សម្រាប់​តួអង្គ​ដែល​មាន​កម្រិត​ចាប់​ពី ៧០ ឡើង​ទៅ អាច​ទៅ​បំពេញ​បេសកកម្ម​មួយ​ដែល​អាច​ទទួល​បាន​អាវុធ​បក្ស​មួយ ដែល​មាន​កម្រិត​ទី ៦០ ក្រោយ​ពី​បំពេញ​បេសកកម្ម​នោះ​ចប់។ តើ​បេសកកម្ម​នោះ តម្រូវ​ឲ្យ​តួអង្គ​ធ្វើ​អ្វី​ខ្លះ ?
នៅ​រាល់​ពេល​ដែល​តួអង្គ​ទាំង​អស់​ធ្វើ​ Upgrade កម្រិត​របស់​ខ្លួន​រហូត​ដល់​កម្រិត​ទី ៧០ នឹង​ទទួល​បាន​បេសកកម្ម​មួយ​ ដែល​តម្រូវ​ឲ្យ​តួអង្គ​ស្គាល់​ពី​ធាតុ​ទាំង​ ៥ ក្នុង​ការ​បន្ថែម​អានុភាព​របស់​ខ្លួន។ បេសកកម្ម​មួយ​នេះ ដំណាក់​កាល​ដំបូង​គេ​បង្អស់​ គឺ​ត្រូវ​ទៅ​ជួប​ជាមួយ​ NPC មួយ​នៅ​ក្នុង​ BianJing ដែល​មាន​ឈ្មោះ​ថា Kou Zhun ហើយ​បន្ទាប់​មក​តួអង្គ​នឹង​ទទួល​បាន​ Star Shard ចំនួន ១ សម្រាប់​យក​ទៅ​ជូន​ NPC Sima Jin Yuan ស្ថិត​នៅ​ក្រុង XiangYang ។

បន្ទាប់​ពី​បាន​ជួប​ជាមួយ​ NPC Sima Yin Yuan រួច​មក NPC មួយ​នេះ​ នឹង​បង្ហាញ​ពី​របៀប​ដាក់​ធាតុ​របស់​ខ្លួន​ដែល​មាន​ ដើម្បី​បន្ថែម​អានុភាព​ ដោយ​ចុច​លើ​ Key U នៅ​លើ​ Keyboard របស់​យើង ហើយ​ដាក់​ធាតុ​ ដែល​ខ្លួន​បាន​ទទួល​ពី NPC Sima Yin Yuan។ តួអង្គ​នឹង​ទទួល​បាន​អាវុធ​បក្ស​កម្រិត​ទី ៦០ មួយ​ ដែល​សមស្រប​ទៅ​នឹង​ធាតុ​ខ្លួន​ ដែល​ទើប​តែ​បាន​បញ្ចូល​ថ្មីៗ។