ប្រិយមិត្តទាំងអស់គ្នាធ្លាប់បានដឹងមកហើយថា នៅព្រឹត្តិការណ៍ថ្មីនៃ JX II Version ថ្មីនេះ អ្នកកម្សាន្តនឹងទទួលបាន Item ជាច្រើន បន្ទាប់ពីបានចូលបំពេញបេសកកម្មទាំងនោះ ដូចជា Item សម្រាប់បន្ថែមពន្លឺទៅអាវុធជាដើម។ នៅទំព័រនេះ Sabay សូមធ្វើការបង្ហាញពីការបន្ថែមពន្លឺទៅលើអាវុធរបស់អ្នកទាំងអស់គ្នា ។ តើ Item សម្រាប់បន្ថែមពន្លឺអាវុធ បានមកពីបេសកកម្មអ្វីខ្លះ ?
សម្រាប់ Item ដែលអាចយកទៅបន្ថែមពន្លឺអាវុធគឺ មាននៅក្នុងហាង Linna មានទីតាំងនៅក្នុង QuanZhou ។ នៅក្នុងហាងនេះ អាចឲ្យអ្នកកម្សាន្តទាំងអស់គ្នាប្ដូរយក Item បន្ថែមពន្លឺអាវុធបាន តាមរយៈ Overload token point ដែលជា Point បានមកពីការចូលបេសកកម្មទាយសត្វទាំង ១២ ។ ក្រៅពីនេះ អ្នកកម្សាន្តទាំងអស់គ្នាក៏អាចទទួលបាន item នេះផងដែរ ដោយចូលទៅបំពេញបេសកកម្មដំណើរឆ្ពោះទៅភ្នំលៀងសាន។ ទទួលបាន Item បន្ថែមពន្លឺអាវុធហើយ ធ្វើដូចម្ដេចទៀត?
ជាការងាយបំផុត អ្នកកម្សាន្តទាំងអស់គ្នា គ្រាន់តែចុច Mouse ខាងស្ដាំទៅលើ Item ទាំងនោះ ហើយជ្រើសរើសយក Confirm ជាការស្រេច។ បន្ទាប់ពីបានបន្ថែមពន្លឺទៅលើអាវុធហើយនោះ អ្នកកម្សាន្តទាំងអស់គ្នា ត្រូវចុចលើ Key F ដើម្បីបើកពន្លឺលើអាវុធរបស់ខ្លួន។ ចំពោះការបន្ថែមពន្លឺអានុភាពនោះ ការបញ្ចេញពន្លឺមានលក្ខណៈខុសៗគ្នា ហើយ Item ដែលផ្ដល់ពន្លឺបានល្អជាងគេគឺ Five Phonic soul broken army ។
ការបន្ថែមពន្លឺទៅដល់អាវុធ ជាការបន្ថែមភាពស្រស់ស្អាតមួយបែបទៅដល់តួអង្គរបស់ខ្លួន ហើយដើម្បីបន្ថែមពន្លឺបាន តួអង្គគ្រប់រូបត្រូវមាន Item សម្រាប់បន្ថែមពន្លឺ ដែលមានច្រើនប្រភេទសម្រាប់អ្នកកម្សាន្តជ្រើសរើសតាមចំណូលចិត្តរបស់ខ្លួន។