ប្រិយមិត្តទាំងអស់គ្នាធ្លាប់បានដឹងរួចមកហើយថា សេវាកម្សាន្ត និស្ស័យស្នេហ៍ដាវទេព មានបេសកកម្មជាច្រើនសម្រាប់ឲ្យអ្នកកម្សាន្តធ្វើការបំពេញ ហើយទទួលបាន Item ផ្សេងៗបន្ទាប់ពីបានបំពេញបេសកកម្មនោះចប់។ នៅទំព័រនេះ Sabay សូមធ្វើការបង្ហាញពីបេសកកម្មមួយ ដែលតម្រូវឲ្យតួអង្គសម្លាប់បិសាចត្រី យក Hat បក្សកម្រិតទី ៦០ ។
សម្រាប់តួអង្គដែលមានកម្រិតចាប់ទី ៥០ ឡើងទៅ អាចទៅទទួលបេសកកម្មនេះ ពី NPC មួយដែលមានឈ្មោះថា Wu Yuan Qing ស្ថិតនៅភាគជើងនៃក្រុង Quan Zhou ។ បិសាចត្រីនឹងនៅរង់ចាំអ្នក បន្ទាប់ពីបានជួបជាមួយ NPC នេះ ដោយតួអង្គនឹងត្រូវទៅប្រយុទ្ធជាមួយបិសាចនេះ នៅ East Sea Shore 1 ។
នៅពេលដែលឆាកប្រយុទ្ធរវាងតួអង្គ និងបិសាចត្រីបានបញ្ចប់ តួអង្គត្រូវត្រលប់មកប្រាប់ NPC Wu Yuan Qing វិញ ដើម្បីឲ្យគាត់បានដឹងពីដំណើររឿងនៃបិសាចនេះ ។ បន្ទាប់ពីនេះ តួអង្គត្រូវទៅជួបជាមួយ NPC Lee Jin Yong នៅក្រុង Yang Zhou ដើម្បីដឹងពីដើមហេតុអ្វីបានជាកើតមានបិសាចត្រី នៅ East Sea Shore 1។
អ្វីៗមិនដូចចិត្តនោះទេ NPC Lee Jin Yong តម្រូវឲ្យតួអង្គទៅសម្លាប់កូនចៅបិសាចត្រី South Sea Inhabitant ហើយស្វែងរកខោអាវរបស់អ្នកភូមិនោះ ឲ្យបាន ៥ កំប្លេ ទើបគាត់អាចប្រាប់រឿងរ៉ាវទាំងនោះបាន។
យកខោអាវដែលបានមកពីការប្រយុទ្ធគ្នាទៅឲ្យ NPC Lee Jin Yong ពេលនោះ អ្នកនឹងដឹងការពិតថា បិសាចត្រីនោះ ជាប្ដីរបស់ Wu Yuan Qing តែជាសំណាងអាក្រក់តួអង្គអ្នកបានសម្លាប់ប្ដីនាងរួចបាត់ទៅហើយ ដូច្នេះនៅពេលដែលអ្នកទៅប្រាប់រឿងនោះដល់នាង គឺមានជម្រើសពីរសម្រាប់ជ្រើសរើស ដោយប្រាប់ការពិត ឬកុហកដើម្បីកុំឲ្យនាងពិបាកចិត្ត។នៅទីបញ្ចប់តួអង្គនឹងទទួលបាន មួកបក្សកម្រិតទី ៦០ មួយ ក្រោយពីបំពេញបេសកកម្មនេះ។