ព្រឹត្តិការណ៍ឆេងម៉េង និងព្រឹត្តិការណ៍ចូលឆ្នាំខ្មែរប្រពៃណីជាតិ នៅក្នុងនិស្ស័យស្នេហ៍ដាវទេព(JX II) បានបើកដំណើរការហើយ កាលពីថ្ងៃសៅរ៌កន្លងទៅនេះ។ តើបេសកកម្ម និងព្រឹត្តិការណ៍ថ្មីនេះ មានអ្វីប្លែក? តើតួអង្គទាំងអស់ទទួលបានអ្វីខ្លះ?
ដើម្បីទទួលបានExperience ពីព្រឹត្តិការណ៍ ឆេងម៉េង ពីការសែនផ្នូរញាតិសន្ដានដែលបានចែកឋានទៅ តួអង្គទាំងអស់ត្រូវទិញរបស់របរ ៥ យ៉ាងពី NPC Qing Ming ក្នុងក្រុង Yang Zhou រួចហើយតួអង្គទាំងអស់ត្រូវចូលទៅផែនទីមួយថ្មី ដើម្បីអុជធូបសែន។ ប្រសិនបើតួអង្គបានអុជធូបសែនផ្នូរបាន ចំនួន ៥ដង នឹងទទួលបាន Qing Ming point ចំនួន ១ Point ដែល ៣៥ Qing Ming point អាចយកទៅប្ដូរ Qing Ming chest ចំនួនមួយ ដែលមាន ១០.០០០.០០០ Experience , Gold រួមជាមួយវត្ថុសម្រាប់បន្ថែមអានុភាព និងពន្លឺដល់អាវុធផងដែរ។
ចុះពេលចូលឆ្នាំខ្មែរប្រពៃណីជាតិវិញ មានអ្វីពិសេសជាងនេះ? បន្ទាប់ពីបំពេញបេសកកម្មបក្ស (School Quest)ចប់ Player នឹងទទួលបានFood Package ដែលមានមុខម្ហូបច្រើនមុខយ៉ាងសម្បូរបែប ដើម្បីជួបជុំញ៉ាំជាមួយមិត្តភ័ក្ដិ ហើយតួអង្គនឹងទទួលបាន Experience ជាច្រើនក្នុងកំឡុងពេលដែលញ៉ាំអាហារជាមួយតួអង្គដ៏ទៃទៀត។
Player ទាំងអស់នឹងមានឱកាសទទួលបានសំលៀកបំពាក់ ពីរឈុតតាមរយៈ ការបើកហិបដែលទទួលបានក្រោយពីវាយសម្លាប់មេបិសាច។ ម្យ៉ាងវិញទៀត អ្នកក្លាហានទាំងអស់អាចវាយមេបិសាច ដែលចេញមករំខាននាពេលចូលឆ្នាំ ដោយចូលទៅបេសកកម្មភ្នំលៀងសាន បេសកកម្មសង្គ្រាមទ្វារមេឃ និង TaiXu ដើម្បីសន្សំ Item ឲ្យគ្រប់ចំនួន ហើយប្ដូរយកឈុតថ្មីតែម្ដង។