងត្រូវបង្ហាញឡើងតាមរយៈឋានៈរបស់អ្នក បន្ទាប់ពីបានបញ្ចេញស្នាដៃ និងក្បាច់គុន នៅរៀងរាល់ពេលធ្វើសង្គ្រាមនៅក្នុង JX II World។ នៅទំព័រនេះ Sabay សូមលើកយកឋានៈ Vanguard មកបង្ហាញមិត្តយុវវ័យទាំងអស់គ្នា ពីអត្ថប្រយោជន៍នៃឋានៈ Vanguard នេះ។ តើតួអង្គនឹងទទួលបានអ្វីខ្លះ បន្ទាប់ពី ទទួលឋានៈ Vanguard ?
Vanguard Flag និងVanguard Tally នឹងត្រូវបានផ្ដល់សិទ្ធិដល់តួអង្គដែលមានឋានៈជា Vanguard ខណៈពេលដែលខ្លួនមាន Merit Point ចំនួន ១២០,០០០ Point ។ ជុំវិញឈុតសំលៀកបំពាក់ Vanguard នេះ ក្នុងករណីដែលតួអង្គពាក់ឈុតនេះទាំងVanguard Flag និងVanguard Tally នឹងទទួលបានល្បឿននៃការផ្លាស់ទី ១៥% បន្ថែមទៀត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើសង្គ្រាម។ ពិសេសជាងនេះគឺ កម្លាំងធាតុទាំងក្នុង និងក្រៅ ត្រូវបានបន្ថែម ៥% ស្របពេលដែលឈាមនៃតួអង្គត្រូវបានបន្ថែម ១៥% រួមជាមួយ Damage បន្ថែម ៥% ទៀត ធ្វើឲ្យតួអង្គដែលមានឋានៈ Vanguard មានអានុភាពខ្លាំងគួរសម។ តើតួអង្គត្រូវការអ្វីខ្លះ ដើម្បីទទួលឈុតនេះបាន?
ដើម្បីទទួលបានឈុតមួយនេះ ចំពោះ Vanguard Flag តួអង្គត្រូវមាន Gold ចំនួន 1300 Gold , Battlefield accumulate point ចំនួន30,000 Point និង 4 Hejade ដែល Hejade នេះ អាចរកបាននៅ Imperial Street។ ចំណែកឯ Vanguard Tally ក៏តម្រូវឲ្យតួអង្គមាន Gold , Battlefield accumulate point និង Hejade ដូច Vanguard Flag ដែរ។
Vanguard ជាឋានៈមួយដែលតួអង្គនឹងត្រូវទទួលបានបន្ទាប់ពីឋានៈ Commander ហើយឈុតសំលៀកបំពាក់ Vanguard នេះ មានលក្ខណៈខុសគ្នាទៅនឹងឈុតផ្សេងៗ ត្រង់ថា ឈុត Vanguard មានតែ Vanguard Flag និងVanguard Tally តែប៉ុណ្ណោះ ប៉ុន្តែវាមានអានុភាពខ្លាំងគួសម។