ឈុត​ General ជា​ឈុត​ដែល​អានុភាព​ខ្លាំង​លំដាប់​ទី​ ២ នៅ​ក្នុង​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព ដែល​តួអង្គ​អាច​ទទួល​ និង​មាន​សិទ្ធិ​ពាក់​ឈុត​នេះ​បាន លុះ​ត្រា​តែ​មាន​ស្នាដៃ​ និង​បញ្ចេញ​ថ្វី​ដៃ​ជា​ច្រើន​នៅ​ក្នុង​សមរភូមិ។ នៅ​ទំព័រ​នេះ Sabay សូម​ធ្វើ​ការ​បង្ហាញ​ពី​ឈុត​ General មួយ​ឈុត មក​ជូន​មិត្ត​អ្នក​គាំ​ទ្រ​ទាំង​អស់​គ្នា​ ដើម្បី​ដឹង​ពី​អានុភាព​របស់​ឈុត​មួយ​នេះ។ តើ​ធ្វើ​ម្ដេច​ទើប​បាន​ទទួល​ឈុត​មួយ​នេះ ?

ដើម្បី​បាន​ឋានៈជា​ General តួអង្គ​ទាំង​អស់​ត្រូវ​មាន​ Merit Point ចំនួន ២៥០,០០០ Points ទើប​អាច​ឡើង​ដំណែង​ជា​ General បាន។ បន្ទាប់​ពី​ទទួល​ឋានៈ​ជា General ​ហើយ​នោះ តួអង្គ​អាច​ទៅ​ទទួល​ឈុត​សំលៀក​បំពាក់​របស់​ខ្លួន ដោយ​ត្រូវ​ទៅ​ជួប​ជាមួយ NPC នៅ​ក្រុង​ BianJing ​ដែល​មាន​ឈ្មោះ​ថា Xiao Yuan Luo សម្រាប់​តួអង្គ​ដែល​បាន​ចុះ​ឈ្មោះ​ជា​ទាហាន Liao ហើយ​ចំណែក​ឯ​ទាហាន​ Song វិញ​គឺ​ត្រូវ​ជួប​ជាមួយ​ NPC Zhoa Yan Nian ។ អានុភាព​នៃ​ឈុត​សំលៀក​បំពាក់​នេះ ត្រូវ​បាន​បន្ថែម​ទៅ​តួអង្គ​ដូច​ជា ឈាម​ត្រូវ​បាន​បន្ថែម​ ១៥% ល្បឿន​នៃ​ការ​ប្រយុទ្ធ ២៥% កំលាំង​ធាតុ​ពី​ការ​ទប់​ទល់​ជាមួយ​សត្រូវ កម្លាំង​ធាតុ​ក្នុង​ខ្លួន​ និង​កម្លាំង​ធាតុ​ខាង​ក្រៅ​ក៏​ត្រូវ​វាន​បន្ថែម​ផង​ដែរ ។ ពិសេស​ជាង​នេះ​ទៅ​ទៀត ឈុត​មួយ​នេះ​អាច​កាត់​បន្ថយ​ឥទ្ធិពល​ដែល​ធ្វើ​ឲ្យ​ជាប់​គាំង​ពី​ក្បាច់​គុន​នៃ​បក្ស​ដ៏​ទៃ​ផង​ដែរ។

ឈុត​ General មាន​ដូច​ជា Song General Charm , Flag , Head , Robe , Suit និង​ Song General Tag ដែល​គ្រប់​ផ្នែក​នៃ​ឈុត​នេះ តម្រូវ​ឲ្យ​តួអង្គ​មាន​ ២៥០០ Gold រួម​ជាមួយ​នឹង​ Battlefield Accumulate point ចំនួន ៦០០០០ Points និង​ Hejade ចំនួន ១០ Hejade។


General ជា​ឈុត​មួយ​ដែល​តួអង្គ​អាច​ទទួល​បាន​  Merit Point២៥,០០០ Points  ដែល​ Point នេះ​​បាន​មក​ពី​ការ​ចូល​ធ្វើ​សង្គ្រាម​បញ្ចេញ​ថ្វី​ដៃ នៅ​ក្នុង​ JX World ។ លើស​ពី​នេះ​ទៅ​ទៀត​នោះ ឈុត​មួយ​នេះ​មាន​អានុភាព​ដ៏​ច្រើន​សម្បូរ​បែប​ ដែល​អាច​ឲ្យ​តួអង្គ​កាន់​តែ​ទទួល​ក្លាហាន​ថែម​ទៀត ក្នុង​ការ​ដើរ​ផ្សង​ព្រេង​ជាមួយ​សត្រូវ​ក៏​ដូច​ជា​តួអង្គ​ដ៏​ទៃ​ទៀត​ផង​ដែរ។