ឈុតថ្មី និងឈុតបក្ស ជាឈុតមួយដែលអ្នកកម្សាន្តទាំងអស់ អាចនឹងមានឱកាសទទួលបានគ្រប់ៗគ្នា ដោយគ្រាន់តែបំពេញបេសកកម្មងាយៗប៉ុណ្ណោះ ក្នុង Version ថ្មីនៃសេវាកម្សាន្តនិស្ស័យស្នេហ៍ដាវទេព។ ទំព័រនេះ Sabay សូមធ្វើការបង្ហាញពីបេសកកម្មកម្ចាត់បិសាច ដែលបានកែប្រែពី Version ចាស់ ។ តើបេសកកម្មនេះកែប្រែអ្វីខ្លះទៅ ?
រៀងរាល់ ៣០ នាទីម្ដងចាប់ពីម៉ោង ១២ យប់ System នឹងប្រកាសប្រាប់ពីទីតាំងរបស់មេបិសាចមួយនឹងចេញមកក្រៅក្នុង JX II World ។ មេបិសាចដែលធ្លាប់តែមានអានុភាពខ្លាំងពីមុន តែក្នុង Version នេះ មេបិសាចត្រូវបាន System កាត់បន្ថយអានុភាពមួយកម្រិតដែលអាចឲ្យអ្នកកម្សាន្ត អាចប្រមូលគ្នាទៅកម្ចាត់បិសាចនោះ ដើម្បីទួលបាន LiuWei Treasure Box បន្ទាប់ពីមេបិសាចនោះស្លាប់។ តើ Liu Wei Treasure Box មានអ្វីខ្លះនៅក្នុងនោះ?
សម្រាប់តួអង្គដែលមានកម្រិតចាប់ពីLevel 40 ដល់ Level 79និងទទួលបាន Experienceចំនួន 200000Exp រួមជាមួយ Star Fragment ចំនួន៣ ពីការបើក LiuWei Treasure Box ។ ចំណែកតួអង្គដែលមានកម្រិតចាប់ពី Level 80 ឡើងទៅពេលដែលបើកហិប LiuWei Treasure Box នឹងទទួលបានExperienceចំនួន 600000 Exp ,3gold, Sky Instrument ចំនួន ១ និង Wishul Box ចំនួន ១។ Star Fragment និង Sky Instrument ជា Item មួយពិសេសសម្រាប់តួអង្គទាំងអស់ ទុកប្ដូរយកឈុតថ្មី និងឈុតបក្ស ហើយមិនត្រឹមតែបេសកកម្មកម្ចាត់បិសាចនោះទេ នៅមានបេសកកម្មផ្សេងៗទៀត ដែលអ្នកកម្សាន្តអាចទទួលបានStar Fragment និង Sky Instrument ដូចជាបេសកកម្ម Sky Door, Liang San, Hidden Sword និង Taixu ។
បេសកកម្មកម្ចាត់បិសាចជាបេសកកម្មមួយដែលតម្រូវឲ្យតួអង្គទាំងអស់ ចេះសហការគ្នា ដោយនាំគ្នាទៅកម្ចាត់បិសាចតាមទីតាំងដែល Sytem បានប្រកាសនៅរាល់ ៣០ នាទីម្ដង ។ បន្ទាប់ពីកម្ចាត់បិសាចនោះ តួអង្គនឹងទទួលបាន LiuWei Treasure Box ដែលជាហិបមានរង្វាន់ជាច្រើននៅក្នុងនោះ។
កុំភ្លេចណា ! នាំគ្នាកម្ចាត់បិសាចដើម្បីទទួលបាន Item ប្ដូរយកឈុតថ្មី និងឈុតបក្ស !